ស្វែងយល់ ​ប្រវត្តិ​ទីទួល​វត្ត​ពាម​មេត្រី

កំពង់ធំ​ ៖ ​ពាក្យ​ថា ពាម ជា​នាម​ បាន​ដល់​ការ​តភ្ជាប់​ពី ព្រែក ស្ទឹង ព្រែក ស្ទឹង ទន្លេ និង​សមុទ្រ។ ពាម =(​ន​) មាត់​ព្រែក ឬ​មាត់​ស្ទឹង ដែលមាន​ការតភ្ជាប់​ពី ស្ទឹង ទៅ​ទន្លេ ទៅ​សមុទ្រ ឬ​ទី​បែក​ចេញពី​ស្ទឹង​ទៅ ទន្លេ។ ២- ពាក្យ​ថា មេ ជា​នាម​បាន​ដល់​មនុស្ស​សត្វ​អ្វីៗ​ដែលជា​ធំ​ជា​ប្រធាន​ជា​ចម្បង​លើ​គេ។ មេ (​ន​) ម្តាយ ប្រមុខ អ្នកធំ អ្នកដឹកនាំ ជា​ប្រធាន។ ល​។ ៣- ពាក្យ​ថា ត្រី = ៣ ទីទួល​ពាម​មេត្រី បានក្លាយ​ជា​ទួល​បុរាណ​មួយ ដែលមាន​រឿងរ៉ាវ​ច្រើន​បង្កប់​ទៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។

សង្ខេប​រឿង : ទាក់ទង​នឹង​ពាម​មេត្រី​
​នៅក្នុង​រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័ន ព្រះអង្គ​ទ្រង់​សោយ រាជ្យ​នៅ​រាជធានី ភ​វ​បុ​រ ប្រហែលជា​ស្ថិតនៅត្រង់​ម្តុំ​អំពិល រលំ គឺ​ទីកន្លែង​វត្ត​អំពិល​លឿង សព្វថ្ងៃ​ចម្ងាយ ៣០​គ​.​ម ពី​ទិស​ពាយព្យ ពី​ក្រុង​កំពង់ធំ។ គេ​មិនដឹង​ច្បាស់​ថា ព្រះបាទ​ភ​វ​វរ្ម័ន បាន​សោយរាជ​ប៉ុន្មាន​ឆ្នាំ​ទេ គេ​គ្រាន់តែ​បានដឹងថា ព្រះអង្គ​សោយរាជ្យ ព​.​ស​១១៤២-​គ​.​ស​៥៩៨។ ក្រោយពី​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ប្អូនជីដូនមួយ​ព្រះអង្គ ព្រះនាម​ចិត្រ​សេន បាន​សោយរាជ្យ​ស្នង នៅ​ប្រមាណ ព​.​ស ១១៤៤ គ​.​ស ៦០០។ ពេល​ឡើង​សោយរាជ្យ ព្រះបាទ​ចិត្រ​សេន​ទ្រង់​កំណត់​ព្រះនាម​សម្រាប់​រាជ្យ​ថា ម​ហេ​ន្ទ្រ​វរ្ម័ន ព្រះអង្គ​ទ្រង់​បាន​សាង​សិលាចារឹក​ផ្សេងៗ​ទៀត នៅត្រង់​ពាម​ទន្លេ​មូល​នឹង​សុរិន្ទ និយម​ការកសាង លិង្គ​គិ​រិ​ស និង​រូប​គោ​ន​ន្ទិ​ន​។

រីឯ​ទួល​ពាម​មេត្រី​នេះ យើង​បាន​ស្រាវជ្រាវ​ទាក់ទង ប្រវត្តិសាស្ត្រ​ខ្មែរ មក​ថា​ប្រហែលជា​នៅក្នុង​រជ្ជកាល ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ព្រោះ​ព្រះអង្គ​បាន​កសាង​សិលាចារឹក តាម​ពាម​តាម​ទន្លេ ។​ល​។ យើង​បានឃើញ​នៅលើ​ទួល​ពាម​មេត្រី ដែលមាន​ថ្ម​ប្រាសាទ​កប់​នៅក្នុង​ដី និងមាន​ថ្ម​ផុស​បន្តិច​នោះ នៅ​ខាង​ជ្រុង​អាគ្នេយ៍​នៃ​ទួល តាម​ការស្រាវជ្រាវ គឺជា​ប្រសាទ ក្នុង​រជ្ជកាល​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន កសាង​ដើម្បី​ទីកន្លែង​ប្រជុំ​ទ័ព និង​ទីកន្លែង​ប្រក់ព្រំ​ទ័ព។​ល​។ ព​.​ស ១១៤៤ -​ព​.​ស ៦០០ ទួល​ពាម​មេត្រី ជាទី​កន្លែង​របស់​កង​ទ័ព សម្រាប់​យាម ល្បាត​ការពារ​រាជធានី ឦ​សាន្ត​បុ​រ។ ក្នុង​រជ្ជកាល ព្រះបាទ ឦ​សាន្ត វរ្ម័ន ព​.​ស ១១៦០=១១៧៩ ព​.​ស ៦១៦=៦៣៦ នៅ​ខាងជើង​ខេត្តកំពង់ធំ ព្រោះ​នៅ​ទីនោះ គេ​ឃើញ​មាន​សិលាចារឹក របស់​ព្រះអង្គ​ជាច្រើន។

ទូល​ពាម​មេត្រី​នេះ មាន​ផ្លូវ​សម្រាប់​ទាក់ទង ដើម្បី​ចំណងមិត្តភាព​ទីប្រជុំ​នៃ​ផ្លូវបែក​ជា​បី​គឺ ៖
១-​​​ផ្លូវ​ទៅ​ទិស​ខាងត្បូង គឺជា​ផ្លូវ​តាម​ទឹក ចេញពី​ទួល​ពាម មេត្រី ឆ្ពោះ​ចៅ​តាម​ដង​ស្ទឹងតូច គឺ​ស្ទឹង​ព្រៃ​ប្រស់ ចូលទៅ​នឹង​ស្ទឹង​សែន រហូតដល់​ទន្លេសាប​ទៅកាន់​ភ្នំពេញ គឺ​ទន្លេ​បួន មុខ។​
២-​​ផ្លូវ​ទៅ​ទិស​ខាងលិច ជា​ផ្លូវ​សម្រាប់​ហាត់​ហ្វឹកហ្វឺន​ទ័ព និង​សម្រាប់​ទ័ព​យាមល្បាត​ការពារ តាមផ្លូវ​ទឹក​និង​ទី​គោក។ ផ្លូវ​នេះ​ឆ្លងកាត់ បើ​យើង​រៀបរាប់ សព្វថ្ងៃនេះ គឺ​ឆ្លងកាត់​ភូមិ​ពោធិ៍ ក្នុងសម័យ​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន ព​.​ស​១៤៩៤ គ​.​ស​៩៥០ ត្រាំខ្នារ សព្វថ្ងៃ​ក្លាយ​ហៅថា ភូមិ​ត្រាំ​ខ្លា ព​.​ស ១១៤២ គ​.​ស ៥៩៨ រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័ន។

ភូមិ​ត្រាំ​ខ្លា ឬ​ត្រាំខ្នារ​នេះ យើង​ឃើញ​មានការ​ជីក​ស្រះ យ៉ាង​ធំ និង​មាន​ទីធ្លា​យ៉ាង​ល្អប្រសើរ សិក្ដសម​ជា​កន្លែង​ប​ង្វឹកទ័ព ហើយ​ទួល​ពាម​មេត្រី ជា​កន្លែង​ទ័ព គោរព និង​ធ្វើ សក្តារ​បូជា។​

ត្រាំកក់ សព្វថ្ងៃ​ក្លាយ​ហៅថា ភូមិ​អំពិល ព​.​ស​១១៤៤ គ​.​ស​៦០០ រជ្ជកាល​ព្រះបាទ ម​ហេ​ន្ទ្រ​វរ្ម័ន ឆ្លងកាត់​ហរិ​ហរ ប្រាសាទ​ទួល​ខ្ពស់​អ​ណ្តែ​ក​សព្វថ្ងៃ​ក្លាយជា ភូមិ​ប្រាសាទ​អ​ណ្តែ​ក ស​.​ព​១១៥៥ គ​.​ស​៦១១ ឬ​វត្ត​ប្រាសាទអណ្តែត។ រជ្ជកាល​ព្រះបាទ​ឦ​សាន្ត​រវ្ម​រ័ន រាជធានី​នៅ ឥ្ឍសាន្ត​បុ​រ​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ភូមិ​ជ័យ ភូមិ​ស្លែង​ខ្ពស់ ភូមិ​គោក​ងួន ភូមិ​ក្រសាំង ។​ល​។ នេះ​សំដៅទៅ​រាជធានី​ភ​វ​បុ​រ អំពិល​រលំ ហៅ វត្ត​អំពិល​រលើង ស្រុក​ស្ទោង​សព្វថ្ងៃ។​
៣-​​ផ្លូវ​ឆ្ពោះទៅ​ទិស​ខាងជើង ជា​ផ្លូវ​ឆ្លងកាត់​ទឹក​ខ្លះ គោក ខ្លះ ដូចជា​ឆ្លងកាត់​តាម​បឹង ប៊ួ​រ អូរ ក្បាល​អូរ ជ្រលង​ដងអូរ ក្បាល​ហង់ ជង្ហុក ថ្លុក ត្រពាំង ព្រៃស្បាត ព្រៃ​ស្រង់ ព្រៃ​ដង ព្រៃរបោះ គម្ពោត ។​ល​។ ឆ្ពោះទៅកាន់​ទីតាំង​រាជធានី​ឦ​សាន្ត បុ​រ ក្នុង​រជ្ជកាល​ព្រះបាទ​ឦ​សាន្ត​វរ្ម័ន ដែល​គេ​ហៅថា រមណីយដ្ឋាន សំបូរ​ព្រៃគុហ៍ ខាងជើង ខេត្តកំពង់ធំ ព​.​ស ១១៦០- គ​.​ស ៦១៦=៦៣៥ អស់​រយ​: ១៩​ឆ្នាំ ។

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី ២ ដែល​ស្ថិតនៅលើ​ភ្នំ គូលែន ជា​ប្រាសាទ​នោះឯង ត្រូវ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី ដែល​គេ​ចាត់ទុកថា នៅ​ចំ​ស្នូល​នៃ​ចក្រ​វា​ឡ​ថែមទៀត ព​.​ស ១៣៤៦ គ​.​ស ៨០២។​

ទៅក្នុង​ប្រទេស​កម្ពុជា សម័យ​រជ្ជកាល សម្តេច​នរោត្តម សីហនុ ដែល​គេ​សន្មត​ថា ចំ​ស្នូល ឬ​ផ្ចិតផែនដី​ប្រទេស នៅ ត្រង់​ទូល​ពាម​មេត្រី​នេះឯង ព​.​ស ២៥០៨ គ​.​ស ១៩៦៤។​

ពាក្យ​ចចាមអារ៉ាម​ខ្លះ បាន​និយាយថា ចំណុចកណ្តាល របស់​ប្រទេស​យើង គឺ​នៅត្រង់​បង្គោល ដែល​បារាំង​បាន​បោះ​ភ្ជាប់​នៅក្បែរ​គល់ស្ពាន​កំពង់ធំ ខ្លះ​ថា​នៅត្រង់​ផ្លូវ​ទៅ​រលួស ក៏​គេ​សង្កេតឃើញ​មាន​បង្គោល​របស់​បារាំង បោះ​ចំណាំ​ផងដែរ ដូច្នេះ​យើង​នៅតែ​មិន​ប្រាកដថា ចំណុចកណ្តាល​នោះ​នៅ​ចំ​កន្លែង​ណា​ពិតប្រាកដ​ឡើយ។​

អ្នកខ្លះ​ទៀត​បាន​និយាយថា ចំណុចកណ្តាល​របស់ ប្រទេស​យើង​សព្វថ្ងៃនេះ គឺ​នៅ​ខាងលិច​ផ្សារ​កំពង់ធំ បើ​យើង ពិនិត្យមើល​តាម​ផែនទី ឆៀង​ខាងលិច​ផ្សារ​កំពង់ធំ អាច​ធ្លា​ក់មក​ត្រូវចំ​ចំណុច វត្ត​ពាម​មេត្រី នេះឯង​ហើយ។​

ចំណុចកណ្តាល​គឺមាន​ភាព​សំខាន់​ណាស់ ទើប​យើង គួរ​បង្កើត​ឲ្យ​មាន​ទីតាំង​កណ្តាល​មួយ ដើម្បី​គោរពបូជា បើកាលណា​យើង​បាន លើកតម្កើង និង​បានធ្វើ​សក្ការ​នៅ​ទីនោះ ប្រទេស​របស់​យើង នឹង​មាន​ភាពរុងរឿង​រីកចម្រើន​ជាក់​ជាមិនខាន ប្រៀបដូចជា​សម័យ​មហា​នគរ៕
កញ្ញា វ៉ាត




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114