ល្ខោន​ក្បាច់​បុរាណ​រឿង “​ព្រះ​អន​រុ​ទ្ធ ព្រះ​នាងឧស្សា​”សម្រេច​លើក​ពេល​សម្ដែង​ហើយ​

​ជំងឺ​រលាក​សួត​ថ្មីCovid-19បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ​របស់​ប្រទេស​មួយ​ ក៏​ដូច​ជា​ប៉ះ​ដល់ ភាព​សុខដុម​របស់​ពិភពលោក ដោយ​ក្នុង​មិន​ត្រឹម​សេដ្ឋកិច្ច​ទេសចរ​វប្បធម៌​និង​សូម្បី​កម្មវិធី ឯកជន​ ដូច​ជា​មង្គល​ការ​ជា​ដើម​ក៏​ប៉ះ​ពាល់​ដែរ​ ដែល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ឃើញ​មាន​ការ​លើក​ពេល​បន្ត​បន្ទាប់​។ ឥឡូវ​នេះ​ការ​សម្ដែង​ល្ខោន​ក្បាច់​បុរាណ​មួយ​ក៏​សម្រេច​លើក​ពេល​ដែរ​។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក “​មហា​វេស្សន្តរជាតក​” ដំបូង​ឡើយ​ល្ខោន​ក្បាច់​បុរាណ​រឿង “​រឿង ព្រះ​អន​រុ​ទ្ធ​ព្រះ​នាង​ឧស្សា​“ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃទី២៧-២៩ ខែ​មីនា​នេះ នៅ​សាល​សន្និសីទ​ចតុម្មុខ​។ ប៉ុន្តែ​ឥឡូវ​ផែន​ការ​នេះ ត្រូវ​បាន​ក្រុម​ការងារ​សម្រេច​លើក​ពេល ហើយ​ដោយ​សារ​បង្ការ​ការ​រីករាល ដាល​របស់​ជំងឺ​រលាក​សួត​ថ្មី Covid-19​។​

​សូម​ជម្រាប​ជូន​ដំណឹង​ដល់​សម្ដេច​ទ្រង់​ឯក​ឧត្ដម លោក​ជំទាវ​អ្នក​ឧកញ៉ា លោក​ឧកញ៉ា លោក លោក​ស្រី អ្នក​នាង​កញ្ញា និង​សាធារណ​ជន​ទាំង​អស់​មេត្តា​ជ្រាប​ថា ៖ ក្រុម​ការងារ​រៀប​ចំ ការ សម្ដែង​ បាន​សម្រេច​ធ្វើ​ការ​ពន្យារ​ពេល​ការ​សម្ដែង​ទស្សនីយភាព​ល្ខោន​ក្បាច់​បុរាណ​រឿង “​រឿង​ព្រះ​អន​រុ​ទ្ធ​ព្រះ​នាង​ឧស្សា​“ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៧-២៨-២៩ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាល សន្និសីទ​ចតុម្មុខ ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ កូ​វីដ​-១៩ ការ​ពន្យារ ពេល​ការ​សម្ដែង​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​និង​ការពារ​សុវត្ថិភាព​របស់​បង​ប្អូន ប្រជាពលរដ្ឋ​”​។​

​សម្រាប់ ព័ត៌មាន បន្ថែម សូម ទាក់ទង មក កាន់ លេខ ៖ ០១២ ២៥០ ៥៥៦ / ០៨៦ ៤៣៤ ៤៥៦ / ០១០ ៨០៦ ៣០២ / ០១៧ ២៧៧ ៩៦០៕​