ឲ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ
BREAKING NEWS
Search

ឲ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ

អ្នកជំនាញចិត្តសាស្ត្រកុមារ​ព្រមាន ប៉ាម៉ាក់គ្រប់រូប គួរតែមានវិន័យចំពោះកូនៗកុំឱ្យប្រើទូរសព្ទស្មាតហ្វូន មុនពេលពួកគេចូលរៀនថ្នាក់អនុវិទ្យាល័យ។

លោកវេជ្ជបណ្ឌិត Jon Goldin បានអះអាងថា ឪពុកម្តាយភាគច្រើនបានបង្ខំចិត្តទិញឧបករណ៍ប្រើប្រាស់ទំនើបៗដូចជាស្មាតហ្វូន និងថេបឡេតសម្រាប់កូនខ្លួន ដើម្បីកុំឲ្យពួកគេកណ្តោចកណ្តែងទាំងនៅសាលារៀននិងនៅផ្ទះ។ លោកថា ទង្វើរបស់ប៉ាម៉ាក់ដែលចង់ឲ្យកូនសប្បាយចិត្ត ជាទង្វើអវិជ្ជមានចំពោះពួកគេទៅវិញទេ។

អនុប្រធាននៃសាកលវិទ្យាល័យ Royal College of Psychologists រូបនេះមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យក្មេងៗមានបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ហើយពេលវេលាដែលបានចំណាយទៅលើអនឡាញអាចធ្វើឱ្យពួកគេងាយរងគ្រោះដោយការគំរាមកំហែងផ្សេងៗពីអ្វីដែលពួកគេបានឃើញ។

វេជ្ជបណ្ឌិតចិត្តសាស្រ្តរូបនេះបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook Instagram និង Twitter បង្កើតភាពលំបាកបន្ថែមទៀតសម្រាប់ក្មេងៗដែលកុហកពីអាយុរបស់ពួកគេក្នុងការបង្កើតគណនី មុនពេលឈានដល់វ័យ ១៣ឆ្នាំ ដើម្បីការពារពួកគេពីការរំខានដោយអេឡិចត្រូនិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CBNC

ចុចអាន៖  ១០ចំណុចអស្ចារ្យនៃរាងកាយមនុស្សស្រីដែលបុរសៗមិនដែលដឹង

ចុចអាន៖ ហ៊ាន​ទេ​ រស់ជាខ្លួនឯង?ទទួលយក​ចំណុច​មិនស្អាត​របស់​ខ្លួន​ឯង?