សមត្ថកិច្ច​បញ្ជូន​ អតីត​តារា​កំប្លែង​នាង ខ្មឹ​ប ​មកដល់​តុលាការ​ហើយ​
BREAKING NEWS
Search

សមត្ថកិច្ច​បញ្ជូន​ អតីត​តារា​កំប្លែង​នាង ខ្មឹ​ប ​មកដល់​តុលាការ​ហើយ​

ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ដូនពេញ​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ បាន​ចាប់បញ្ជូន​នាង​ខ្មឹ​ប​អតីត​តារា​កំប្លែង និង​បក្សពួក​ បញ្ជូន​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ធ្វើការ​សាកសួរ​ពី​ករណី​ជួញដូរ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ចតុមុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​រួមមាន ​៖
១.​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាង​លើ (​ជួញដូរ​)។
២.​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)។
៣.​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើ​ប្រាស់​)។
៤.​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ខ្មឹ​ប​) ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)។
៥.​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើ​ប្រាស់​)។
៦.​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​(​ប្រើ​ប្រាស់​) និង ​៧.​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ និង​មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)​។​

កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។ ចំពោះ​វត្ថុតាង​ដកហូត​រួមមាន ​៖
១.​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​។​
២.​ថង់​ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​។​
៣.​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ តារាកំប្លែង​ ខ្មិប ​និង​មនុស្ស ៦នាក់​ទៀតត្រូវ​ឃាត់​ខ្លួនក្នុង​ការចុះ​បង្ក្រាប​គ្រឿងញៀន​ក្នុង​បារ​ចតុមុខ​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114