គណៈ​ចលនា​ស្ត្រី​ខេត្ត​កំពង់ស្ពឺ​ នាំយក​អំណោយ​មនុស្សធម៌​ចែក​ដល់​អង្គការ​បណ្ដុះបណ្ដាល និង​ថែ​រក្សា​កុមារ​កំព្រា​ប្រមាណ​ជា​៧៥​នាក់​
BREAKING NEWS
Search

គណៈ​ចលនា​ស្ត្រី​ខេត្ត​កំពង់ស្ពឺ​ នាំយក​អំណោយ​មនុស្សធម៌​ចែក​ដល់​អង្គការ​បណ្ដុះបណ្ដាល និង​ថែ​រក្សា​កុមារ​កំព្រា​ប្រមាណ​ជា​៧៥​នាក់​

កំពង់ស្ពឺ ៖ គណៈ​ចលនា​ស្ត្រី​ខេត្ត​កំពង់ស្ពឺ បាន​សហការ ​និង​រៀបចំ​ពិធី​ចុះ​សំណេះសំណាល​សួរ​សុខ​ទុក្ខ ក្នុង​ការ​ពាំនាំ​យក​អំណោយ​មនុស្សធម៌ សប្បុរសជន​នានា មាន​ម្ហូបអាហារ សម្ភារៈ​សិក្សា និង​ថវិកា​មួយ​ចំនួន ដើម្បី​មក​ឧបត្ថម្ភ​ជូន​ដល់​អង្គការ​បណ្ដុះបណ្ដាល និង​ថែរក្សា​កុមារ​កំព្រា សរុប​ប្រមាណ​ជា​៧៥​នាក់ ស្រី​៣២​នាក់ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​មួយគ្រា​។ ដែល​ស្ថិត​ក្នុងភូមិ​ទី​១ ដី​អំបិល ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ ស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

នា​ឧកាស​នេះដែរ លោកស្រី ទឹម សាវ៉ាត បាន​ឲ្យ​ដឹងផង​ដែរ​ថា មាន​ហេតុផល​មួយចំនួន ដែល​បណ្ដាល​ឲ្យ​មានការ​បង្កើត​កម្មវិធី​សំណេះសំណាល​សួរសុខទុក្ខ​កុមារ​កំព្រា​នេះ​ឡើង ដោយសារតែ​លោក​-​លោកស្រី​មួយចំនួន​ធ្លាប់បាន​ឆ្លងកាត់ នៅ​ជីវិត​ជា​ក្មេង​កំព្រា និង​ដឹង​ថា កុមារ​ទាំងអស់​ត្រូវកា​រ​ជម្រក ការហូបចុក​គ្រប់គ្រាន់ ការ​ស្លៀកពាក់ និង​ត្រូវការ​ការអប់រំ ព្រោះ​មានតែ​ការអប់រំ​ទេ ដែល​ជួយ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​បាន​។​

លោកស្រី បាន​បញ្ជាក់​ថា អំណោយ​មនុស្ស​ធម៌​យ៉ាង​ច្រើន​ទាំងនេះ បាន​មកពី​គណៈ​ចលនា​ស្ត្រី មាន​ដូចជា ​អង្ករ មី នំ ម្ហូបអាហារ សម្ភារៈ​សិក្សា និង​ថវិកា​ផងដែរ​។​

លើសពីនេះ លោកស្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លោកស្រី​ ជា​តំណាង គណៈ​ចលនា​ស្ត្រី សប្បុរសជន​នានា និង​អាជ្ញាធរ​ពាក់ព័ន្ធ បាននាំគ្នា​ឧបត្ថម្ភ និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ជូន​ដល់​អង្គការ​បណ្ដុះបណ្ដាល និង​ថែរក្សា​កុមារ​កំព្រា​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​នាពេលនេះ​៕


អត្ថបទ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114