លោក​អភិបាលខេត្ត អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ចិន ជួប​សម្តែង​ការគួរសម​

កំពត ៖កាលពី​រសៀល​ថ្ងៃ​អង្គារ ១​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អនុញ្ញាតឲ្យ​ លោក កៅ គឹមហួន ដឹកនាំ​ប្រតិភូ​វិនិយោគ​ចិន​ចូល​ជួប​សំដែង​ការគួរសម និង​សំណេះសំណាល ដែល​កិច្ច​ជំនួប​នេះ​ បាន​ប្រព្រឹត្ត​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត​។​

​ក្នុងជំនួប​នេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា លោក​សូម​ស្វាគមន៍​គ្រប់​វិនិយោគ​ទាំងអស់ ដែល​បាន​មកដល់​ទឹកដី ​នៃ​ខេត្ត​កំពត​។

លោក​បាន​បន្ត​ទៀត​ថា ខេត្ត​កំពត មាន​សក្ដានុពល​ច្រើន និង​មាន​អ្នក​វិនិយោគ​បាន​មក​វិនិយោគ​លើ​ការងារ​មួយ​ចំនួន​រួមមាន ៖ រោងចក្រ​ស៊ីម៉ងត៍ វា​រី​អគ្គិសនី កសិដ្ឋាន​ចេកអំបូង ពិសេស​វិស័យ​ទេសចរ​ណ៍។

ជា​ចុងក្រោយ លោក​អភិបាលខេត្ត បាន​ស្នើ​សុំ​ដល់​វិនិយោគិន​ទាំងអស់​មក​វិនិយោគ​លើទឹក​ដី​ខេត្ត​កំពត ដើម្បី​ឲ្យ​ខេត្ត​កំពត​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ត​ទៀត​។​

​ក្នុងឱកាស​នោះ​ផងដែរ​ តំណាង​អ្នក​វិនិយោគ​ចិន បាន​មានប្រសាសន៍ថា អរគុណ​មិត្តភាព​កម្ពុជា​-​ចិន អមត លោក​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ដឹកនាំ​ក្រុម​វិនិយោគ​ចិន​មកកាន់​ទឹកដី​ដ៏​ស្រស់​ស្អាត នៃ​ខេត្ត​កំពត​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114