ព័ត៍មានទាន់​ហេតុការណ៏
Search

​ស្រីស្អាត​ ៤​រូប​ត្រូវ​បាន​បោះ​ឆ្នោត​ជា​តារា​ចម្រៀង​ស្រី​មាន​ទឹក​ដម​សំឡង​ល្អ​បំផុត​នៅ​កូរ៉េ​

តាម​រយៈ​ការ​បោះឆ្នោត​តាម​បណ្ដាញ​សង្គម​ដល់​តារា​ស្រី​ដែល​មាន​សំឡេង​ល្អ មាន​ហ្វេន​គាំទ្រ​តារា​ក្នុង​ដួង​ចិត្ត​គឺ​ជា​ច្រើន​បាន​រំពឹង​ថា​អាយដល​របស់​ខ្លួន​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​កូរ៉េ! អ្នក​ណា​ខ្លះ​ទៅ​ដែល​ទទួល​បាន​កា​គាំទ្រ​ពី​ប្រព័ន្ធ​ អ៊ីនធឺណេត!

១. Taeyeon ក្រុម Girls’ Generation

Taeyeon ជា​តារា​ចម្រៀង​ដែល​មាន​សំឡេង​ពីរោះ​មិន​ថា​បទ​បែប​ណា នាង​ក៏​ត្រូវ​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កូរ៉េ​ដែល​មាន​មនុស្ស​គោរព​ស្រលាញ់​ពី​សំណាក់​ទស្សនិកជន។ Taeyeon ក៏​បាន​ច្រៀង​បទ​ចម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ជុំវិញ​ពិភពលោក គឺ​បទចម្រៀង​ភាពយន្ត “Frozen 2” ដែល​ច្រៀង​ជា​ភាសា​កូរ៉េ។

២. Rosé ក្រុម BLACKPINK
Rosé ពិត​ជា​តារា​ចម្រៀង​ក្មេង​ក្នុង​វិស័យ K-pop ដែល​មាន​សំឡេង​គួរ​ឱ្យ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​ពីរោះ​ទៀត​ផង។

៣. Joy ក្រុម Red Velvet
Joy គឺ​តារា​ចម្រៀង​ស្រី​នៅ​ក្នុង​ក្រុម Red Velvet ដែល​មាន​សំឡេង​ស្រទន់​និង​ងាយ​ស្ដាប់ រួម​ទាំង​កាយវិការ​ទាក់ទាញ​ដែល​មិន​ចេះ​ខ្វល់ខ្វាយ​របស់​នាង​ហើយ​អាច​នាំ​មក​នូវ​ស្នាម​ញញឹម​ដល់​អ្នក​ស្តាប់!

៤. Hwasa ក្រុម MAMAMOO
Hwasa ដែល​គេ​បាន​ស្គាល់​ថា​ជា​តារា​ចម្រៀង​ក្នុង​ក្រុម MAMAMOO ជា​តារា​ចម្រៀង​ដែល​មាន​សំឡេង​ប្លែក​ពី​គេ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ស្ដាប់​រាល់​ពេល​ជា​មួយ​និង​បទ​ចម្រៀង​របស់​នាង។

 

ប្រែសម្រួល៖ សន ផានិត