មេរៀនធំ!៩០ភាគរយនៃការឆ្លងនៅកូរ៉េពាក់ព័ន្ធអ្នកវិលត្រឡប់ពីបរទេស

អាជ្ញាធរកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការឆ្លងមេរោគកូវីដ១៩នៅកូរ៉េគឺ​ភាគច្រើន​នាំចូលតាមរយៈអ្នកមកពីបរទេស។

កាសែត​Koreabooសរសេរថា ជិត ៩០ ភាគរយនៃករណីឆ្លង មានពាក់ព័ន្ធនឹង​ជនជាតិកូរ៉េដែលទើបវិល​ត្រឡប់មកពីបរទេស។

ប្រទេសនេះ បានរាយការណ៍ករណីឆ្លងមេរោគចំនួន ១០៤ ករណីបន្ថែម​នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនិងពាក់កណ្តាលអធ្រាត្រថ្ងៃពុធយប់មិញ ដោយ ៥៧ ករណីក្នុងចំណោមនោះត្រូវបានកើតលើជនជាតិកូរ៉េដែលទើបនឹងវិលមកពីបរទេស។ ក្នុងនោះមាន ៣០ នាក់ត្រូវបានគេកំណត់អត្តសញ្ញាណអំឡុងពេលពិនិត្យនិងឆ្លងមេរោគហើយ​ ២៧ នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ពីថ្ងៃឆ្លងបន្ទាប់ពីការមកដល់ជាន់ដីកូរ៉េ។

 

ចំនួនសរុបនៃករណីនាំចូលមេរោគនៅកូរ៉េខាងត្បូង បានកើនឡើងដល់ ២៨៤ នាក់ដោយ ៩០ ភាគរយពាក់ព័ន្ធនឹងជនជាតិកូរ៉េដែលវិលត្រឡប់មកពីស្រុកអឺរ៉ុប អាមេរិក និងកន្លែងផ្សេងទៀត។ ក្នុងនោះ​មានតែជនបរទេស ២១ នាក់ប៉ុណ្ណោះ។

Mr Tomorrow