២០១៩ ដឹង​ផលិត​កម្ម​ចម្រៀង​កូរ៉េ​មួយ​ណា​លក់​អាល់ប៊ុម​បាន​ច្រើន​ជាង​គេ​អត់?

នេះ​ពិត​ជា​កំពូល​បទ​ចម្រៀង​និង​កំពូល​ក្រុមហ៊ុន​មែន! ផលិតកម្ម​ទាំង១០​នេះ​បាន​លក់​អាល់ប៊ុម​របស់​ខ្លួន​បាន​ច្រើនជាង​គេ បើ​គិត​ត្រឹម​ខែ​តុលា ឆ្នាំ២០១៩នេះ។

១០ ផលិតកម្ម KQ Entertainment
បទ​ដែល KQ Entertainment លក់​ចេញ​បាន​ច្រើន​ជាង​គេ​គឺ អាល់ប៊ុម​ទោល​របស់ ATEEZ, Heo Youngsaeng និង Park Kyung លក់​បាន (៣៧៤ ៩៨៥ អាល់ប៊ុម)។

៩ ផលិតកម្ម Off The Record
បទ​ដែលOff The Record លក់​ចេញ​បាន​ច្រើន​ជាង​គេ​គឺ​បទ​របស់​ក្រុម IZ*ONE និង fromis_9 លក់​បាន (៣៨៤ ៥១៦)។

៨ ផលិតកម្ម KONNECT Entertainment
បទ​ដែល KONNECT Entertainment ​លក់​ដាច់​ជាង​គេ​គឺ​បទ​របស់ Kang Daniel លក់​បាន (៥០៣ ៥៥៨ អាល់ប៊ុម)។

៧ ផលិតកម្ម Starship Entertainment
Starship Entertainment បាន​លក់​បទ​ចម្រៀង​បាន​ច្រើន​ជាង​គេ​គឺ​បទ​របស់ MONSTA X, Cosmic Girls និង Jung Sewoon លក់​បាន (៦៣៤ ១៥១ អាល់ប៊ុម )។

៦ ផលិតកម្ម Swing Entertainment
Swing Entertainment បាន​លក់​បទ​ចម្រៀង​ដែល​បាន​ច្រើន​ជាង​គឺ​របស់​ក្រុម X1 Kim Jaehwan និង Wanna One លក់​បាន (៨១១ ០៥៩ អាល់ប៊ុម)។

៥ ផលិតកម្ម YG Entertainment
YG Entertainment បាន​លក់​ចេញ​អាល់ប៊ុម​ចម្រៀង​របស់ BLACKPINK, WINNER, Eun Jiwon, iKON, Jinu, Bobby, AKMU, Jennie, VIINI, Lee Hi, និង Song Mino បាន​ចំនួន (៨១៩,០២២ អាល់ប៊ុម )។

៤ ផលិតកម្ម Pledis Entertainment
Pledis Entertainment បាន​លក់​អាល់ប៊ុម​របស់ SEVENTEEN និង NU’EST បាន​ចំនួន ( ១,៨៨៤ លាន​អាល់ប៊ុម)។

៣ ផលិតកម្ម JYP Entertainment
JYP Entertainment បាន​លក់​អាល់ប៊ុម​របស់ TWICE, Stray Kids, GOT7, DAY6, ITZY, Jus2, Junho, Nichkhun និង Baek Yerin (២,១៦៧ លាន​អាល់ប៊ុម)។

២ ផលិតកម្ម SM Entertainment
SM Entertainment អាល់ប៊ុម​ដែល​លក់​ដាច់​ច្រើន​ជា​គេ​គឺ​មាន Baekhyun, Sehun & Chanyeol, Chen, NCT Dream, Super Junior, NCT 127, Red Velvet, Taeyeon, SuperM, Uknow Yunho, Taemin, Super Junior D&E, Yesung, Kyuhyun, Yoona, NCT, EXO, Key, Ryeowook, TVXQ, Onew, Jonghyun ដែល​លក់​អាល់ប៊ុម​បាន ( ៣,៧ លាន​អាល់ប៊ុម)។

១ ផលិតកម្ម BigHit Entertainment
BigHit Entertainment អាល់ប៊ុម​ដែល​លក់​ដាច់​ជាង​គេ​គឺ​ក្រុម BTS និង TXT លក់​បាន​អាល់ប៊ុម​ចំនួន ( ៦,៣ លាន​អាល់ប៊ុម)។

 

ប្រែសម្រួល៖ សន ផានិត