តារាចម្រៀង និងសម្ដែងកូរ៉េ IU ត្រូវបានគ្រប់គ្នាស្គាល់តាមរយៈនាងជាតារា K-Pop និងជាតួស្រី “Hotel de luna” ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។
ជាមួយអ្នកគាំទ្រទូទាំងពិភពលោក IU គឺជាតារាស្រីឈានមុខគេម្នាក់នៅក្នុងពិភព K-Pop។ ប៉ុន្តែមុនពេលនាងក្លាយជា Superstar មកដល់សព្វថ្ងៃនេះនាងក៏បានឆ្លងកាត់ពេលវេលាដ៏គួរឱ្យខ្លាចមួយចំនួនក្នុងនាមជាអ្នកហ្វឹកហាត់គ្មានកេរ្តិ៍ឈ្មោះ។ ដូច្នេះ តើមូលហេតុអ្វីដែលបណ្ដាលឱ្យតារាស្ត្រីរូបនេះឈានដល់ចំណុចកំពូលដូចក្សត្រីនៃវិស័យសិល្បៈកូរ៉េមួយនេះ? ការចាប់ផ្ដើមដំបូងរបស់ IU គឺធ្វើការជាក្រុម K-Pop ៤នាក់។
១.អ្នកផលិត Choi Gab Won
អ្នកផលិត Choi Gab Won ជាអ្នកនិពន្ធទំនុកច្រៀងនិងជាអ្នកផលិតនៅក្នុងវិស័យ K-Pop លោកបានក្លាយជាអ្នកវាយតម្លៃសមត្ថភាពម្នាក់របស់ ផលិតកម្ម LOEN ដែលជាកន្លែងដែល IU បានព្យាយាមសាកល្បងធ្វើតេសសមត្ថភាព។អ្នកផលិត Choi Gab Won បាននិពន្ធបទចម្រៀងល្បីៗជាច្រើនជំនាន់ដូចជា BUZZ “ Coward” និង Gummy“ Memory Loss” ។ កាលនោះ IU បានបកស្រាយបទមួយមានចំណងជើងថា “I Miss You” ដែលជាសំនៀងដើមរបស់ Kim Bum Soo និងកែសម្រួលឡើងវិញដោយ Gummyបន្ទាប់ពីលឺសម្លេងរបស់នាងហើយ Choi Gab Wonបានធ្វើកិច្ចសន្យាជាមួយនាង ភ្លាមៗ។
២.តារាចម្រៀង Gummy
ក្នុងនាមជាមិត្តដ៏ល្អម្នាក់របស់ Choi Gab Won តារាចម្រៀង Gummy តែងតែទៅលេងស្ទូឌីយោរបស់មិត្តនាង។ ចៃដន្យអីថ្ងៃនោះ ចំពេលថ្ងៃសម្ដែងធ្វើតេសសមត្ថភាពមកដល់ ហើយ Gummy បានអង្គុយមើល IU ច្រៀងបទរបស់នាង។ Gummy ចាប់ផ្ដើមលង់និងសំឡេងក្មេងស្រីម្នាក់នេះហើយនាងបានបញ្ចុះបញ្ចូលអោយ Choi Gab Won ព្រមទទួលយក IU មកចាត់ការក្នុងផលិតកម្ម។
៣.តារាចម្រៀង Ha Dong Kyun
នៅពេលដែល IU បានបញ្ចប់ការសម្ដែងហើយបានចុះកុងត្រាជាមួយ ផលិតកម្ម LOEN អ្នកចម្រៀង Ha Dong Kyun ត្រូវបានចាត់អោយបណ្ដុះបណ្ដាល IU ។ក្រោយមកវាត្រូវបានបង្ហាញថាទីភ្នាក់ងារបានស្នើសុំជាពិសេស Dong Kyun“ ត្រូវតឹងរ៉ឹងជាមួយ IU ” ក្នុងនាមជាឧស្សាហកម្មការពារដែលមើលថែនាង។ ដូច្នេះ Dong Kyun ពិតជាបានជំរុញ IU អោយរិតតែមានសន្ទុះជាងមុន។ នៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយកាលពីមុន IU បានសំដៅទៅលើ Ha Dong Kyunថាជា “បុរសតែម្នាក់ដែលធ្វើអោយអាជីពរបស់នាងពិបាកបំផុត” ។ នាងបានបន្ថែមទៀតថាការហ្វឹកហាត់ជាមួយ Ha Dong Kyunគឺដូចជាបាន ត្រៀមសម្រាប់អ្វីគ្រប់យ៉ាងទាំងអស់ ។គាត់ប្រាប់ខ្ញុំថាសម្លេងរបស់ខ្ញុំគឺចម្លែកហើយ គាត់បានសួរខ្ញុំប្រសិនបើខ្ញុំពិតជាមិនមានទេពកោសល្យទេខ្ញុំគួរតែត្រឡប់ទៅផ្ទះវិញ។។ ប៉ុន្តែគាត់ក៏ជាមនុស្សតែម្នាក់ដែលស្គាល់ខ្ញុំរយះពេលវែងជាងគេនៅក្នុងឧស្សាហកម្មនេះ។ នៅពេលដែលខ្ញុំឆ្លងកាត់រឿងខ្លះក្នុងនាមជាអ្នកហ្វឹកហាត់គាត់បានឱបខ្ញុំហើយប្រាប់ខ្ញុំថាខ្ញុំអាចយំនៅចំពោះមុខគាត់ ហើយខ្ញុំបានយំពិតមែនវាធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្បើយ។
៤.តារាចម្រៀង Wheesung
សម្រាប់អ្នកចម្រៀង Wheesung ប្រៀបគ្នានិង IU នាងប្រៀបដូចជាកុមារីម្នាក់សម្រាប់គេក្នុងការបណ្ដុះបណ្ដាល។ គាត់បានរំលឹកឡើងវិញនូវពេលវេលាដែលគាត់បានជួប IU លើកដំបូងនៅពេលនាងរៀនថ្នាក់ទី ៨ ។ សញ្ញាញាណរបស់អ្នកផលិត Wheesung បានកត់សម្គាល់ឃើញពីភាពប៉ិនប្រសប់របស់ IU ។ នៅពេលដែល IU ចង់រៀនលេងហ្គីតាគាត់បានបង្រៀននាងយ៉ាងរីករាយនិងមើលនាងរីកចម្រើនទៅថ្ងៃមុខ។ នៅពេលដែល IU បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ Wheesung បានធ្វើឱ្យពិភពលោកត្រូវតែមើលអ្វីដែលគាត់បានឃើញនាងដូចគ្នា។ គាត់បានសាទរនាងដោយចិត្តស្មោះដោយឱ្យនាងសម្ដែងបើកការប្រគំតន្ត្រីរបស់គាត់តាមរយៈកម្មវិធីទូរទស្សន៍ផ្សេងៗដែលនាងបានបង្ហាញខ្លួន។ ដោយមានការគាំទ្រខ្ពស់បំផុតពី Wheesung អ្នកគាំទ្របានចាប់ផ្ដើមស្គាល់ IU ថាជាសិល្បករផ្ទាល់មួយរូបពីនោះមក ៕
ប្រែសម្រួល៖ Blue Sky