BREAKING NEWS
Search

ឪពុក​តិរច្ឆាន ប៉ុនប៉ង​រំលោភ​កូន​ខ្លួនឯង តែ​មិន​សម្រេច ខណៈ​នាង​ស្លៀក​ខោ​ច្រើន​ជាន់ និង​​ស្រែក​ឲ្យ​គេ​ជួយ​

ស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជា​ឪពុក​តិរច្ឆាន​ ប៉ុនប៉ង​ចាប់​រំលោភ​កូនបង្កើត​ខ្លួនឯង ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាមគ្គី​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​ក្រុង​ស្ទឹងត្រែង​។​

ជនសង្ស័យ​ជា​ឪពុក​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​សាមគ្គី​ ​ក្រុង​/​ខេត្ត​ស្ទឹងត្រែង​។​

លោក​អ៊ុង សុ​ភ័​ក្រ​ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ​ អាត ​អាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​កូនបង្កើត​ ឈ្មោះ​ អ​.​ម​.​ន​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​(​អនីតិជន​)​ រស់នៅ​ជាមួយ​ឪពុក​បង្កើត ​ក្នុង​ភូមិ​/ឃុំ​កើតហេតុ​ខាង​។​

លោក​មេ​ប៉ុស្តិ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​យប់​កើតហេតុ​ កាលពី​វេលាម៉ោង​៥​ទៀបភ្លឺ​ ជនសង្ស័យ​ជា​ឪពុក បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​កូនស្រី​ខ្លួនឯង​បង្កើត តែ​ដោយសារ​កូនស្រី​ស្លៀក​ខោ​ជាច្រើន​ជាន់ និង​មានការ​រើ​បម្រះ​(​មិនបាន​សម្រេច​)​ស្រែក​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ដល់​អ្នកជិតខាង​រាយការណ៍​ដល់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ជា​ឪពុក ​ត្រូវ​បាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សាមគ្គី ធ្វើការ​ឃាត់ខ្លួន​ធ្វើ​របាយ​ការណ៍​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
អត្ថបទ ៖ ​ងិន លីម​

សូមចុចអាន ៖ រថយន្ត​២​គ្រឿង​ ព្រលះ​គ្នា​ពេញទំហឹង ​ដោយសារតែ​ការ​បើកបរ​លឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114