ឃាត់ខ្លួន​យុវជន​២​នាក់​ ដែល​លាក់​ទុក​គ្រឿងញៀន​នៅ​ជាប់​ខ្លួន
BREAKING NEWS
Search

ឃាត់ខ្លួន​យុវជន​២​នាក់​ ដែល​លាក់​ទុក​គ្រឿងញៀន​នៅ​ជាប់​ខ្លួន

ភ្នំពេញ ៖ យុវជន​២​នាក់​ ជាប់អន្ទាក់​របស់​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ ខណៈ​ដែល​ដាក់​គោល​ដៅ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​ គាប់​ជួន​ពួកគេ​ទើប​ត្រឡប់​មកពី​ទិញ​គ្រឿងញៀន​វិញ​ជិះ​ជួប​នឹង​សមត្ថកិច្ច​ ក៏​ទម្លាក់​គ្រឿង​ចោល ​ត្រូវ​ឃាត់ខ្លួន​តែម្ដង​។​

ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​០០​នាទី កម្លាំង​ចម្រុះ បាន​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជើងគោក ស្ថិតនៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ ​ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ​។​

ជា​លទ្ធផល​ នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួម​មាន ៖
​ទី​១​-ឈ្មោះ ជា ហូ​សេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ (​ដកហូត​គ្រឿង​ញៀន​០១​កញ្ចប់​តូច​)​។
ទី​២​-ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ចំណែក​វត្ថុតាង​ដកហូត​រួមមាន ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច​ ម៉ូតូ​ម៉ាក​សង់​C១០០​ ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​PP1 ឃ​១៣៧៨​។​

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​ខណ្ឌ​ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី។​ ចំពោះ​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​ និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ លោក​អធិការ​នគរបាល​ស្រុក​អង្គរ​បូរី បញ្ជា​កម្លាំង​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​លួចលាក់ ​ក្នុង​មូល​ដ្ឋាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114