ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៥​កញ្ចប់​
BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៥​កញ្ចប់​

ភ្នំពេញ ​៖​ គ្រឿងញៀន​ចំនួន​៥​កញ្ចប់ ​និង​មនុស្ស​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​ ខណៈ​ដែល​ជនសង្ស័យ​រូបនោះ ​កំពុង​សម្ងំ​ជួញដូរ​ជាក់ស្ដែង​។

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​លើ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ គឺ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រាជ​ធានី​ភ្នំពេញ និង ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្ដែង ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៣០​នាទី។ កម្លាំង​សមត្ថកិច្ច​ បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ទៅដល់​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មុខរបរ​មិន​ពិត​ប្រាកដ​។ ចំពោះ​វត្ថុតាង​ដក​ហូត​រួមមាន​ ៖ ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៥​កញ្ចប់​តូច​ (​ប្រាំ​កញ្ចប់​តូច​)​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។​ ចំណែក​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​ បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជា​ប្រចាំ​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ គោ​មួយ​ក្បាល សង្ស័យ​រត់​រួច​ពី​គេ​ឆក់​សម្លាប់ ​ទើប​ក្រពុលមុខ​ដេញ​ជល់​អ្នកដំណើរ​ និង​កម្មករ​ មិន​រើស​មុខ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114