BREAKING NEWS
Search

ឥទ្ធិពល​គ្រឿងញៀន​ កូន​តិរច្ឆាន ​ទាញ​កាំបិត​ខ្វែវ​ ដេញ​កាប់​ម្ដាយ​

កំពង់ស្ពឺ ៖ ដោយសារ​ឥទ្ធិពល​គ្រឿងញៀន ​​ធ្វើ​ឲ្យ​កូន​តិរច្ឆាន​ម្នាក់ ទាញ​កាំបិត​ខ្វែវ​កាប់​ម្ដាយ​បង្កើត​ ប៉ុន​ប៉ង​សម្លាប់ ប៉ុន្តែ​ត្រូវ​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា វិធាន​ដល់​ការ​ឃាត់​ខ្លួន​ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់​។

ករណី​នេះ បាន​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ចន្ទ ១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​

​ករណី​ហិង្សា​ក្នុង​គ្រួសារ​ កូន​ដេញ​កាប់​ម្ដាយបង្កើត​ខាងលើ បង្ក​ឡើង​ដោយ​ ឈ្មោះ អ៊ូ ម៉ាប់ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ម្ដាយ​ ឈ្មោះ ឥន្ទ ផល្លា អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ។

នគរបាល​បាន​និយាយ​ថា កន្លងមក កូន​អកតញ្ញូ​ខាងលើនេះ បាន​រករឿង​វាយ​កាប់​ម្តាយ​ញឹកញាប់​ណាស់​ ហើយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ធ្លាប់​ហៅ​អប់រំ​ជា​ច្រើនលើកច្រើនសា ប៉ុន្តែ​មិន​កែប្រែ​សោះ។ លុះដល់​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០ ជនរងគ្រោះ​ជា​ម្តាយ​អត់ទ្រាំ​លែង​បាន ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​កូន​របស់​គាត់ ​ដើម្បី​យក​ដាក់​ពន្ធនាគារ​តែម្ដង​។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​ស្រុក​បរសេដ្ឋ ​បាន​ចុះ​ឃាត់​ខ្លួន​មុខសញ្ញា​ខាងលើ​យក​មក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​
អត្ថបទ ៖ ​រដ្ឋ​ឋានៈ​

សូមចុចអាន ៖ កំពុង​ជ្រកភ្លៀង​នៅ​រោង​ពុះដីឡូត៍​មួយ​កន្លែង រន្ទះ​បាញ់​​ស្លាប់​មនុស្ស២នាក់នៅ​នឹងកន្លែង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114