ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT​ ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​២០២០
BREAKING NEWS
Search

ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT​ ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​២០២០

ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT បាន​រៀបចំ​ការប្រកួត​ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​កីឡា​តេ​ក្វាន់​ដូ​WT២០២០ នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០​។​

លោក​គ្រូ​ធំ​ជនជាតិ​កូរ៉េ ឆ​យ យ៉ុង​សុក បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ធ្វើតេស្ត​លើក​នេះ មាន​កីឡាករ​ចូលរួម​ប្រមាណ​២០​នាក់ និង​កីឡាការិនី​ជិត​១០​នាក់​ ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ​WT២០២០ មកពី​បណ្តា​ក្លិប និង​សមាគម​តេ​ក្វាន់​ដូ​WT​នានា​។

សម្រាប់​កីឡាករ​មាន​៤​ប្រភេទ​ទម្ងន់​ គឺ​ក្រោម​៥៤​គីឡូក្រាម ក្រោម​៥៧​គីឡូក្រាម ក្រោម​៦៣​គីឡូ​ក្រាម និង​ក្រោម​៥៧​គីឡូក្រាម​។​

លោក​បាន​បន្ត​ថា តាម​ប្រភេទ​ទម្ងន់​នីមួយៗ​យើង​មិនបាន​កំណត់​ចំនួន​កីឡាករ​ឡើយ ប្រសិនបើ​ក្នុង​មួយ​ប្រភេទ​ទម្ងន់​មាន​កីឡាករ​២ ឬ​៣​នាក់ យើង​យក​ទាំង​៣​នាក់ ហើយ​ការ​ធ្វើ​បែបនេះ ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត SEA GAMES 2021 នៅ​ប្រទេស​វៀតណាម។ ចំណែក​កីឡា​ការិនី​វិញ​ក៏​ធ្វើ​ដូច​គ្នា​ដែរ​៕​
អត្ថបទ ៖ វិ​សិទ្ធ​​

សូមចុចអាន ៖ ផល​សោ​ភ័​ណ្ឌ ស្វាគមន៍​ការ​សុំ​ជួប​សាក​កណ្តាប់​ដៃ​របស់ លន បញ្ញា លើ​សង្វៀន បាយ័ន​យប់​ថ្ងៃអាទិត្យ​នេះ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114