ជំនឿបុរាណមកថា បើឃើញសត្វនេះនៅឯណា ស្នេហានិងសំណាង​កំពុងបិចពន្លកនៅទីនោះ

សត្វល្អិត ប្រភេទ Ladybugs ទំាងនេះ ត្រូវបានគេចាត់ទុកថាជាសំណាង​បង្កើនមន្តស្នេហ៍ក្នុងវប្បធម៌​អឺរ៉ុបពីសម័យកាលកកើតទឹកដីមកម៉្លេះ។

នៅក្នុងការសិក្សាអំពីទំនាញ​ថាមពលវិជ្ជមាន​ពីផែនដី Positive Energy នៃក្បូនរ៉ូម៉ាំងបានចារមកថា សត្វ
Ladybugs ត្រូវបានគេចាត់ទុកជាមន្តស្នេហ៍ មកដល់មុខផ្ទះ ប្រសិន​គ្រួសារណាមួយ​មានវាចូលមកនៅជាមួយ បានន័យ​ថាកូនស្រីឬប្រុសក្នុងផ្ទះនោះនឹង​មានដំណឹង​រៀបការជាមួយគូជីវិត​ដែលស្តុកស្តមជាងខ្លួន នាំមកនូវ​សំណាងដោយសារអាពាហ៍ពិពាហ៍ ពេញមួយ​ឆាកជីវិត​។


មនុស្សណាក្តី ដែលបានសត្វនេះព្រម​មក​ចតក្បែរៗ ឬមករស់នៅក្បែរ គឺគេជឿថា មនុស្សដែលមានធម្មជាតិមកប្រកបដោយ​ថាមពល​មន្តស្នេហ៍អស្ចារ្យ សត្វនេះ​មិនមែន​មករស់នៅ គ្រប់ទីកន្លែងតាមយើង​ចង់បានទេ។ តែ​សត្វនេះ វាសនា ចារមក សម្រាប់តែរស់ក្បែរមនុស្សណាដែល​សំណាងៗ បង្កើតភាពសុខដុមរមនាដល់វាបាន តាមរយៈគ្រួសារណាដែលមាន​សុភមង្គល ស្នាមញញឹម​ផ្អេល្ហែម​ស្អិតរមួតតែប៉ុណ្ណោះ។

សង្គមបុរាណអឺរុ៉ប គេជឿថា សត្វនិងគ្រប់យ៉ាង​ដែលរស់មកជាមួយ​មនុស្ស មានទំនោរ​និងប្រផ្នូលរកគ្នា ក្នុងសកលលោកដែលផ្តល់ជីវិតជាប្រព័ន្ធរហូតអស់កល្បនេះ។

បើយើង ចំណាយពេលវេលាគិតអំពីភាពផ្លាស់ប្តូរ​នៃធម្មជាតិ យើង​នឹងអាចមានប្រផ្នូលដឹងបានថា អ្វីមួយ​ល្អឬអាក្រក់​បម្រុងនិងកើតមាន​ឡើង។

ខណៈពេលដែលសត្វល្អិតដទៃទៀតអាចបង្កការគំរាមកំហែងដល់មនុស្សនិងដំណាំ ladybugs ត្រូវបានគេចាត់ទុកថា ជាប្រភេទ​សត្វស្លូត គ្មានគ្រោះថ្នាក់និងមានប្រយោជន៍ផ្នែក​ថាមពល ត្រជាក់និងក្រអូប សូម្បីតែនៅពេណាក៏អាចនំាមក​នូវសំណាង​មិនថាកំពុង​រស់ក្នុងជម្ងឺ ឬសង្គ្រាម ។

វប្បធម៌ជាច្រើនទៀត មិនថា​ឥស្លាម ចិន និងឥណ្ឌា អស់ជាច្រើនសតវត្សរ៍មកហើយ ពួកគេ​បានព្យាយាម ស្រឡាញ់ថ្នាក់ថ្នមសត្វនេះ​ទាក់ទាញប្រើ​ដើមឬស្សីស្រោចទឹកអំបិល ជះក្លិនឈ្ងុយឱ្យវាព្រមមកតកូនពូនចៅរស់នៅក្បែរខ្លួនដោយសារជឿថា វត្តមាន​នេះ​នាំមកនូវសំណាងល្អ។

Ladybugs មានរាងសំប៉ែតហើយជាធម្មតាមានប្រវែងពី ៨ ទៅ ១០ មិល្លីម៉ែត្រ។ ពួកគេមានជើងខ្លីហើយជាធម្មតាមានពណ៌ភ្លឺថ្លាដែលមានសញ្ញាសម្គាល់ខ្មៅលឿងឬក្រហម។ ពណ៌នៃស្លាបគ្របនិងចំនួនចំណុចខុសគ្នាក្នុងចំណោមប្រភេទសត្វ។ ឈ្មោះរបស់សត្វល្អិតទាំងនេះគឺមានដើមកំណើតនៅមជ្ឈឹមបូព៌ានៅពេលដែលសត្វមើមត្រូវបានឧទ្ទិសដល់វឺដ្យីនម៉ារី។

រឿងព្រេងនិទាននៅយុគសម័យកណ្តាលរបស់សង្គមគ្រិស្តសាសនាអឺរ៉ុបជឿថា បន្ទាប់ពីកសិករបានបន់ស្រន់ការពារដំណាំរបស់ពួកគេ ladybugs បានលេចចេញមកគ្រប់ទិសទី សន្មត់ថា ពួកគេត្រូវបាន​ ភពផែនដីបញ្ជូនមក ។ ប្រជាកសិករបុរាណ បានហៅពួកគេ​ចាប់ពីពេលនោះមកថា “ Beetles of Lady ” ដែលបានវិវត្តទៅជា“ ladybugs” ។

រូបរាងដ៏ស្រស់ស្អាតនិងមានភាពជា សិល្បៈរបស់ Ladybugs បានធ្វើឱ្យគ្រប់គ្នា​ពេញនិយម។ ចំណេរតមក គេតែងជឿជាក់ថា នៅពេលដែល ladybug ចុះចតរស់នៅ​ក្បែរនរណាម្នាក់ រមែងនាំមកនូវសេចក្តីស្នេហា អាកាសធាតុល្អសម្រាប់ដំណាំចម្ការ ជោគជ័យហិរញ្ញវត្ថុឬសំណាងល្អ។

នៅហុងកុង គេជឿជាក់ផងដែរថា ប្រសិនបើនៅសុខៗ  ladybug ឈប់ហើរ​ដោយ​ចុះចតលើអ្វីមួយដូចជាឡានគ្រឿងសង្ហារិម ផ្ទះឬវត្ថុផ្សេងទៀត ម្ចាស់វានឹង​ទទួលបានម៉ាកថ្មីនៃសម្បត្តិទំាងនោះមកល្អជាងមុនមិនខាន។

មិនថាវានាំមកនូវសំណាងឬជួយឱ្យយើងទទួលបានរបស់ថ្មីភ្លឺរលោងក៏ដោយក៏ ladybugs តែងតែជាសេចក្តីរីករាយជានិច្ច សូម្បីត្រឹម​តែបានមើលឃើញវា។ ប្រហែលជានោះហើយជាមូលហេតុដែល beetles គួរឱ្យស្រឡាញ់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នេហាយុវវ័យ ហើយ​ត្រូវបាន​គេច្នៃ​ជា​រូប​សម្រាប់អំណោយគ្រប់ប្រភេទ​ឡើង។

ចម្រើន តារា