ឃើញ​តែង​ខ្លួន​សិចស៊ីៗ នារី Cosplay ក្លាយជាសមាជិកក្មេងជាងគេនៃសភាតៃវ៉ាន់

តារាហ្គេម cosplay នាង Lai Pin-yu វ័យ ២៨ ឆ្នាំ ជាសកម្មជនក្នុងស្រុកម្នាក់ដែលបានឈ្នះការបោះឆ្នោតនីតិកាលទី ១២ នៅក្រុងតៃប៉ិ របស់តៃវ៉ាន់កាលពីដើមខែមករា ឆ្នាំ២០២០នេះ។

ស្រីស្អាត Cosplay ជាសមាជិកនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DDP) បាននិយាយថា នាងឈរឈ្មោះក្នុងការិយាល័យគណបក្ស ដើម្បីជំរុញឱ្យមានការតស៊ូមតិជាច្រើនរួមមាន ការធ្វើឱ្យប្រសើរឡើងនូវវិស័យថែទាំសុខភាពនៅទីជនបទ ការរីកចម្រើនផ្នែកចរាចរណ៍ និងវិស័យទេសចរណ៍ក្នុងស្រុក។ នាងក៏ជាសកម្មជនម្នាក់នៃក្រុមនយោបាយដឹកនាំដោយយុវជនដែលតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនកាលឆ្នាំ ២០១៤ផងដែរ ។

ក្រៅពីល្បីល្បាញក្នុងជីវិតនយោបាយ សមាជិកសភាថ្មីរូបនេះ ក៏មានឈ្មោះល្បីក្នុងហ្គេមរបស់នាងឈ្មោះ Souichi ដែរ។  បន្ទាប់ពីឈ្នះក្នុងការបោះឆ្នោត Lai Pin-yu ក៏បានបង្ហោះរូបភាពនៅលើហ្វេសប៊ុកជាមួយនឹងស្លៀកសំលៀកបំពាក់ Sailor Mars ។ នាងបានសរសេរថា ខ្លួនជាសមាជិកសភានីតិកាលទី១២ របស់ក្រុងតៃប៉ិ ក្នុងអាណត្តិរយៈ៤ឆ្នាំ។

Lai​ បានប្រាប់សារព័ត៌មាន Stand News ថា រូបភាពស្លៀកពាក់សិចស៊ីដែលនាងបង្ហោះលើបញ្ដាញសង្គម នាងនឹងរក្សាវាមិនលុបនោះទេ។ នាងថា រូបថតឈុតប៊ីគីនីឬរូបផ្សេងក្ដីវាមិនសំខាន់នោះទេ អ្វីដែលសំខាន់ តើនាងបម្រើប្រជាជនយ៉ាងដូចម្តេចប៉ុណ្ណោះ។

Lai Pin-yu បានប្រាប់សារព័ត៌មានមួយទៀតថា សូមកុំគិតថា នាងជាមនុស្សចម្លែក និងកុំផ្តោតលើការតុបតែងខ្លួនឬការស្លៀកពាក់ផ្ទាល់ខ្លួនរបស់នាង។ នាងថា ក្រៅពីការងារលើនយោបាយ ជីវិតប្រចាំថ្ងៃរបស់នាគឺដូចគ្នានឹងមនុស្សគ្រប់គ្នាដែរ។

Lai Pin-yu ជាតារាហ្គេម cosplay ដែលបានក្លាយជាសមាជិកក្មេងជាងគេនៃសភាតៃវ៉ាន់ ក្នុងនីតិកាលទី១២ ឆ្នាំ២០២០៕

ចុចអាន៖ ១០ យ៉ាង​ដែលត្រូវដឹងអំពីជំងឺរលាកសួតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី​កំពុង​រាតត្បាត​នៅ​ចិន

 

ប្រែសម្រួល៖ សន្យា