ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់ Lamborghini សង្ឃឹមលក់ចេញហោចណាស់ក៏៩ពាន់​គ្រឿងក្នុងឆ្នាំ២០១៩នេះ

នៅមុនមួយខែ នៃឆ្នាំ២០២០ ម្ចាស់ម៉ាកឡាន Lamborghini បង្ហាញ​ក្តី​សង្ឃឹមថា គេ​នឹង​អាចបង្អួតនូវ​តួលេខលក់ចេញហោចណាស់​៩ពាន់គ្រឿងក្នុងឆ្នាំ២០១៩នេះ។

យោងតាម Lamborghini.com ម៉ាកយីហោឡាន​ដ៏ស្ទាវអស់ស្ទះនេះ ត្រូវបានលក់ចេញ​ដល់៤.៥៥៤គ្រឿង ទូទំាំង​ពិភពលោក ដែលជាកំណើន​៩៦ភាគរយ ធៀបនឹង​ឆមាសទីមួយ​ដូចគ្នាកាលពីឆ្នាំ​២០១៨។

ការរីកចម្រើនដ៏អស្ចារ្យនេះ ត្រូវបានជំរុញដោយជោគជ័យថ្មី នៃកេរ៍្តឈ្មោះ រថយន្តប្រភេទ SUV និងពពួករថយន្តស្ព័រទំនើបរបស់Lamborghini។

ឆមាសទីមួយនៃឆ្នាំនេះ ក៏មាន​ចំនួន​លក់លើសលុបគ្របពីការលក់សរុបនៃឆ្នាំឆ្នាំ ២០១៧ពេញមួយ​ឆ្នាំ​ ។

លោក Stefano Domenicali នាយកប្រតិបត្តិ Automobili Lamborghini បានលើកឡើងថា Lamborghini បានឈាន​ចូលដល កំណត់ត្រា វាយលុកបង្កើតប្រវត្តិសាស្ត្រហើយ។

មកស្គាល់ ឡានLamborghinis ថ្លៃជាងគេបំផុតទាំង 3

១ Lamborghini Huracan 2019 4.434.132,50USD

១ Veneno Roadster  4.266.075,00USD

3 Aventador J 2.585.500,00 USD

 

ម៉ាកឡាន ឡាំបូ បានចាប់កំណើត​ឡើង កាលពី​ថ្ងៃទី ២៨ ខែមេសាឆ្នាំ ១៩១៦ ដោយគំនិតអ្នកជំនាញខាងជីវវិទូលោក Antonio និង មិត្តគាត់​Evelina Lamborghini ដែល​រស់នៅក្នុងខេត្ត Ferrara ក្នុងតំបន់ Emilia-Romagna ភាគខាងជើងប្រទេសនេះ។

បច្ចុប្បន្ន ទីស្នាក់ការកណ្តាលរបស់ Lamborghinis ស្ថិតនៅឯ Sant’Agata Bolognese ដែលកន្លែងផលិតប្រភេទ រថយន្តស្ព័រ និងរថយន្តប្រភេទ SUVដោយ​រកបាន​ប្រាក់ចំណូលប្រមាណជា​​៨០០ លានដុល្លារ​អាមេរិកក្នុងមួយឆ្នាំៗ
និង​មាន​​តម្លៃ​ភាគហ៊ុនសរុប ២១៣៤ ពាន់លានដុល្លារអាមេរិក​ (ឆ្នាំ ២០១៨)។

លោក Ferruccio Lamborghini ជាវីរៈបុរសដែលបាន​បង្កើត​ក្តីសុបិនចង់ធ្វើអ្វីមួយជាមួយចំណេះនឹង​ទេពកោសល្យ មេកានិករបស់ខ្លួន​ក៏ជាសហស្ថាបនិកធំ នៃយីហោឡាន​មួយនេះ។ គាត់បានចាប់ផ្តើមស្រាវជ្រាវ និង​ច្នៃ​ប្រឌិត លើត្រាក់ទ័រឪពុកដោយគ្មានការចាប់អារម្មណ៍អ្វីធំដុំអំពីអនាគតទេ រហូត​ដល់ពេលមានសំណាង បាន​ចូលរៀននៅសាលាបច្ចេកទេសមួយនៅ Bologna គាត់មានគំនិត​ថ្មីឡើង ប៉ុន្តែ សង្គ្រាមលោកលើកទី ២ បានរុញ​ឱ្យបុរសនេះ ក្លាយជាអ្នកទោសសង្គ្រាម នៅក្នុងជុំរុំកងទ័ពអង់គ្លេស។

This and many more photos of Lamborghinis are available on www. LamboCARS.com

ការដែលត្រូវគេបង្ខំឱ្យធ្វើការនៅក្នុងនាយកដ្ឋានម៉ូតូជាទីដែលជំនាញកាន់តែត្រូវបានដុសខាត់។ បន្ទាប់ពីចប់​សង្គ្រាមលោកបានវិលត្រឡប់ទៅស្រុកកំណើតហើយ​ចាប់ផ្តើមបំលែងវត្ថុធាតុដើមសល់ពីសង្រ្គាមទៅជាត្រាក់ទ័រដំបូងឈ្មោះថា  Lamborghini ។ កូនធំនេះ​ត្រូវបានបើកសម្ពោធនៅក្នុងយានដ្ឋានតូចមួយ ប៉ុន្តែអាជីវកម្មនេះបានទទួលជោគជ័យបន្តបន្ទាប់ ហើយក៏​ត្រូវប្តូរទីតាំងទៅកាន់កន្លែង​កំពូលក្នុងចំណោមរថយន្តប្រណីត។

ឥឡូវ​នេះ ម៉ាកឡានឡាំបូ ក៏ត្រូវបានគ្រប់គ្រង​ដោយ ក្រុមហ៊ុន Volkswagen គ្រុបដែរ។

ស្រស់