BREAKING NEWS
Search

(មានវីដេអូ) ៖ ព្យុះ ណូល កំពុងវាយប្រហារខ្លាំងលើប្រទេសវៀតណាម

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ព្យុះណូលបានបណ្ដាលឲ្យមានការបាក់ដីនៅឆ្នេរសមុទ្រភាគកណ្ដាលរបស់ប្រទេសវៀតណាមដោយនាំមកនូវកម្រិតទឹកភ្លៀងពី ១០០ ទៅ ៣០០ មីល្លីម៉ែត្ររួមជាមួយនឹងខ្យល់បក់ខ្លាំងផងដែរ ។

ទន្ទឹមនោះកាសែត Tuoi Tre ដែលបានដកស្រង់សំដីគណៈកម្មាធិការជាតិស្តីពីការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសារខ្យល់ព្យុះនេះ និង ២៩ នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលដើមឈើត្រូវបានបំផ្លាញ ខណៈសន្ទុះខ្យល់បានបោកបក់ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងខ្យល់បក់កើនដល់ ១១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

បន្ថែមពីនេះមជ្ឈមណ្ឌលនេះបាននិយាយនៅក្នុងការប្រកាសដាច់ដោយឡែកមួយថា ខ្សែក្រវាត់របស់ប្រទេសនៅតំបន់ខ្ពង់រាបកណ្តាលត្រូវបានគេរំពឹងថានឹងទទួលកម្រិតទឹកភ្លៀងពី ៥០ ទៅ ១០០ មីល្លីម៉ែត្រនៅថ្ងៃនេះ និងល្ងាចនេះ ។

កាសែត Tuoi Tre បានរាយការណ៍ថា ផ្ទះជាង ១,៧០០ ខ្នងនៅតំបន់ភាគកណ្តាលត្រូវបានបំផ្លាញ ។ ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនត្រូវបានព្យាករណ៍សម្រាប់ខេត្តភាគកណ្តាលពីខេត្ត Quang Binh ទៅខេត្ត Nghe An នៅរសៀល និងល្ងាចនេះ ខណៈខេត្តនានានៅតំបន់ដីសណ្តខាងជើងនិងខេត្ត Thanh Hoa នឹងមានភ្លៀងពី ១០០ ទៅ ១៥០ មីល្លីម៉ែត្រនៅល្ងាចនេះរហូតដល់ថ្ងៃទី ២០ ខែកញ្ញា ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Insider

ចុចអាន៖ វ៉ាក់សាំងកូវីដ ១៩ ផលិតក្នុងស្រុករបស់វៀតណាម នឹង​មានលើ​ទីផ្សារចាប់ពីចុងខែតុលា ឆ្នាំ២០២១

ចុចអាន៖ ជនសង្ស័យរត់ពន្ធគ្រឿងញៀន បើករថយន្តបុកប៉ូលិសវៀតណាម ស្លាប់ម្នាក់