BREAKING NEWS
Search

អ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋអាមេរិកកើនលើស២០ម៉ឺននាក់

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនលើស២០ម៉ឺននាក់ហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។

ខណៈករណីក្នុងប្រទេសកើនលើស៦.៨លានករណី ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់២០០,០០៥នាក់គិតត្រឹមម៉ោង១១និង២៣នាទីព្រឹក (ម៉ោងនៅអាមេរិក)។

រដ្ឋ New York បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន៣៣,០៩២នាក់ពោលគឺស្ថិតនៅលើគេនៃបញ្ជីអ្នកស្លាប់ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។ រដ្ឋ New Jersey បានកត់ត្រាការស្លាប់ច្រើនបំផុតលំដាប់ទី២គឺ១៦,០៦៩នាក់។ ចំណែកឯរដ្ឋ Texas, California និង Florida សុទ្ធតែបានបញ្ជាក់ថាមានមនុស្សស្លាប់ជាង១៣,០០០នាក់។

រដ្ឋដែលមានអ្នកស្លាប់ជាង៧,០០០នាក់ក៏រួមមានរដ្ឋ Massachusetts, Illinois និង Pennsylvania ផងដែរ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតនេះដែលមានអ្នកស្លាប់និងឆ្លងខ្ពស់បំផុតនៅលើពិភពលោកពោលគឺជាងមួយភាគប្រាំនៃចំនួនអ្នកស្លាប់ជាសកល។

ការស្លាប់នៅសហរដ្ឋអាមេរិកបានឈានដល់១០០,០០០នាក់កាលពីថ្ងៃទី២៧ខែឧសភា។ ចំនួននេះបានកើនឡើងទ្វេដងក្នុងរយៈពេលជិតបួនខែ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា ជំងឺកូវីដ១៩អាចចូលដល់ទីក្រុង Los Angeles មុនពេលចិនប្រកាសពីការផ្ទុះឡើងទៅទៀត

ចុចអាន៖ កូវីដ១៩៖ ឥណ្ឌាជិតយកឈ្នះសហរដ្ឋអាមេរិកហើយ