ឆ្លងកូវីដដល់ ២៥៥៤ នាក់ហើយ​ ប្រេស៊ីលឆ្លៀតទាស់គ្នា​រឿង​ទប់ស្កាត់ទៀត

គណៈអភិបាល និងមេដឹកនាំនយោបាយនៅប្រេស៊ីល បានប៉ះទង្គិចសម្តី ជាមួយលោកប្រធានាធិបតី Jair Bolsonaro ជុំវិញការឆ្លងកូវីដ១៩ ចំពោះវិធានការទប់ស្កាត់ដែលមេដឹកនាំប្រកាន់ខាងស្តាំរូបនេះ​លើកឡើងថា វាគ្រាន់ជា“ ជំងឺផ្តាសាយតិចតួច” ម្តេចចាំ​មាន​ប្រតិកម្ម “ ហួសកំរិត” ។

ដោយសារ លោកប្រធានាធិបតី បានព្រមាន​បន្ថែមថា ប្រសិនបើយើងមិនបន្ទរវា ហើយ​និយាយ​ស្រួលៗវិញ ជាជាងបញ្ជា​ដាក់មនុស្ស​ឱ្យស្នាក់នៅផ្ទះ វានឹងបង្កភាពវឹកវរដោយ​ គ្មាននរណាម្នាក់ផលិតអ្វីចែញមក ភាពអត់ការងារធ្វើ ទូទឹកកកនឹងទំនេររបស់ហូប មិនអាចបង់វិក័យប័ត្របានអ្នកណាទទួលខុសត្រូវ។(DW)

ប៉ុន្តែ អភិបាលរដ្ឋនានាដែលភាគច្រើនបានឃើញផ្ទាល់នូវ​មហន្តរាយផ្ទាល់ភ្នែក បានអត្តនោម័ត​ដាក់ចេញនូវច្បាប់តឹងរឹង ដែលកំណត់ហាម​រាល់ការ​ប្រមូលផ្តុំគ្នា រាល់ចលនាសាធារណៈ និង​បានបដិសេធមិនគោរពតាមការណែនាំរបស់ប្រធានាធិបតីឡើយ។

លោក​ប្រធានាធិបតី មានដំណង​ដកចេញ​រាល់​ការរឹតត្បិតនិងកំណត់ភាពឯកោចំពោះអ្នកសង្ស័យនានា ដោយ​ទុក​តែ​មនុស្សចាស់និងអ្នកដែលមានបញ្ហាសុខភាពរាំរ៉ៃជាយូរមកហើយ តែគំនិត​នេះត្រូវបានបដិសេធដោយអជ្ញាធរ។

តុលាការកំពូលបានច្រានចោល គំនិតនៃប្រធានាធិបតី Bolsonaro ខណៈដែលប្រធានសភាទាំងពីរក៏បានរិះគន់សម្លេងរបស់ប្រធានាធិបតីដូចគ្នា។

នៅក្នុងលិខិតតវ៉ា​ជាចំហមួយ សមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រចំនួន ៨ របស់ប្រទេសនេះបានហៅលោក Bolsonaro ថាជា“ សត្រូវនៃសុខភាពសាធារណៈ” ហើយ​ថារាល់ការ​ឆ្លើយតបទំាងឡាយ​ណា​ទៅនឹងវិបត្តិនេះក្នុងភាពមានៈ មានលក្ខណៈមិនប្រក្រតី គឺស្មើនឹង​«ឧក្រិដ្ឋជន» ។

ការឆ្លងមេរោគនៅប្រេស៊ីលពេលនេះមាន​ដល់ ចំនួន ២.៥៥៤ នាក់ហើយ​បាន​អ្នកស្លាប់ ៥៩ នាក់បានជាមកវិញ​២ នាក់។

ចម្រើនតារា​