BREAKING NEWS
Search

ឡាយ លក្ខិណា បន្ត​ជាប់​គាំង​លើ​ទឹកដី​កាណាដា ​រង​មន្ទិល​សង្ស័យ​ថា​ ជួប​ស្នេហ៍​ថ្មី​នៅ​ទីនោះ​

ភ្នំពេញ ៖ គិត​មកទល់​ពេល​នេះ តារា​ចម្រៀង ឡាយ លក្ខិណា ត្រូវ​គេ​ដឹង​ថា​ នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ច្រៀង​ និង​សម្តែង ​នៅ​កាណាដា ​មាន​រយៈពេល​១​ឆ្នាំ​គត់​។ ​ខណៈ​ដំណើរ​នេះ​ដំបូង​ឡើយ​ត្រូវ​កំណត់​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ តាម​ការកំណត់​។​

​យ៉ាងណាមិញ​ បើទោះបីជា​ដល់ពេល​វេលា​កំណត់​ត្រូវ​មក​ប្រទេស​កំណើត (​ខ្មែរ​)វិញ​ក៏ដោយ ​ប៉ុន្តែ​តារា​ស្រី​ចាស់​វស្សា ឡាយ លក្ខិណា មិនបាន​បង្ហាញ​វត្តមាន​រួសរាន់​ឡើង​យន្ត​ហោះ​ឆ្ពោះ​ឆ្លង​សមុទ្រ​ពី​កាណាដា​មក​ខ្មែរ​វិញ​ទេ ​ពោល​គឺ​នាង​រក្សា​ការ​បន្ត​ស្នាក់​នៅ​ទីនោះ​ដដែល​។​ ហេតុផល​នេះ​ហើយ​ទើប​មានការ​សង្ស័យ​ថា លក្ខិណា អាច​មាន​ស្នេហា​នៅ​ទីនោះ ​ខណៈ​ក៏​មាន​ការ​ខ្សឹបខ្សៀវ​ដែរ​ថា នាង​កំពុង​សាង​សម្ពន្ធភាព​ស្នេហា​ភេទ​ដូចគ្នា ​គឺ​ម្ចាស់​ស្ពុ​ន​ស័រ​តែម្ដង។

ទាក់ទង​នឹង​ព័ត៌មាន​របស់​តារា​ចម្រៀង​ស្រី ឡាយ លក្ខិណា ដែល​កំពុង​ជាប់​គាំង​នៅ​លើ​ទឹកដី ​នៃ​ប្រទេស​កាណាដា ​ភ្ជាប់​នឹង​ការ​សង្ស័យ​សម្ងំ​សាង​សម្ព័ន្ធ​ស្នេហា​នេះ​ដែរ​ អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០​នេះ ​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​បាន​នៅឡើយ​ទេ ​ខណៈ​ពេល​នេះ ​នាង​កំពុង​ស្នាក់នៅ​ឯ​នាយ​សមុទ្រ​។​

​ដោយឡែក​ កាលពី​ថ្មីៗ​កន្លងទៅនេះ ​ស្រី​ស្រស់ ឡាយ លក្ខិណា ធ្លាប់​ព​ន្ល​យ​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ខក​ខាន​មិនទាន់បាន​វិល​ត្រឡប់​មក​ខ្មែរ​ដូច្នេះ​ថា ​ការជាប់គាំង​នេះ​ គឺ​បណ្តាលមកពី​ហេតុ​ផល​ពីរ​យ៉ាង​ ៖ ១,​ដោយសារ​នាង​ត្រូវ​បន្ត​ការងារ​នៅ​ទីនោះ​ជាមួយ​ខាង​ស្ពុ​ន​ស័​រ​ និង​២,​ដោយសារ​បញ្ហា​ជាប់​គាំង​ នៃ​ជំងឺ​កូ​វីដ​-១៩​ ទើប​មិនអាច​វិល​ត្រឡប់​មក​កម្ពុជា​តាម​ការកំណត់​។​

​សូម​រម្លឹក​ថា ​តារា​ចម្រៀង​ស្រី ឡាយ លក្ខិណា បាន​ចាក​ចេញពី​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​ម្ល៉េះ​ ហើយ​តាម​គម្រោង​ នាង​ត្រូវ​វិល​មកវិញ​ នៅ​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ពោល​គឺ​ការ​ចេញ​ទៅ​កាណាដា​លើក​នេះ​មាន​រយៈពេល​តែ​៣​ខែ​គត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​រយៈ​ពេល​១​ឆ្នាំ​ទៅ​ហើយ ដែល ​អ្នកនាង ឡាយ លក្ខិណា នៅតែ​មិន​ព្រម​វិល​មក​ស្រុក​វិញ​ឡើយ​៕ អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ សែម សង្វាត អំពាវនាវ​ឲ្យ​មហាជន​បន្ត​ការ​គាំទ្រ​ផលិតផល​ខ្លួន​ ដើម្បី​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​ចិញ្ចឹម​ជីវិត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114