ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម
BREAKING NEWS
Search

ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

មេដឹកនាំ​អស្ចារ្យ​ គឺ​ដូចជា​កញ្ចក់​ដែល​ឆ្លុះ​ពី​សមាជិក​ក្រុម​នីមួយៗ។ អ្វី​ដែល​ពួកគេ​ចង់​ឃើញ​ នៅ​ក្នុង​ក្រុម​​ ច្រើន​តែ​បង្ហាញ​នៅ​ក្នុង​ខ្លួន​របស់​មេដឹកនាំ ទោះបី​ជា​មេដឹកនាំ ​ត្រូវ​ប្រឈមមុខ​នឹង​រឿង​ដែល​មិន​ចូលចិត្ត ​ឬ​ចូលចិត្ត​ ក៏​ដោយ។

ខាងក្រោម​នេះ​គឺ​ជា​កាតព្វកិច្ច​សំខាន់​មួយ ​ដែល​មេដឹកនាំ​ក្រុម​គួរ​មាន ​សម្រាប់​ក្រុម​របស់​ពួកគេ ៖

១. ការគោរព

ប្រសិន​បើ​អ្នក​ចង់​បាន​ការ​គោរព​ពី​សមាជិក​ក្រុម​ អ្នក​ត្រូវ​តែ​ផ្ដល់​ឱ្យ​ពួកគេ​ជា​មុន​សិន។ បើ​អ្នក​គោរព​អ្នក​ដទៃ ​មិន​ថា​ម្នាក់​នោះ​មាន​ឋានៈ​ជា​អ្នកណា​ឡើយ ​គេ​នឹង​តបត​មក​អ្នក ​ដូច​ដែល​អ្នក​ធ្វើ​ចំពោះ​គេ។

២. ចក្ខុវិស័យ

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ អ្នក​ត្រូវ​ចែក​រំលែក​ចក្ខុវិស័យ​និង​បេសកកម្ម​របស់​អ្នក​ទៅ​កាន់​ក្រុម។ ចំណុច​សំខាន់ ​គឺ​មិន​ត្រឹម​តែ​ចែក​រំលែក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ឱ្យ​ក្រុម​ការងារ​របស់​អ្នក​កាន់​តែ​រលូន​ទៅ​មុខ។

ចូរ​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ដូចជា​ពួកគេ​ មាន​វត្តមាន​ក្នុង​បេសកកម្ម​នេះ។ វា​នឹង​ជួយ​បង្កើត​ឱ្យ​មាន​ទំនាក់ រ​រាង​អ្នក​និង​សមាជិក​ក្រុម។

៣. ការ​ទំនាក់ទំនង

មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ​ជុំវិញ​ការ​ប្រាស្រ័យ​ទាក់ទង​ និង​ភាព​ជា​អ្នក​ដឹកនាំ ​ដែលក្នុង​នាម​ជា​អ្នក​ដឹកនាំ​គួរ​តែ​មាន។ ក្រុមហ៊ុន​ខ្លះ​បង្កើត​គោលនយោបាយ​ទំនាក់ទំនង​ ដោយ​បាន​បាន​កំណត់​នូវ​វិធី​នៃ​ការ​ទំនាក់ទំនង ​តាម​វិធី​ដែល​មាន​វិន័យ​តឹងរ៉ឹង។
គោលនយោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ​ក៏​អាច​ជួយ​ឱ្យ​អ្នក​ដឹកនាំ​សម្រេច​បាន​​ជោគជ័យ​​ច្រើន​ជាង​នេះ។

៤. តម្លាភាព​និង​ស្មោះត្រង់

អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់ ​ត្រូវ​តែ​មាន​តម្លាភាព​ជានិច្ច​ មិនថា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​មាន​តម្លាភាព​ក្នុង​ក្រុម​ទេ​ ធានា​ថា​នឹង​មាន​វិវាទ ​ស្មុគស្មាញ​កើតឡើង​មិនខាន។

តម្លាភាព​និង​ភាព​ស្មោះត្រង់ ​គឺ​ជា​គោលនយោបាយ​នៃ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា។

៥. លើក​ទឹក​ចិត្ត

ការ​លើក​ទឹកចិត្ត​ គឺ​អ្វី​កាតព្វកិច្ច​ដែល​អ្នកដឹកនាំ​គួរ​តែ​ធ្វើ​ចំពោះ​ក្រុម។ អ្នកដឹកនាំ​គឺ​ដូចជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ជួយ​បង្ហាត់​បង្រៀន​ ដល់​សមាជិក​ក្រុម​នីមួយៗ​ ហើយ​ការ​លើក​ទឹក​ចិត្ត ​គឺ​ជា​ទម្រង់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ ដែល​អាច​ជួយ​ឱ្យ​មាន​ការ​សន្ទនា​ស៊ីជម្រៅ ​និង​បំបែក​ការ​ភ័យខ្លាច ​អសន្តិសុខ​ បញ្ហា​ ទំនុក​ចិត្ត​ និង​ឧបសគ្គ​ក្នុង​ការ​ផ្លាស់ប្ដូរ​ក្រុម។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ ​ចូរ​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​ជា​មុន​សិន៕

ចុចអាន៖ចង់​សន្សំ​ប្រាក់​បាន​លឿន​រហ័ស​និង​មាន​គោលដៅ​ច្បាស់លាស់​ អនុវត្ត​វិធី​នេះ

ចុចអាន៖រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

ប្រែសម្រួល៖ សាង ស្រីល័ក្ខ