លាហើយComfort Zoneព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ

Comfort Zone ជាទីកន្លែងមួយដែលយើងចាត់ទុកថា ជាទីផ្ដល់សេចក្ដីសុខផ្លូវអារម្មណ៍ពីការមិនហ៊ានប្រឈមនឹងអ្វីមួយ។ ជាទូទៅមនុស្សគ្រប់គ្នាតែងតែត្រូវការភាពសុខស្រួលទាំងផ្លូវចិត្តនិងផ្លូវកាយ ដោយមិនសូវចង់ដឹង ចង់ឮពីភាពតានតឹង ឬបញ្ហានោះទេ។ ប៉ុន្ដែពេលខ្លះអារម្មណ៍នៃសេចក្ដីសុខដែលយើងចង់បានមកពី Comfort Zone វាអាចនឹងបំផ្លាញបង្អាក់សមត្ថភាពក្នុងខ្លួនរបស់យើងដោយមិនដឹងខ្លួន។

តោះ! មកស្វែងយល់ថា ហេតុអ្វីយើងចាំបាច់ត្រូវដកខ្លួនចេញពី Comfort Zone?

នៅពេលដែលយើងសម្រេចចិត្ត ថានឹងចាកចេញពី Comfort Zone បានន័យថា យើងបានរៀនដោះស្រាយបញ្ហាមួយនៅក្នុងជីវិត គឺយើងបានសម្រចចិត្តផ្លាស់ប្ដូរខ្លួនឱ្យល្អប្រសើរជាងមុន។ ការបោះជំហានចេញពី comfort zone វាជាការដែលហ៊ានទទួលធ្វើអ្វីដែលពិបាក ហើយទទួលយកហានិភ័យ ហើយទាំងអស់នោះវាសុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវអារម្មណ៍ រហូតដល់របៀបរបបរស់នៅរបស់យើង។

កាចាកចេញពី comfort zone មានន័យថា ការយកខ្លួនទៅសាកល្បងទៅនឹងទីកន្លែងថ្មី ព្រោះនៅពេលដែលយើងសាកល្បងអ្វីដែលថ្មី យើងនឹងបានដឹងថា យើងជាមនុស្សខ្លាំងខាងអ្វីមួយឲ្យប្រាកដ។ ប្រការនេះអាចឲ្យយើងមានឱកាសដុះខាត់ និងកែលម្អខ្លួន រហូតក្លាយអាចជាមនុស្សពូកែម្នាក់បាន។

ចំពោះ ភាពជាសហគ្រិនវិញ ដកខ្លួនចេញពី comfort zone គឺជាការបង្កើតការទុកចិត្តលើខ្លួនឯង រៀនដឹងពីដែនកំណត់នៃសមត្ថភាពរបស់ខ្លួន រៀនរកចំណុចដែលអាចរុញខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនថែមទៀត។

មិនថាយើងជានរណា ហើយធ្វើអ្វីឡើយ ឬមានវ័យកម្រិតណាទេ ការបំបែកខ្លួនឯងចេញពី Comfort Zone គឺជំហានដើម្បីរុញច្រានយើងឲ្យស្គាល់គ្រប់រសជាតិនៃជីវិត។ សាកចេញពី Comfort Zone ពេលនេះ ហើយមើលថា តើពិភពលោកនេះធំ និងមានរបស់អស្ចារ្យច្រើនកម្រិតណា?

ប្រែសម្រួល៖ សន្យា

ប្រភព៖ the balance careers

ចុចអាន៖ ៥ ចំណុចថ្មី និងរហ័ស​ អាចយកទៅអភិវឌ្ឍអាជីវកម្មភាគច្រើនក្នុងសម័យកាលនេះ

ចុចអាន៖ ចង់ធ្វើការ​តាម​របៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញ​ពីពេលនេះទៅ​