BREAKING NEWS
Search

ទម្លាប់​វិជ្ជមាន ៦ យ៉ាង​ដែល​អាច​ជំរុញ​ភាព​ជោគជ័យ​សម្រាប់​សហគ្រិន

ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​ដែល​មាន​ការងារ​ច្រើន​ តែង​ជួប​ប្រទះ​នូវ​អារម្មណ៍​ច្របូកច្របល់​ជាមួយ​ការងារ​ ​គ្មាន​ទី​បញ្ចប់ ​ឬ​អារម្មណ៍​ទូទៅ​ដែល​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រឿង​គ្រប់យ៉ាង​ដែល​យើង​ចង់​ធ្វើ។

ខាងក្រោម​នេះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សហគ្រិន​វ័យក្មេង​ ដែល​បាន​ចែក​រំលែក​ទម្លាប់​វិជ្ជមាន​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​ បាន​នាំពួកគេ​ទៅ​រក​ភាព​ជោគជ័យ ៖

១. បង្កើត​បញ្ជី​ភារកិច្ច​ដំបូង​នៅ​ពេល​ព្រឹក

រាល់​ព្រឹក​មុន​ពេល​ថ្ងៃ​ចាប់ផ្ដើម​និង​មុន​ពេល​ភារកិច្ច​បញ្ចប់​ ពួកគេ​ចូលចិត្ត​ពិនិត្យ​មើល​ដោយ​សង្ខេប​នូវ​កិច្ចការ​ដែល​នឹង​មក​ដល់​សម្រាប់​ថ្ងៃ​ស្អែក។ ហើយ​បន្ទាប់​មក​ ផ្ដល់​អាទិភាព​ដល់​ការងារ​បន្ទាប់ ​ដែល​យោង​ទៅ​តាម​សារៈសំខាន់​នៃ​ការងារ​ទាំង​នោះ។

២. ចែក​រំលែក​បញ្ហា​ពិបាកៗ​ដែល​​កំពុង​ឆ្លងកាត់

នៅ​ពេល​ដែល​យើង​កំពុង​ប្រយុទ្ធ​ជាមួយ​បញ្ហា​ធំ​ ចូរ​និយាយ​ពី​វា​ជាមួយ​អ្នក​ដែល​នឹង​ស្ដាប់​យើង។ ធ្វើការ​តាម​រយៈ​បញ្ហា​ជាមួយ​មនុស្ស​ផ្សេង​គ្នា​ ដែល​អាច​ផ្ដល់​នូវ​គំនិត​ខុសគ្នា​មកកាន់​យើង​បាន។

៣. អនុវត្ត​តម្លាភាព​ក្នុង​ក្រុម

ភាព​ស្មោះត្រង់​គឺ​ជា​គោលនយោបាយ​ល្អ​បំផុត​ក្នុង​ក្រុម។ បើកចំហ​និង​តម្លាភាព ១០០% គ្រប់ពេលវេលា ​គឺ​ជា​ពន្លឺ​ដឹកនាំ​យើង​ជា​រៀង​រហូត​ទៅ។ វា​ជួយ​យើង​ក្នុង​ការ​លុប​បំបាត់​ជម្លោះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​កសាង​ទំនាក់ទំនង​អាជីវកម្ម​ដែល​មាន​សុខភាព​ល្អ​ ដោយ​ផ្អែក​លើ​ការ​ទុកចិត្ត​ និង​បញ្ជា​ម៉ាក​សាជីវកម្ម​ដែល​គួរ​ឱ្យ​គោរព។

៤. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

ធ្វើ​លំហាត់​ប្រាណ​តាម​កាលវិភាគ​ទៀងទាត់​ ជួយ​យើង​ជម្រះ​នូវ​គំនិត​មិនល្អ ហើយ​អាច​ផ្ដោត​លើ​រឿង​ដែល​ធំ​បំផុត​ដើម្បីទទួល​បាន​ជោគជ័យ​ទាំង​នៅ​កន្លែង​ធ្វើការ​ និង​ក្នុង​ជីវិត។

ការ​បញ្ចេញ​អ័រម៉ូន endorphins គឺ​ជា​គន្លឹះ​សម្រាប់​ទ្រទ្រង់​ភាព​រីករាយ​ ​ផ្ដោត​អារម្មណ៍​ថាមពល​និង​អារម្មណ៍​វិជ្ជមាន​ទូទៅ។

៥. បរិភោគ​អាហារ​ជំនួយ​សុខភាព

ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់​ត្រូវ​តែ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ ជួយ​ជំនួយ​ដល់​ខួរក្បាល​និង​ការ​គិត​របស់​យើង។ កុំ​ទទួល​ទាន​អាហារ​កែច្នៃ​ដែល​មាន​ស្ករ​ច្រើន​ ទោះ​រវល់​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​ឆ្លៀត​ធ្វើ​អាហារ​ខ្លួនឯង​ខ្លះ។

៦. តាមដាន

នេះ​មិន​មែន​មានន័យថា​ឲ្យ​យើង​តាមដាន​រឿង​មិន​បាន​ការ​ឡើយ។ ប៉ុន្តែ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​ យើង​ត្រូវ​តែ​ពូកែ​សង្កេត​តាមដាន​ រាល់​រឿង​ដែល​ជួបប្រទះ​សំខាន់ៗ​ក្នុង​ជីវិត​នៃ​អាជីព។

ជា​ពិសេស​បើ​យើង​កំពុង​ធ្វើការ​ជាមួយ​វិនិយោគិន​ថ្មី ​ផ្ដល់​ការ​ត្រួតពិនិត្យ ​ការ​អនុវត្ត​ ឬ​ជួយ​ដោះស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​ជាដើម។

រឿង​នេះ​នាំ​ឱ្យ​យើង​ឲ្យ​ទទួល​ជោគជ័យ ​ព្រោះ​យើង​អាច​ដោះស្រាយ​បញ្ហា​មុន​ពេល​កើត​ឡើង៕

ចុចអាន៖ហេតុផលដែលបង្ហាញថា សហគ្រិននានាមិនគួរមើលរំលងជំនាញ IT

ចុចអាន៖បុគ្គលិកដែលមានជំនាញ​ទំនាក់ទំនង ៩ យ៉ាងនេះ ក្រុមហ៊ុនណាក៏ទទួលយក

ប្រែសម្រួល៖ សាង ស្រីល័ក្ខ