BREAKING NEWS
Search

សម្រង់​បំផុស​គំនិត​របស់​បុគ្គល​ល្បីល្បាញ​ចំនួន ៩ លើ​ការ​ច្នៃ​ប្រឌិត

ពាក្យ​ថា“ គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ ​ប្រសិន​បើ​គ្មាន​ការ​ផ្លាស់ប្ដូរ” បើ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ យើង​នៅ​តែ​ដដែល។ យើង​មិន​រីកចម្រើន​ទេ។ យើង​មិន​វិវត្ត​ខ្លួន ហើយ​មិន​ធូរស្បើយ​ឡើយ។ យើង​ត្រូវ​ការ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ ​ត្រូវ​ការ​គំនិត​ថ្មីៗ​ និង​ត្រូវ​ការ​វឌ្ឍនភាព។

អាន​អត្ថបទ​​ខាងក្រោម​ ដែល​ស្ដីពី​ការ​ច្នៃប្រឌិត​​របស់​បុគ្គល​ល្បីល្បាញ​ ដើម្បី​ជំរុញ​គំនិត​ដ៏​ធំ​បន្ទាប់​របស់​យើង ​និង​រួមចំណែក​ដល់​ខ្លួន​ឯង​ និង​អ្វី​ដែល​កាន់​តែ​ប្រសើរ​ជាង​នេះ៖

១. “ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​រក​ដែន​កំណត់​នៃ​លទ្ធភាព ដែល​អាច​ធ្វើ​បាន គឺ​ការ​ធ្វើ​ឱ្យ​ហួសពី​សមត្ថភាព​ ដែល​មិន​អាច​ទៅ​រួច” ដោយ Arthur C.Clarke។

២. “ អ្វី​ដែល​ត្រូវ​បាន​បង្ហាញ​ឥឡូវ​នេះ​ ត្រូវ​បាន​គេ​គិត​និង​ស្រមៃ​ហើយ ” ដោយ William Blake។

៣. “ អ្វី​ក៏​ដោយ​ ក៏​អាច​ទៅ​រួច​ដែរ ​ប្រសិន​បើ​អ្នក​មាន​ការ​ជឿជាក់​គ្រប់គ្រាន់ ” ដោយ J.K. Rowling។

៤. “ អ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​នៅ​លើ​កម្រិត​ដែល​វា​ត្រូវ​បាន​បង្កើត​ទេ។ អ្នក​ត្រូវ​ឡើង​ពី​លើ​វា​ ទៅ​កម្រិត​បន្ទាប់​ទៀត” ដោយ Albert Einstein។

៥. “ ប្រសិន​បើ​អ្នក​ចង់​បាន​អ្វី​ដែល​ថ្មី​ អ្នក​ត្រូវ​តែ​ឈប់​ធ្វើអ្វី​ដែល​ចាស់ ” ដោយ  Peter F. Drucker ។

៦. “ ប្រសិន​បើ​អ្នក​តែងតែ​ធ្វើ​តាម​វិធី​នោះ  ​វា​ប្រហែល​ជា​ខុស​ហើយ ” ដោយ Charles Kettering។

៧. “ ការ​ច្នៃប្រឌិត​កំពុង​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ និង​គិត​ពី​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​បាន​គិត ”  ដោយ​លោក​បណ្ឌិត Albert, Szent- Györgyi។

៨. “ មាន​វិធី​ដើម្បី​ធ្វើ​វា​ឱ្យ​កាន់​តែ​ប្រសើរ​ សូម​ស្វែង​រក​វា​ឲ្យ​​ឃើញ ” ដោយ Thomas A. Edison។

៩. “ ការ​រៀន​សូត្រ​និង​ការ​បង្កើត​ថ្មី​ ដើរ​ទន្ទឹម​គ្នា។ ភាព​ក្រអឺតក្រទម​នៃ​ភាព​ជោគជ័យ ​គឺ​គិត​ថា​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាល​ពី​ម្សិលមិញ​ នឹង​គ្រប់គ្រាន់​សម្រាប់​ថ្ងៃស្អែក ” ដោយ William Pollard៕​

ចុចអាន៖រឿង ៣ យ៉ាង​ដែល​មនុស្ស​វិនិច្ឆ័យ​យើង​ភ្លាមៗ​នៅ​ពេលណាត់​ជួប​គ្នា​ដំបូង

ចុចអាន៖ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន

ប្រែសម្រួល៖ សាង ស្រីល័ក្ខ