BREAKING NEWS
Search

អត់​បញ្ហា​! ​Park ​Bom ​ទោះ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​យ៉ាង​ណា ​ក៏​នៅ​តែ​រក្សា​ទឹក​មុខ​ស្រស់​ស្រាយ​

ពេលនេះ Park Bom អតីតសមាជិកក្រុម 2NE1 បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយរួមទាំងអ្នកគាំទ្រ​របស់​ខ្លួន ​ផ្តោត​ការ​ចាប់​អារម្មណ៍​យ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។

ដោយសារតែកាលពីម្សិលមិញនេះ តារាចម្រៀងទោលរូបនេះ បានបង្ហាញខ្លួនចូលរួមព្រឹត្តិការណ៍ទទួលពានរង្វាន់ ‘ Grand Bell Awards លើកទី៥៦ ‘ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តារា​ចម្រៀង​រូប​នេះ ​ត្រូវបានគេប្រទះឃើញស្លៀកក្នុងឈុតសំពត់ខ្លី​អាវ​ធំ​ក្រៅ ​ដើរ​បង្ហាញ​ខ្លួន​ចូល​រួម​កម្ម​វិធី​​​ជា​សា​ធារ​ណៈ​យ៉ាង​ជឿ​ជាក់​លើ​ព្រំ​ក្រហម ​និង​ឈរ​ទាំង​ទឹក​មុខ​ស្រស់​ស្រាយ​នៅ​មុខ​អ្នក​យក​ព័ត៌​មានបាន​ដោយ​គ្មាន​បញ្ហា​។

Bom ពេលនោះ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍លើរូបនាងជាខ្លាំង ព្រោះមើលទៅនាងដូចជាឡើងគីឡូថែម​ទៀត ​បន្ទាប់​ពី​អស​កម្ម​ភាព​លើ​សិល្បៈ​អស់​មួយ​រយៈ ​កំ​ឡុង​ពេល​ជំងឺ​ឆ្លង​បាន​រាត​ត្បាត​ក្នុង​ប្រទេស​៕

មានវីដេអូខាងក្រោមនេះ៖

ចុចអាន៖ជិតបានមើលហើយ! រឿងភាគថ្មីរបស់ Kim Soo Hyun និង Seo Ye Ji នឹងចាក់ផ្សាយក្នុងខែនេះ

ចុចអាន៖អាណិត Lisa ណាស់! ត្រូវអតីតអ្នកគ្រប់គ្រងឆបោកអស់ប្រាក់ជាង ១ ពាន់លានវ៉ុន

អត្ថបទផ្ដល់ដោយ៖poraman