BREAKING NEWS
Search

ចង់ដឹង​ដៃគូ​គ្រាន់តែទុក​យើងត្រឹមមនុស្ស​ជំនួសម្នាក់ឬអត់មើលចំណុចទាំងនេះ

ស្នេហា​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូចជា​ជន​រងគ្រោះ​ ដែល​គេ​យក​មក​ជំនួស​តំណែង​នរណា​ម្នាក់​ប៉ុណ្ណោះ។ ជាស្នេហាមួយដែលឈឺចាប់ បើសិនវាជាការពិត។

ប្រសិន​បើ​អ្នក​មិន​អាច​កំណត់​អារម្មណ៍​របស់​ដៃគូ​បាន​ទេ​ នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​​អ្នក​ត្រូវ​រក​ ដើម្បី​ឲ្យ​ប្រាកដ​ថា ​អ្នក​គ្រាន់​តែ​ជា​ជម្រើស​មួយ​របស់​ដៃគូ​ពិតមែន ៖

១. ចាត់​ទុក​ជា​ថ្នាំ​ផ្សះ

ស្គាល់​មនុស្ស​ជំនួស​តំណែង​អ្នក​ដទៃ​អត់? បើ​សិន​អ្នក​មាន​អារម្មណ៍​ថា​ដៃគូ​ហាក់​ដូចជា​ធ្វើខ្លួន ​ពេល​ខ្លះ​រវល់​ជាមួយ​យើង​ ពេល​ខ្លះ​ក៏​ទុកចោល​ ហើយ​តែង​និយាយ​ពាក្យ​សំដី​ចម្លែក​ៗ​ដាក់​យើង​ជានិច្ច​។ ឬ​ពេល​ខ្លះ​អ្នក​ផ្ញើ​សា​ទៅ​គេ ​តែ​គេ​បែរ​ជា​ជាប់​លេស​ឬ​ជួន​ឆ្លើយ​លឿន​ជួនអត់។ បើ​គាត់​យកចិត្តទុកដាក់​ គាត់​នឹង​ឆ្លើយតប​ក្នុង​រយៈពេល​សមរម្យ​ ឬ​យ៉ាងហោចណាស់​ផ្ដល់​ហេតុផល​ថា​ហេតុអ្វី​បាន​ជា​គាត់​រវល់។

២. រក​អ្នក​ពេល​​គេ​ឯកា​ត្រូវ​ការ​គ្នា​កំដរ

មិត្ត​ខ្លះ​ក៏​ធ្វើ​បែបនេះ​ដែរ។ ប៉ុន្តែ​បើ​សិន​មិត្ត​ប្រុស​របស់​ធ្វើ​បែបនេះ​ដែរ ​គឺ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច។ គេ​ត្រូវការ​អ្នក​នៅ​ពេលណា​ដែល​គេ​ឯកា​ គ្មាន​គ្នា​ ឬ​គិត​ថា​ខ្លួន​គេ​នៅ​ម្នាក់ឯង​អផ្សុក​ទើប​ស្រែក​រក​អ្នក។

៣. សុខ​ៗ​មក​រំលឹក​ពី​សង្សារ​ចាស់​ទាំង​មិន​សួរ​នាំ

ទំនាក់ទំនង​ល្អ​ មិន​ថា​រ៉ូមែនទិច​ឬ​ជា​អ្វី ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ ប្រសិន​បើ​ការ​សន្ទនា​មាន​លក្ខណៈ​តែ​ម្ខាង ​វា​ក៏​គ្មាន​ន័យ​ដដែល។

ជាពិសេស​នៅ​សុខៗ​គាត់​បែរជា​រំលឹក​ពី​សង្សារ​ចាស់ ​ឬ​រឿង​អតីតកាល​ដែល​ធ្លាប់​ខូច​ចិត្ត​ពីមុន ​​និង​បញ្ហា​ផ្សេង​ទៀត​ទាំង​ដែល​អ្នក​មិនបាន​សួរ​សូម្បី​បន្តិច។

នេះ​អាច​សញ្ញា​មួយ​ដែល​គេ​នៅ​តែ​នឹក​សង្សារ​ចាស់​ ហើយ​នៅ​តែ​រង់ចាំ​គេ​ម្នាក់នោះ​ត្រលប់មកវិញ។

៤. លាក់លៀម​ដូច​មាន​មន្ទិល

គេ​ចាប់ផ្ដើម​ធ្វើ​ខ្លួន​សង្ស័យ​ដូច​មាន​អ្វី​លាក់លៀម​នឹង​អ្នក​ ហើយ​ក៏​មិនសូវ​ជា​ចាប់​អារម្មណ៍​ដូច​កាល​ពីមុន។ ជួនកាល​ក៏​បារម្ភ ​ជួន​ក៏​មិន​ខ្វល់ ​ពេលខ្លះ​ដូច​ផ្អែមល្ហែម​ដូច​គូ​ដទៃ​ទៀត​ ពេលខ្លះ​ទៀត​ក៏​ហីៗ​ដូច​មិន​ធ្លាប់​ស្គាល់​គ្នា។

ជួនកាល​អ្នក​ចង់​សួរ​គេ​រឿង​ខ្លះ​ តែ​គេ​បែរជា​លាក់លៀម​មិន​ចង់​ប្រាប់ ​ហើយ​ស្រែក​គំហក​ឲ្យ​អ្នក​ដូច​មិនមែន​សង្សារ​គ្នា។

ខាងលើ​នេះ​សុទ្ធតែ​ជា​សញ្ញា​មួយ​ដែល​ដៃគូ​របស់​អ្នក​ នៅតែ​នឹក​អង្សា​ចាស់​ដដែល​។ ដូច្នេះ​គួរ​តែ​ចាប់ផ្ដើម​ដោះស្រាយ​​បញ្ហា​ទាំងនោះ​ ដើម្បី​កុំ​ឲ្យ​វា​កាន់​តែ​រាលដាល​ខ្លាំង៕

ចុចអាន៖បាត់បង់​គ្រប់យ៉ាង​ មិន​មែន​មានន័យ​ថា​ជា​ចុង​បញ្ចប់​នៃ​ជីវិត​ឡើយ

ចុចអាន៖លក្ខណៈសម្គាល់​បុរស​ពូកែ​អៀន ​ពេលចែចង់​មនុស្ស​ស្រី

ប្រែសម្រួល៖ សាង ស្រីល័ក្ខ