ស្វែងយល់ពីកម្រិត​ HGH ក្នុង​ខ្លួន​ទាប ​និង​ការ​ថប់បារម្ភ​ ដែល​មនុស្ស​ពេញវ័យ​ច្រើន​តែ​ព្រងើយ​កន្តើយ
BREAKING NEWS
Search

ស្វែងយល់ពីកម្រិត​ HGH ក្នុង​ខ្លួន​ទាប ​និង​ការ​ថប់បារម្ភ​ ដែល​មនុស្ស​ពេញវ័យ​ច្រើន​តែ​ព្រងើយ​កន្តើយ

ការ​ថប់​បារម្ភ​ អាច​បណ្ដាល​មក​ពី​រឿង​ជា​ច្រើន​ ដូចជា​បញ្ហា​សុខភាព​មិន​ល្អ​ ទំនាក់ទំនង​ ការ​ញាប់ញ័រ ​ភ័យខ្លាច ​ឬ​ព្រួយ​បារម្ភ​ខាង​ហិរញ្ញ​វត្ថុ​ ភាព​តានតឹង​ក្នុង​ជីវិត​គ្រួសារ​ និង​សូម្បី​តែ​អាយុ។

សុខភាព​ខ្សោយ​ ក៏​ជា​កត្តា​មួយ ​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ ដែល​អាច​ជះ​ឥទ្ធិពល ​មិន​ត្រឹម​តែអ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គ្រួសារ​ផង​ដែរ។  វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​ និង​ធ្វើ​ឲ្យ​យើង​​មិន​ចង់​ចាកចេញ​ពី​ផ្ទះ​ សំងំ​នៅ​ទី​ងងឹត។

យើង​នឹង​ពន្យល់​ពី​ទំនាក់ទំនង​រវាង​កម្រិត HGH ទាប​ ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស ​និង​ការ​ថប់​បារម្ភ​ ដើម្បី​ឱ្យ​អ្នក​បាន​ដឹង ​ពី​គ្រោះថ្នាក់​និង​មូលហេតុ​របស់​វា។

អ្វី​ដែល​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ នោះ​គឺ​កង្វះ​អ័រម៉ូន​លូតលាស់ ​របស់​មនុស្ស​ពេញវ័យ (AGHD) ដែល​អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ នៅ​ក្នុង​វិធី​ជា​ច្រើន​នៃ​រាងកាយ។ ប្រសិន​បើ​ខ្វះ​អ័រម៉ូន​លូតលាស់ ​​នឹង​មាន​ការ​កើន​ឡើង ​ហានិភ័យ​ចំពោះ​បញ្ហា​សុខភាព ​ណាមួយ​ដូច​ខាងក្រោម៖

ជំងឺ​ពុក​ឆ្អឹង ​ជំងឺ​សរសៃឈាម​បេះដូង ​ជំងឺ Atherosclerosis សម្ពាធ​ឈាម​ខ្ពស់​ ភាព​ធាត់ ​ជំងឺ​ទឹកនោម​ផ្អែម​ ប្រភេទ​ទី២ ជំងឺ​វង្វេង​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជា​ដើម។

ការ​ព្រួយ​បារម្ភ​ណា​មួយ​នឹង​បណ្ដាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង។ ហើយកម្រិត HGH ទាប​ បណ្ដាល​ឱ្យ​មាន​ការ​ថប់​បារម្ភ។ ជា​ពិសេស​គឺ​ចំពោះ​មនុស្ស​ពេញវ័យ ​វា​ច្រើន​តែ​ថយ​ចុះ​អរម៉ូន​កំណើន​ ហើយ​ជះឥទ្ធិពល​យ៉ាង​ហោច​ណាស់​ ផ្នែក​មួយ​នៃ​តំបន់​ទាំង​នេះ។

១. ហេតុអ្វី HGH ទាប​រួម​ចំណែក​ដល់​ការ​ថប់​បារម្ភ?

កម្រិត HGH  ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។  វា​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​ កោសិកា​ឈាម​រត់​ ការ​បង្កើត​កោសិកា​ឡើង​វិញ​ ការ​ផលិត​អ័រម៉ូន​ ក្រពេញ​ទីរ៉ូអ៊ីត ​និង​សុខភាព​បេះដូង។ នៅ​ពេល​កម្រិត HGH ទាប ​រាងកាយ​នឹង​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​នៃ​ជំងឺ។

ចំណែក​អ័រម៉ូន​លូតលាស់ ​គាំទ្រ​ដល់​ការ​គេង​ បើ​អ្នក​កង្វះ​ដំណេក​ អាច​បណ្ដាល​ឱ្យ​អស់​កម្លាំង​ ថាមពល​ទាប​ ឆាប់​ខឹង​និង​ថប់​បារម្ភ​កើន​ឡើង។ នៅ​ពេល​ដំណេក​ថយ​ចុះ ​រាងកាយ​នឹង​ផ្ដល់​សំណង ​ដោយ​បង្កើន​ការ​ផលិត​អរម៉ូន​ស្ត្រេស។

អ័រម៉ូន​លូតលាស់ ​ក៏​គាំទ្រ​មុខងារ​ផ្លូវចិត្ត​ផង​ដែរ​ ដូចជា​ដំណើរការ​នៃ​ការ​យល់​ដឹង ​ការ​រៀន​ ការ​ចងចាំ​ និង​ការ​ផ្ដោត​អារម្មណ៍​ផ្សេងៗ។

២. តើ​ដឹង​បាន​យ៉ាង​ម៉េច ​ប្រសិន​បើ HGH ទាប ​កំពុង​បង្ក​ការ​ថប់បារម្ភ​ក្នុង​ខ្លួន?

ដូច​ដែល​យើង​បាន​បញ្ជាក់ ​ការ​ថប់​បារម្ភ​ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន។ ប្រសិន​បើ​ថ្មី​ៗ​នេះ​អ្នក​បាន​ឆ្លង​កាត់​ការ​បែកបាក់ ​ទំនាក់ទំនង ​ឬ​បាត់បង់​ការងារ​ នោះ​គឺ​ជា​បញ្ហា​ដែល​អាច​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ដល់​ការ​ថប់បារម្ភ។

ជំងឺ​និង​របួស​ ជា​រឿយៗ​បង្កើន​កម្រិត​ស្ត្រេសរបស់​មនុស្ស​ម្នាក់។ ដូច្នេះ​​ហើយ​ ទើប​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់បារម្ភ​ ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ ដែល​អាច​ធ្វើ​ឲ្យ HGH ចុះ​ទាប ។

៣. តើ​ដឹង​យ៉ាង​ម៉េច​ថា​កម្រិត HGH ទាប​បណ្ដាល​ឱ្យ​មាន​ការ​ថប់​បារម្ភ​ក្នុង​ជីវិត?

រឿង​ដំបូង​ដែល​ត្រូវ​មើល ​គឺ​កាលៈទេសៈ​បច្ចុប្បន្ន​នេះ។ តើ​អ្នក​បាន​បាត់បង់​ការងារ​ បែកបាក់ ​ឈឺ​ឬ​រង​របួស? ការ​ផ្លាស់ប្ដូរ​រូបរាង ​ដូចជា​ស្នាម​ជ្រួញ​ ឡើង​ទម្ងន់ ​ឬ​ជ្រុះ​សក់​ ធុញទ្រាន់​ អារម្មណ៍​មិន​ល្អ ​គេង​មិន​បាន​គ្រប់គ្រាន់ (តិច​បំផុត ៧ ម៉ោង) ឬ​បរិភោគ​មិន​ត្រឹមត្រូវ​ជា​ដើម។

បញ្ហា​នីមួយ​ៗ​អាច​មាន​ឫសគល់​ក្នុង HGH ទាប​ និង​ការ​ថប់បារម្ភ។ មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​ដឹង​ច្បាស់​ គឺ​ត្រូវ​ទាក់ទង​អ្នក​ឯកទេស​ខាង​អ័រម៉ូន ​ដែល​អាច​ដំណើរការ​តេស្ត​ឈាម​ រោគ​វិនិច្ឆ័យ​ដើម្បី​វាស់​កម្រិត​អ័រម៉ូន។

៤ . តើ​អាច​ធ្វើអ្វី​បាន​ដើម្បី​បញ្ច្រាស HGH ទាប​និង​ការ​ថប់​បារម្ភ​បាន?

វិធី​ល្អ​បំផុត​ដើម្បី​បញ្ច្រាស​កម្រិត​ទាប​នៃ HGH គឺ​ត្រូវ​កាត់​បន្ថយ​ការ​ថប់​បារម្ភ ​និង​ស្ដារ​សុខុមាលភាព​ផ្លូវចិត្ត​ឡើង​វិញ​ តាម​រយៈ​ការ​ព្យាបាល​កម្រិត HGH ដែល​មាន​នៅ​ក្នុង​ខ្លួន។

ជាពិសេស ​គឺ​ការ​ចាក់​បញ្ចូល​អ័រម៉ូន​ការ​លូតលាស់​ប្រចាំថ្ងៃ​របស់​មនុស្ស ​ដែលអាចផ្ដល់​ឱ្យ​រាងកាយ​នូវ​អ្វី​ដែល​បាត់ ​ដោយ​បង្កើត​ស្ថានភាព​នៃ​តុល្យភាព​អ័រម៉ូន ​ធ្វើ​ឲ្យ​ស្ថិរភាពនៃ​អារម្មណ៍​ប្រសើរ​ឡើង​វិញ៕

ចុចអាន៖ជួបរឿងទុក្ខព្រួយ? មកអានឃ្លាប្រយោគដែលផ្ដល់ថាមពលវិជ្ជមានដល់ជីវិតជាច្រើនខាងក្រោមនេះ

ចុចអាន៖ ធ្វើ​យ៉ាងម៉េច​ដើម្បី​រក​ឃើញ​ខ្លួនឯងឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ