ចង់ធ្វើការ​តាម​របៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញ​ពីពេលនេះទៅ​

ទម្រាំ​ក្លាយជាបុគ្គលដែលមាន​ការងារ​ឯករាជ្យ​ (មិនរើសពេលវេលាទីកន្លែង)ជាទីប្រឹក្សា អ្នកពិគ្រោះ​ឬជំនាញ​ក្រៅម៉ោងដទៃទៀត​​មិនមែនងាយស្រួល​នោះ​ទេ ​តែ​មាន​គុណសម្បត្តិ​ដ៏​ល្អ​ គឺ​រងសម្ពាធទាប និង​ឬទទួលបានការងារច្រើនកន្លែងផង ចំណូលក៏កើនទៅតាមនោះ។

​មាន​មេរៀន​ធំៗ មួយ​ចំនួន​ដែល​គួរ​ស្វែង​យល់ ​មុននឹងអាច​ក្លាយជា​អ្នកធ្វើ​ការងារ​ឯករាជ្យបាន។

១. មាន​វិន័យកំណត់​ម៉ោង​ធ្វើការ​ដោយ​ខ្លួនឯង

នៅ​ពេល​ចាប់ផ្ដើម​ធ្វើការ​ដោយ​ខ្លួនឯង ​ដំបូង​អ្នក​អាច​រំភើប​នឹង​អាជីវកម្ម​ថ្មី​ ហើយ​អាច​នឹង​នៅ​ស្អិត​ជាប់​ជាមួយ​កុំព្យូទ័រ​ទាំង​យប់​ទាំង​ថ្ងៃ។

ប៉ុន្តែ​អ្នក​មិន​គួរ​ធ្វើការ​ច្រើន ​រហូត​មិន​មាន​ពេល​វេលា​សម្រាប់​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្តភ័ក្ដិ​ឡើយ។  ត្រូវ​ទម្លាប់​ដាក់​កាលវិភាគ ជួប​ជាមួយ​មិត្តភ័ក្ដិ​ជជែក​លេង ជ្រើសរើស​ការ​គេង​ក្រោយ​អាហារ​ថ្ងៃត្រង់​ជា​ដើម។

ទម្លាប់​ខ្លួន​ភ្ញាក់​ពី​ព្រលឹម​ ព្រោះ​ខួរក្បាល​នឹង​ដំណើរការ​ល្អ​ នៅ​ពេល​ព្រឹក​ ហើយ​ត្រូវ​ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​ ជា​ប្រចាំ​ផង​ដែរ។

២. រចនា​សម្ព័ន្ធ​មាន​របៀបរៀបរយ

វា​ពិត​ជា​មាន​សារៈសំខាន់​បំផុត ​ទោះបី​ជា​អ្នក​ធ្វើការ​ដោយខ្លួនឯង​ក៏ដោយ។ កុំ​រៀប​ចំ​ជីវិត​ការងារ​ពី​ផ្ទះ​រញ៉េរញ៉ៃ ​ហើយ​ក៏​កុំ​ភ្លេច​ស្ដាប់​រាងកាយ​ខ្លួន​ឯង​ខ្លះ​ដែរ ថា​ចង់​បាន​អ្វី​ខ្លះ។

រចនា​សម្ព័ន្ធ​មាន​របៀបរៀបរយ​ ជីវិត​ក្នុង​ក្របខ័ណ្ឌ​ការងារ​ឯករាជ្យ​ក៏​រលូន​ ទោះបី​គ្មាន​សំពាធ ​តែ​ក៏​ត្រូវ​ឧស្សាហ៍​មើល​អ្នក​ជុំវិញ​ខ្លួន។ គួរ​លៃ​ពេល ​ជួបជុំ​មិត្ត​ គ្រួសារ​​កុំ​បំភ្លេច​ពួកគេ​ ហើយ​កុំចង់​ឯករាជ្យ​ទាំង​ការងារ ​និង​មនុស្ស​ជា​ទី​ស្រលាញ់​ផ្សេង​ទៀត ​ឲ្យ​សោះ។
ចាប់ផ្ដើម​សាងសង់​រចនា​សម្ព័ន្ធ​របស់​អ្នក ​ប៉ុន្តែ​ត្រូវ​ចងចាំ​ថា  ​ត្រូវ​ពិនិត្យ​ពិចារណា​ដោយ​ខ្លួនឯង​និង​កែសម្រួល​វា​ តាម​តម្រូវការ​ដែល​ចាំបាច់។

៣. តាមដាន​ហិរញ្ញវត្ថុ

ទោះបី​ជា​ការ​ងារឯករាជ្យ​គ្មាន​អ្នក​បង្ខិតបង្ខំ​ក៏​ដោយ​ តែ​អ្នក​ក៏​ត្រូវ​តែ​ច្បាស់លាស់​ជាមួយ​ហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​ដែរ។ គួរ​បង្កើត​បញ្ជី​ធំ​មួយ​នៅ​ដើម​ឆ្នាំ​ ដើម្បី​តាមដាន​គោលដៅ​របស់​អ្នក ក្នុង​ចំណោម​គោលដៅ​ធំៗ​ដែល​បាន​ត្រៀម ។ វា​នឹង​នាំ​មក​នូវ​ប្រាក់​សន្សំ​និង​គោលដៅ​គណនី​ ពេល​អ្នក​ចូល​និវត្តន៍។ តាមដាន​រាល់​ការ​ចំណាយ​ប្រចាំថ្ងៃ ​ដើម្បី​កំណត់​កន្លែង​ដែល​បាន​ចំណាយ​ច្រើន​បំផុត។

៤. ចាប់ផ្ដើម​ចំណូលចិត្ត​ថ្មីៗ

ការ​កំណត់​គោលដៅ​ ទំនួល​ខុសត្រូវ​ រចនា​សម្ព័ន្ធ​ភាព ការ​ថែរក្សា​ខ្លួនឯង ​ផលិតផល​ឬ​ផលិតភាព បញ្ជី​ហិរញ្ញវត្ថុ​ក្ដី​ យើង​នៅ​តែ​បន្ត​ធ្វើ​វា​ដដែល។

ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​មាន​ចំណូលចិត្ត​ថ្មីៗ ​ដូចជា​អាន​ប្រលោមលោក​មនោសញ្ចេតនា​មួយ​ចំនួន ​ហាត់​កីឡា ​ឬ​ចាប់ផ្ដើម​ធ្វើអ្វី​ផ្សេង​ក្រៅ​ពី​ការងារ​ឯករាជ្យ​របស់​អ្នក។

ចងចាំ​ថា ​ចំណង់ចំណូលចិត្ត​ទាំង​នេះ​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​ម្នាក់ ​ដែល​មាន​គំនិត​ច្នៃប្រឌិត​លើ​ការងារ​របស់​យើង។ វា​អាច​ឱ្យ​យើង​លាត​សន្ធឹង​នៃ​ភាព​ច្នៃ​ប្រឌិត ​និងការ​ប្រកួតប្រជែង​មួយ​ចំនួន ​ខណៈ​ពេល​ដែល​អ្នក​នៅ​តែ​​រក្សា​បង្គោល​ឲ្យនៅ​សូន្យ​ ដោយ​គ្មាន​សម្ពាធ​អ្វី​មក​គាបសង្កត់​ផ្លូវ​ចិត្ត​ ការងារ​របស់​អ្នកដដែល៕

ចុចអាន៖ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំគ្រប់រូបគួរ​​មានជាចាំំបាច់

ចុចអាន៖ បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

ប្រែសម្រួល៖ សាង ស្រីល័ក្ខ