ព័ត៍មានទាន់​ហេតុការណ៏
Search

សិក្សាពី​Google ថា​តើ​បណ្តាញនេះ​មានម៉ូឌែល​រកស៊ីរបៀបណា?

Alphabet Inc ដែល​ត្រូវ​បាន​យើង​ស្គាល់​ដោយ​ឈ្មោះ​ចាស់​របស់​ខ្លួន​គឺ Google Inc (GOOGL) ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ ដែល​ត្រួតត្រា​អាជីវកម្ម​​មួយ​ចំនួន ​រួមមាន​សេវាកម្ម​ស្វែងរក​និង​ផ្សាយ​ពាណិជ្ជកម្ម​តាមinternet ធំ​បំផុត​នៅ​លើ​ពិភពលោក ​Google Search ​និងគេហទំព័រ​វីដេអូ streamingពេញ​និយម YouTube ក៏ដូចជា​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ Android ។


ប្រព័ន្ធ​សេវាកម្ម​ផ្ទុក​និង​បណ្ដាក់​ទុន​ទាំង​នេះ​មាន​ចំណុច​រីកចម្រើន​ផ្សេងៗពី​គ្នា។ ការ​ពេញនិយម​ដ៏​សម្បើម​បាន​ធ្វើ​ឱ្យ​ម៉ាស៊ីន ​Google ដែល ស្វែងរក​​ឯកសារ​តាម​ប្រព័ន្ធ internet ​ សឹងតែ​​ក្លាយ​ជា​មកជា​កិរិយា​សព្ទ​ពេញ​និយម​ជំនួស​ឱ្យ​ពាក្យ Search ។

ក្រុមហ៊ុន នេះ មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក ដែល​មាន​ចរាចរណ៍​​ Search រាប់ពាន់​លាន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ការ​ស្វែង​រក​ជាង 3.5 កោដិ​ត្រូវ​បាន​ធ្វើ​ឡើង​។ ទោះបីជា​ការ​ស្វែង​រក​នី​មួយៗ​បង្កើត​ប្រាក់ចំណូល​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​Google ប៉ុន្តែ​ជិត 90% នៃ​ប្រាក់​ចំណូល​ និង​ប្រាក់​ចំណូល​របស់ Google បាន​មក​ពី​ការ​ស្វែង​រក។

ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​ទាំង​នេះ​ផ្ដល់​ថវិកា​ដល់​គម្រោង​ដែល ​Google ក្លាយ​ជា​មជ្ឈមណ្ឌល​រក​ប្រាក់​ចំណេញ​នា​ពេល​អនាគត។ Google មាន​ក្រាហ្វិក​ថេរ គឺ១៥​ភាគរយ​នៃ​ការ​​ស្វែងរក​តាម​អ៊ីនធឺណិត​និង​ ៨៥ ភាគរយ ស្វែង​រក​តាម​ទូរស័ព្ទ។ លើស​ពី​នេះ​ទៀត​ការ​ស្វែង​រក​តាម​ internet នៅ​តែ​បន្ត​រីកចម្រើន​ព្រោះ​វា​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​បន្ថែម​ទៀត​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​លើ​មូលដ្ឋាន​ពិភព​លោក។ តើgoogle រកបាន​​ចំណូលដោយរបៀបណា?

លើផ្សារហ៊ុន Google ​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​ទសវត្សរ៍២១ ដោយ​​តម្លៃ​បានហក់ឡើងពីជាង ជាង១ ដុល្លារ​អាមេរិក ​ក្នុង​មួយ​ហ៊ុន​កាល​ពី​ខែ​សីហា​ឆ្នាំ ២០០៤ ​ដល់ ៥០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំនេះ។

​វិនិយោគិន​នៃ​ក្រុមហ៊ុនទាំងអស់​បាន​ប្រមូល​ផ្ដុំ​​គ្នា​ទៅទិញយកហ៊ុន​​ Google ដែលជាបច្ច័យរុញ​បណ្តាញ​រុករក​ដ៏ធំបង្អស់​នេះ ឱ្យទៅ​ជា​ក្រុមហ៊ុន​យក្ស ​ដែល​មាន​តម្លៃទុនសរុប ៦៦០ពាន់​លាន​ដុល្លារ។

នៅ​ឆ្នាំ 2015 ក្រុមហ៊ុន Google បាន​បង្កើត​ក្រុមហ៊ុន​កាន់កាប់​ធំ​របស់​ខ្លួន​ដាក់​ឈ្មោះថា Alphabet ដោយ​​បាន​​បង្រួបបង្រួម​ចំណែក​ទីផ្សារ​របស់​ខ្លួន​​ជា​មួយ​កម្មវិធី​រុករក Chrome ព្រម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ​ហើយ​បាន​អនុម័ត​យល់ព្រម​ចំណាយ​ប្រាក់​ឱ្យ Apple ធ្វើ​ជា​ម៉ាស៊ីន​ស្វែងរក​លំនាំ​ដើម​នៅ​លើ​ឧបករណ៍​ចល័ត​រប ​​​​​​​​​​​​​​​​​​​ស់ iPhone iPad ។ល។


នៅពេល​កម្មវិធីappកើនឡើងកាន់តែច្រើនកាន់តែងាយស្រួលទៅៗធ្វើឱុ្យយើង​ងាយ​ទៅដល់ទីតាំង​ដើម​ភ្លាមៗ​ដោយមិនចាំបាច់រុករក​តើgoogleនឹងរក្សាបាន​តួនាទី​កំពូល​របស់ខ្លួនទៀតដែរ?

សន ផានិត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114