ជឿដែរទេថា អ៊ីស្រាអ៊ែល ជាប្រទេស​អ្នកមាន​ដល់ថ្នាក់នេះ?

បទវិភាគ​របស់ សាយ​ ពេជ្រ ថ្ងៃទី​២៧​ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​៣រសៀល

យោងតាម​ធនាគារពិភពលោក អ៊ីស្រាអ៊ែល​ជាប្រទេសមួយ ដែលមានប្រាក់ចំណូលខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ជាមួយគ្នា​ដោយមាន​កំរិតជីវភាពរស់នៅស្មើទៅនឹង​បណ្តា​ប្រទេសជឿនលឿនទៅហើយ។

កម្រិត GDP ៤១.១៦៤ ដុល្លារ

នៅពេលយើងរៀនកំណត់ពី​កម្រិតទ្រព្យសម្បត្តិរបស់ប្រទេសនីមួយៗ មានកត្តាជាច្រើនដែលគួរពិចារណា  ទីមួយគឺផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កាលពីឆ្នាំ ២០១៩ អ៊ីស្រាអ៊ែលមាន GDP ៤១.១៦៤ ដុល្លារហើយចំនួននេះបន្តកើនឡើងដោយសុវត្ថិភាព អាចនិយាយថាអ៊ីស្រាអ៊ែល មាន​សេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយ​ក្នុងបច្ចុប្បន្នភាព​ពិភពលោក។

ពេលយើង​ធៀប រវាង GDP របស់ជប៉ុនកាលពីឆ្នាំ​២០១៩​ ដែល​មាន​ត្រឹម​ ៣៩,២៩៥ ដុល្លារនិង GDP ចក្រភពអង់គ្លេស ៤២.៤៤២ ដុល្លារដែលខ្ពស់ជាងប្រទេសអ៊ីស្រាអ៊ែលបន្តិចបន្តួចអ៊ីស្រាអែលកំពុង​តែ​តំណាងឱ្យសេដ្ឋកិច្ចធំលំដាប់ទី ៣២ នៅលើពិភពលោកយើងទំាងមូលហើយ។

ស្ថិតិទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិរបស់ប្រទេសមជ្ឈឹមបូពា៌មួយដែលយើងមិនសូវនឹង​ចាប់អារម្មណ៍ ប៉ុន្តែពេលនេះ ខ្ញុំណែនំាថា​យុវវ័យ សហគ្រិនគួរយកអ៊ីស្រាអ៊ែល​មកពិចារណា។

សេដ្ឋី ១សែន៥ពាន់នាក់កំពុង​រស់នៅអ៊ីស្រាអ៊ែល

ក្នុងចំណោមមហាសេដ្ឋីអន្តរជាតិប្រមាណជា​ចំនួន ២,១៥០ នាក់នៅលើពិភពលោកបច្ចុប្បន្ន គិតតាមចំនួនចុងក្រោយក្នុងឆ្នាំ ២០១៩ មាន​កំពូលសេដ្ឋី ២១ នាក់ ជាជនជាតិអ៊ីស្រាអែល។ ក្រៅពីនេះ ក៏មាន​ពហុសេដ្ឋីល្មមៗប្រមាណជា​ចំនួន ១សែន៥ពាន់នាក់ កំពុង​វិនិយោគ​យ៉ាង​សកម្មនៅទូទាំង​អ៊ីស្រាអ៊ែល។

មិនតែប៉ុណ្ណោះក្រុង Tel Aviv របស់អ៊ីស្រាអ៊ែល​ក៏​ត្រូវបានជាប់ចំណាត់ថ្នាក់ថា ជាទីក្រុងលេខ ៦ នៅទូទាំងពិភពលោក ដែលមានមហាសេដ្ឋីច្រើនជាងគេ រួមជាមួយ ញូវយ៉ក ឡុងដុង ម៉ៃអាមី ហុងកុងនិងសិង្ហបុរី។

នេះគឺជាជំហានដំបូងនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ បន្ទាប់ពីទទួលបានអតិផរណាស្ថិតក្រោមការគ្រប់គ្រងអ្នកវិនិយោគបរទេសបានចាប់ផ្តើមត្រឡប់មកវិញហើយវិនិយោគនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនរបស់ប្រទេសអ៊ីស្រអ៊ែល។ ប្រការនេះបានជួយ ឲ្យ អ៊ីស្រាអ៊ែលវិលត្រឡប់ទៅរកភាពរីកចម្រើនឡើងវិញនិងបង្កើតវិបុលភាពសេដ្ឋកិច្ចឡើងវិញ។

 ហេតុអ្វីបានជាអ៊ីស្រាអ៊ែលមានម្ល៉េះ?

អ៊ីស្រាអ៊ែល មានចំណុចខ្លាំង​ជាច្រើនដែលពិភពលោក​មិនបានយកចិត្ត​ទុកដាក់នោះគឺ អត្ថន័យវប្បធម៌ដ៏អស្ចារ្យ កម្រិត​ទីផ្សារសេដ្ឋកិច្ច​ដ៏រីកលូតលាស់ បរិយាកាសដ៏ល្អសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការអភិវឌ្ឍបច្ចេកវិទ្យា ព្រមជាមួយនិងទីក្រុងស្អាតៗច្រើន តំបន់និងជនបទដ៏ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ល។ នៅឆ្នាំ ២០១៩ ដែលមានប្រជាជនប្រមាណ ៩ លាននាក់ កំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែល​ប្រទេសនេះមានមហាសេដ្ឋីច្រើនជាងប្រទេសណាៗទាំងអស់ ហើយអ្នកវិភាគ​សេដ្ឋកិច្ច​រំពឹង​ថា ចំនួននេះនឹងបន្តកើនឡើងទៀត​។

នយោបាយ​ផ្នែក​វិនិយោគដ៏ឈ្លាសវៃ រួមជាមួយ ប្រព័ន្ធអប់រំខ្ពស់ អ៊ីស្រាអ៊ែលបានក្លាយជាជម្រកដ៏ទាក់ទាញ បណ្តាអ្នកដែលចាប់ផ្តើមមានបំណង ចង់ចាប់អាជីវកម្មនិងភាពជាសហគ្រិននាទីកន្លែង​ដ៏អំណោយផល​មួយ​ ព្រោះវាមានអ្វីគ្រប់យ៉ាងដែលក្រុមសហគ្រិនលើលោកត្រូវការ  មិនថាសេដ្ឋកិច្ចមានស្ថេរភាព ការអភិវឌ្ឍន៍លឿនស្លេវនៃបច្ចេកវិទ្យា ព្រមជាមួយ តួរលេខពលរដ្ឋសរុបដែល៨៨ភាគរយទទួលបាន​ការអប់រំខ្ពស់។

បរិយាកាស​វិនិយោគដ៏វៀងវៃ
ក្រៅពីឧស្សាហកម្មទេសចរណ៍ និងទីផ្សារត្បូងពេជ្រ ប្រេង យើងមិនអាចមើលរំលង មូលហេតុសំខាន់មួយទៀត ដែលធ្វើឱ្យក្រុមអ្នកមានចូលចិត្ត​មក​ផ្សងព្រេង​នៅប្រទេសអ៊ីស្រាអ៊ែលគឺ​ច្បាប់ប្បញ្ញត្តិដែលយោគយល់ខ្លាំង ចំពោះមុខជំនួញថ្មីៗ ដោយផ្តល់ជំនួយធំ និងការគំាទ្រ​ច្រើន ដូច្នេះអ៊ីស្រាអែល សឹងតែ​អាចចាត់ថា មានគុណសម្បត្តិផ្នែក​រកស៊ីអស្ចារ្ស​ជាងប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកមិនថា ការ​បង់ពន្ធឬការរត់ការលិខិតស្នាមនានា។

អ៊ីស្រាអ៊ែលមាន​ អំណាចសេដ្ឋកិច្ចកើនឡើងជាលំដាប់

គេវិភាគថា ហើយក្នុងរយៈពេលពីរបីឆ្នាំទៀត ប្រទេសនេះអាចនឹងឈរនៅជាប់កម្រិតសេដ្ឋកិច្ច​​សហរដ្ឋអាមេរិកនិងចិន ដែលជាកម្លាំងសេដ្ឋកិច្ចធំបំផុតពីរនៅលើពិភពលោក។ អ្វីដែលមិនអាចមើលរំលងនៅពេលនិយាយអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អ៊ីស្រាអ៊ែលគឺ បច្ចេកវិទ្យា។

ជាមួយនឹងអាជីវកម្មក្នុងស្រុកយានៅឆ្នាំ ២០១៩ អ៊ីស្រាអ៊ែលត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសច្នៃប្រឌិតថ្មីទី ៥ របស់ពិភពលោកដោយមានអ្នកវិទ្យាសាស្ត្រនិងអ្នកបច្ចេកទេសជាន់ខ្ពស់ ចំនួន ១៤០ នាក់ ស្មើ ១,៤ភាគរយ ចំណោមបុគ្គលិក ១០០០០ នាក់ ដែលនេះជាសមាមាត្រខ្ពស់បំផុតមួយនៅលើពិភពលោក។ នៅអាមេរិកមានអ្នកជំនាញ​បច្ចេកវិទ្យា ០,៨៥ភាគរយ ក្នុងចំណោម​បុគ្គលិក​ ១ ម៉ឺននាក់ ហើយនៅជប៉ុនមានត្រឹម០,៨៣ភាគរយ​ ក្នុងចំណោម​បុគ្គលិក​ ១ ម៉ឺននាក់​។

ទំាងនេះពិតជាកម្លាំង ដែលជំរុញឱ្យ ប្រជាជាតិជ្វីហ្វតែមួយគត់នៅលើពិភពលោកនេះ បានដើរតួនាទី​កាន់តែសំខាន់​និង​យ៉ាងធំធេងក្នុងកិច្ចការពាណិជ្ជកម្មជាសកល ការច្នៃប្រឌិត ការស្រាវជ្រាវបច្ចេកទេ និងការអភិវឌ្ឍនូវការរស់នៅប្រកបដោយ​សុខមាលភាពខ្ពស់បំផុត នៅមជ្ឈឹមបូព៌ា។

អតីតកាលដ៏​លំបាកលំបិន

ទោះយ៉ាងណា គ្មាន​សុភមង្គលណាមួយ​ដែល​មិនឆ្លងកាត់ការឈឺចាប់នោះឡើយ។

នៅដើមទសវត្សឆ្នាំ ១៩៨០ សេដ្ឋកិច្ចអ៊ីស្រាអ៊ែល បានចុះខ្សោយសឹងឈានដល់ក្ស័យធននិងការបំផ្លាញសេដ្ឋកិច្ចជាតិទាំងមូល។ វិនិយោគិននានា បានដកខ្លួនគេ​ចេញ ហើយបន្សល់នូវ វិបត្តិធនាគារដ៏ធំប៉ុនមេឃ ដែលធ្វើឱ្យមានសំណួរថា តើអ៊ីស្រាអែលអាចសងបំណុលបរទេសបានដែរឬទេ។

នៅឆ្នាំ ១៩៨៥ មេដឹកនាំអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងចលាចល។ ពួកគេបានឈាន​ដល់​កិច្ច​ព្រមព្រៀងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និង​ធ្វើឯកជនភាវូបនីយកម្ម ។

ចំណុចគួរកត់សម្គាល់

អ៊ីស្រាអែលពិតជាកន្លែងមាស សម្រាប់អ្នកដែលចង់បង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដោយវិនិយោគក្នុងទីកន្លែងមួយ​ដែលមាន​ច្បាប់និងគោលនយោបាយដ៏យោគយល់លើការបង់ពន្ធដូច្នេះវាមិនមានអ្វីគួរឱ្យឆ្ងល់ទេ ដែលមហាសេដ្ឋីកាន់តែច្រើនឡើង កំពុងធ្វើដំណើរ​ឆ្ពោះ ទៅកាន់ អ៊ីស្រាអ៊ែល។

តាមប្រភពព័ត៌មានពី“ Globle ” ការវិនិយោគដ៏ធំនិង​ដំបូងបង្អស់មិនធ្លាប់មានពីMicrosoft បាន​លេចឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែលកាលពីឆ្នាំ​២០១៦ ដែលធ្វើឱ្យ សេដ្ឋីប៊ីល ហ្គេត ក្លាយជា​ជាវិនិយោគិនដ៏ធំ​ ម្នាក់ក្នុងចំណោមក្រុមហ៊ុនវិនិយោគកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យានៅទីនោះ។

នៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានផ្សព្វផ្សាយដល់អ្នកចូលរួមជាង ២,០០០ នាក់នៅក្នុងព្រឹត្តិការណ៍ Think Next ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Microsoft ២០១៧ នៅអ៊ីស្រាអែលលោកប៊ីលហ្គេតបាននិយាយថា ការចូលរួមវិភាគទានរបស់អ៊ីស្រាអែលចំពោះវិស័យបច្ចេកវិទ្យាកំពុងធ្វើឱ្យពិភពលោកប្រសើរឡើង។

លោកហ្គេតស៍បានសំរេចចិត្តបើកមជ្ឈមណ្ឌលបច្ចេកវិទ្យាដំបូងនៅក្រៅសហរដ្ឋអាមេរិកគឺនៅអ៊ីស្រាអ៊ែល ដោយសារថា​អ្នកបច្ចេកវិទ្យាកំពូលៗរបស់លោកមានកំណើតមកពីអ៊ីស្រាអ៊ែល ហើយភាគច្រើននៃពួកគេចង់វិលត្រឡប់ទៅផ្ទះវិញ។