គូស្នេហ៍តារាល្បី Lee Donggun និង Jo Yoonhee សម្រេចដាក់ពាក្យលែងលះគ្នា ក្រោយរៀបការបាន ៣ឆ្នាំ
BREAKING NEWS
Search

គូស្នេហ៍តារាល្បី Lee Donggun និង Jo Yoonhee សម្រេចដាក់ពាក្យលែងលះគ្នា ក្រោយរៀបការបាន ៣ឆ្នាំ

គូស្នេហ៍តារាសម្ដែងល្បី Lee Donggun និង Jo Yoonhee បានដាក់ពាក្យសុំលែងលះនៅ​ព្រឹក​ថ្ងៃ​ទី ​២៨ ខែឧសភានេះ.

នៅលើគេហទំព័រព័ត៌មាន Dispatch បានបង្ហាញថាគូស្នេហ៍​មួយគូនេះកំពុងស្ថិត​ក្នុងដំណាក់​កា​ល​​​​ចុង​ក្រោយ​​នៃ​ការ​បញ្ចប់​ការ​លែង​លះ​គ្នា។ ប្រភពមួយបាននិយាយថា “ពួកគេមានភាពខុសគ្នាច្រើនពេក។ ហើយពួកគេ ក៏​បាន​ពិភាក្សា​​​អំ​ពី​​​ការ​​សម្រេច​​ចិត្ត​​របស់​​ពួក​​គេ​អស់​រយៈពេលជាយូរមកហើយដែរ” ។

អ្នកទាំងពីរ ក៏មានកូនស្រីម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ផងដែរ។ បើតាមការឱ្យដឹង Yoonhee គឺជាអ្នក​ទទួលបាន​កូនស្រី​របស់​ពួក​គេ​។

គួរបញ្ជាក់ផងដែរថា Lee Donggun និង Jo Yoonhee បានជួបគ្នាលើកដំបូងនៅក្នុងរឿង ‘The Gentlemen of Wolgyesu Tai​lor​ ​Shop’ ​។ អ្នកទាំងពីរ បានចុះសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេនៅខែឧសភាឆ្នាំ ២០១៧៕

ចុចអាន៖ភាព​យន្ត​Zom​bieដ៏រន្ធត់ ​ដំបូង​របស់ ​Park ​Shin ​Hye ​គ្រោង​ចេញ​នៅ​ខែ​ក្រោយ​នេះ​ហើយ​!​

ចុចអាន៖អាយុ​គ្រាន់​ជា​តួ​លេខ​! ​Jeon ​Ji ​Hyun ​បង្អួត​សម្រស់​វ័យ​ជិត ​៤០​ឆ្នាំ ​ក្នុ​ង​រូប​ថត​ផ្សព្វ​ផ្សាយ​ថ្មី​យ៉ាង​ស្រស់​ស្អាត​

អត្ថបទផ្ដល់ដោយ៖poraman