BREAKING NEWS
Search

មេរៀន៥ ​ពី​លោកស្រី Estee Lauderអានហើយប្តូរជីវិតអ្នក

ស្ត្រី​តែ​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី Time របស់​មហាសេដ្ឋី​អាជីវកម្ម​ ដែល​មាន​ឥទ្ធិពល​បំផុត​គឺ​លោកស្រី Estee Lauder គឺ​ជា​ការ​បំផុស​គំនិត​ដ៏​ពិត​ ចំពោះ​អ្នក​ដទៃ ​គាត់​រឹងមាំ​មាន​ទំនុក​ចិត្ត​និង​តស៊ូ។ ការ​ខិតខំ​របស់​គាត់​បាន​ជួយ​ឱ្យ​គាត់​ក្លាយ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

Estee Lauder បាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថែរក្សា​សម្រស់​ក្នុង​ឆ្នាំ ១៩៤៦ ​បច្ចុប្បន្ន​នេះ ​ស្ត្រី​សម័យ​ទំនើប​ នៅ​តែ​បន្ត​ប្រើប្រាស់​គ្រឿង​សំអាង Estée Lauder ក៏​ដូចជា​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក MAC និង Clinique បើ​ទោះបី​ជា​លោកស្រី​បាន​ទទួល​អនិច្ចកម្ម​ក្ដី ។

ដូចគ្នា​នេះ​ដែរ​ មិន​ថា​អ្នក​ជា​សហគ្រិន​ថ្មី​ ឬ​កំពុង​ស្វែងរក​គំរូ​ទេ​ណា​ទេ​ នេះ​គឺ​ជា​មេរៀន​លើកទឹកចិត្ត​មួយ​ចំនួន​ ដែល​អាច​រៀន​ពី Estee Lauder បាន ៖

១. អាយុ​គ្រាន់​តែ​តួ​លេខ

Estee Lauder ជា​ក្មេង​ជំទង់​ម្នាក់​នៅ​ពេល​គាត់​រៀន​ធ្វើ​ក្រែម​ថែរក្សា​សម្រស់​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​លក់​វា​នៅ​ហាង​Salons​ខ្លួន​មួយ​ក្នុង​ស្រុក។  គាត់​មាន​ល្បិច​ទីផ្សារ​ផ្ទាល់ខ្លួន ដោយ​ចាប់ផ្ដើម​ផ្ដល់​គំរូ​ឥត​គិត​ថ្លៃ​ ដើម្បី​ជំរុញ​ការ​លក់​ដំបូង។

ចំណុច​សំខាន់​ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ទេ ក៏​អាច​មាន​ឱកាស​​ដើម្បី​ក្លាយ​ជា​ស្ត្រី​ម្នាក់​ដែល​ជោគជ័យ​បំផុត ​នៅ​លើ​ពិភពលោក។ គ្រាន់​តែ​ខំ​ប្រឹង​ ហើយ​ជឿជាក់​លើ​ខ្លួនឯង។

២. ប្រឹងប្រែង​ធ្វើការ​កុំ​ខ្វល់​ពី​ទីតាំង

Estee Lauder បាន​ចាប់ផ្ដើម​អាជីវកម្ម​ទាំងប្រើOfficeនៅ​ក្នុង​ផ្ទះបាយ ។ អ្នក​មិន​ចាំ​បាច់​មាន​ឪពុកម្ដាយ​ ឬ​ប្ដី​ប្រពន្ធ​ដ៏​ល្បីល្បាញ​មាន​ប្រាក់​ជា​ច្រើន​តោន​ និង​សាជីវកម្ម​ធំ​បន្ទប់ធ្វើការល្អប្រណីតដើម្បី​លូតលាស់​បាននោះ​ទេ។ ទីតាំង​មិន​សំខាន់​ទេ ​ការ​ខិតខំ​របស់​អ្នកទៅវិញ​ដែលមិនអាចខ្វះបាន។

ចូល​ទៅ​ក្នុង​គោលដៅ​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​លះបង់។ ការ​ខិតខំ​ប្រឹងប្រែង​ប្រាកដជា​បាន​ផល​ជា​មិនខាន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ជឿ​លើ​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​ទេ ​អ្នក​នឹង​ត្រូវ​បរាជ័យ។

៣. ជំនឿ​លើ​ខ្លួនឯង

ប្រសិន​បើ​អ្នក​មាន​គោលដៅ​ចង់​ទទួល​បាន​ជោគជ័យ​ត្រូវ​តែ​ជឿ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ” ។ ក្នុងជីវិត​យើង តែងតែ​មានលេចឡើង​នូវបុគ្គលណា​ស​ម្នាក់​ដែល​ចង់​បំផ្លាញ​ជំនឿ​ចិត្ត​ ហើយ​ធ្វើ​ឱ្យ​យើងសង្ស័យ​ពី​ក្ដី​សុបិន​ខ្លួនឯង។ ការ​ស្ដាប់​ពួកគេ បណ្តោយ​ពួកគេ​មកលុកលុយបាន ​មាន​ន័យ​ថា​យើងកំពុងព្រម​លះបង់​ខ្លួនឯង។  Estee Lauder តែង​ជឿជាក់​​ខ្លួនឯង​ ហើយ​ប្រាកដ​ថា ​គាត់​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ថ្ងៃ​ណា​មួយ។

៤. វាងវៃជានិច្ច​នៅចំពោះមុខ​ពេលវេលា​ដែលកំពុងត្រូវគេ​បដិសេធ

នៅ​ពេល Estee Lauder ព្យាយាម​យក​ឈ្នះ​ទីផ្សារ​អឺរ៉ុប​ គាត់​បាន​រៀន​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​បដិសេធ​និង​ប្រើ​វា​ជា​ឧបករណ៍​លើក​ទឹក​ចិត្ត​ដ៏​មាន​ឥទ្ធិពល។ នៅ​ពេល​គាត់​រៀបចំ​ការ​ប្រជុំ​ជាមួយ​អ្នក​គ្រប់គ្រង​ហាង​លក់​ទំនិញ​ធំ​ជាង​គេ ​នៅ​អឺរ៉ុប​ គឺ​វិចិត្រសាល Lafayette ដើម្បី​បង្ហាញ​និង​លក់​ផលិតផល​របស់​គាត់ ​អ្នក​គ្រប់គ្រង​បាន​បដិសេធរាល់ផលិតផល​របស់​គាត់។

មិនថា​ចៃដន្យ​ឬ​ដោយ​ចេតនា​ គាត់​បាន​ធ្វើ​ឲ្យ​ហៀរ​ទឹកអប់​នៅ​លើ​ឥដ្ឋ​ ដើម្បី​ទាក់ទាញ​មនុស្ស​ឲ្យ​ងាកមកចាប់អារម្មណ៍​លើ​ផលិតផលខ្លួនក្នុងពេលនោះព្រោះអញ្ចឹងហើយ ភ្លាមៗ លោកបានទទួលកិច្ច​សន្យា​ព្រោះ​អតិថិជន​​សួរ​រក​ទិញ​ក្លិនក្រអូប​ទាំងនោះនៅនឹងកន្លែងកំពប់។

នេះ​គឺ​ជា​មេរៀន​ដ៏​ល្អ​មួយ​ ដើម្បី​រៀន​ពី Estee Lauder ។ រក្សា​ការ​អះអាង​ និង​កុំ​ឲ្យ​រាល់​សំដី​បដិសេធ​មក​រារាំង​អ្នក​ មិន​ឱ្យ​ឈាន​ដល់​គោលដៅ។

៥. ស្រឡាញ់​នូវ​ផលិតផល​ដែលខ្លួនបង្កើត​មក

Estee Lauder ចូលចិត្ត​ផលិតផល​ថែរក្សា​សម្រស់​របស់​គាត់​ណាស់។ គាត់​ជឿ​ថា ” មនុស្ស​ម្នាក់​ត្រូវ​ស្រឡាញ់​លទ្ធផល​របស់​ខ្លួន​ មុន​នឹង​រំពឹង​ថា​អ្នក​ដទៃ​មក​ស្រឡាញ់​វា” ។ ​ត្រូវ​ប្រាកដ​ថា​អ្នក​ស្រឡាញ់​វាពិតមែន​។

មាន​ហេតុផល​ពិត​ដែល​សហគ្រិន​ជា​ច្រើន​បរាជ័យ គឺ​ពួកគេ​មិន​ខ្វល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ គោលដៅ​របស់​ពួកគេ​គឺ​លុយ។ លុយ​ពិត​ជា​អស្ចារ្យ​ណាស់ ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​យក​ក្រដាស​ទាំង​នោះ​ជា​អាទិភាព​ជាង​ គោលដៅ​សំខាន់​អ្នក​នឹង​បរាជ័យ​លឿន​ជាង​អ្វី​ដែល​អ្នក​គិត​ទៅទៀត៕

ចុចអាន៖សម្រង់​សំដី​ដ៏​មាន​ឥទ្ធិពល​របស់​ស្ត្រី​ជនជាតិ​អាស៊ីខ្លាំងៗ​​ក្នុង​ពិភព​ជំនួញ

ចុចអាន៖សម្រង់​បំផុស​គំនិត​របស់​បុគ្គល​ល្បីល្បាញ​ចំនួន ៩ លើ​ការ​ច្នៃ​ប្រឌិត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ