វាចា​ពី​មិត្ត​អ្នក​អាន​ នៅ​សៀមរាប
BREAKING NEWS
Search

វាចា​ពី​មិត្ត​អ្នក​អាន​ នៅ​សៀមរាប

​ដោយ​សារ​ តែ​ការ​ជក់​ចិត្ត​ដិតអារម្មណ៍ ​ទៅ​នឹង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​របស់​ខ្លួន ដែល​បាន​បន្សល់ទុក​ពី​បុព្វ​ដូនតា​ នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ និង​ព្រមទាំង​មាន​ឈាមជ័រ​ជា​អ្នក​ស្រឡាញ់​សិល្បៈ​ផង​នោះ លោក​បណ្ឌិត​៖ ចិ​ន្ត ច័ន្ទ​រតនា​ បាន​ចំណាយ​ពេល​របស់​ខ្លួន​ ស្ទើរតែ​ពេញ​មួយ​ជីវិត​ ក្នុង​ការសិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​បេតិកភណ្ឌ បុរាណវិទ្យា សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ជាពិសេស នា​ពេល​ថ្មីៗ​នេះ លោក​បណ្ឌិត​បាន​ចងក្រង​បោះពុម្ពផ្សាយ​សៀវភៅ​មួយ​ច្បាប់ ដែល​មាន​ចំណងជើង​ថា​៖ កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ “​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដើម​សតវត្ស​ទី​១០” ដើម្បី​បម្រើ​ផលប្រយោជន៍ ​ជូន​សាធារណជន ក៏ដូចជា​អ្នក​ស្នេហា​ខាង​ផ្នែក​បុរាណវិទ្យា ប្រវត្តិសាស្ត្រ សិល្បៈ​នៅ​ប្រទេស​កម្ពុជា​។​

​អត្ថន័យ​រួម​ក្នុង​សៀវភៅ​នេះ លោក​បណ្ឌិត​បាន​ព្យាយាម​សម្រួល​សេចក្តី​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ ដែល​មាន​ភាព​ស្មុគស្មាញ មក​ភាព​ងាយ​ស្រួល មាន​ខ្លឹមសារ និង​មាន​អត្ថន័យ​ក្បោះក្បាយ ដែល​មហាជន​ទូទៅ​អាច​ឈ្វេង​យល់​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បណ្ឌិត​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ ស្នា​ព្រះហស្ត​របស់​អង្គ​ក្សត្រ​ជ័យ​វរ្ម័នទី​៤ ដែល​ទ្រង់​បាន​សោយរាជ្យ​បាន​ត្រឹមតែ​២០​ឆ្នាំ ប៉ុន្តែ​សមិទ្ធផល​របស់​ព្រះអង្គ​ គឺ​មាន​ច្រើន​សន្ធឹក​សន្ធាប់ ​ទុក​សម្រាប់​ឲ្យ​កូន​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​សាទរ​កោត​ស្ញប់ស្ញែង និង​ចូលរួម​អភិរក្ស​។ លើស​ពី​នេះ​ទៅ​ទៀត ប្រិយមិត្ត​អាច​យក​សៀវភៅ ​ដែល​បាន​ចងក្រង​ដោយ​លោក​បណ្ឌិត​ផ្ទាល់ ទៅ​ធ្វើ​ជា​ឯកសារយោង​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​ជំនួយ​ក្នុង​ការសិក្សា​របស់​ខ្លួន​គ្រប់​ស្រទាប់​វណ្ណៈ​។​

​យើងខ្ញុំ​ពិតជា​ត្រេកអរ​ជា​អនេក ដែល​សៀវភៅ​របស់​លោក​បាន​ថត​ចេញពី​រុក្ខៈ រី​វើ​រ រី​សត ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន ហើយ​ប្រិយមិត្ត​អាច​អញ្ជើញ​មក​ខ្ចី​អាន​បាន​នៅ​រី​សត​រុក្ខៈ​ ដោយ​ក្តី​រីករាយ​៕​

សូមចុចអាន៖ ​សៀវភៅ«ការឈឺចាប់»ស្នាដៃថ្មីសន្លាង​របស់អ្នកនិពន្ធ ម៉ីសន​សុធារី​ចេញ(trailer)ផ្លូវការ​