តើធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតដ៏ល្អ និង​ជារបស់ខ្លួនឯង មិនចំណុះអ្នកណា?
BREAKING NEWS
Search

តើធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតដ៏ល្អ និង​ជារបស់ខ្លួនឯង មិនចំណុះអ្នកណា?

និយាយពីសុភមង្គល មនុស្សជាច្រើននឹងនឹកទៅដល់ប្រាក់ កិត្តិយស អំណាច ឬប្រជាប្រិយភាពក្នុងសង្គម។ តើរឿងទាំងនេះពិតជាផ្ដល់សុភមង្គលពិតដល់មនុស្ស?មែនហើយ! ទាំងនេះជាសុភមង្គលមួយ ប៉ុន្តែមិនមែនមកពីវាទាំងអស់នោះទេ។ សុភមង្គលពិតប្រាកដដែលយើងអាចរកឃើញតាមរយៈទឹកចិត្តប្រពៃ ក្ដីស្រឡាញ់ ស្នាមញញឹម ការចែករំលែក និងបានធ្វើអ្វីដែលខ្លួនចូលចិត្តដោយមិនស្ថិតក្រោមស​ម្ពាធ។

ស្វែងរកអ្វីយើងសប្បាយចិត្ត

ពាក្យថា ជីវិត បើថាស្មុគស្មាញក៏ដូចជាមិនមែនទេ ព្រោះសូម្បីតែរឿងសាមញ្ញតូចៗក៏វាអាចជួយមនុស្សឲ្យអាចរស់នៅប្រកបដោយក្ដីសប្បាយបានដែរ។ ងាយបំផុត គ្រាន់តែកត់ត្រានូវអ្វីដែលយើងស្រឡាញ់ និងចូលចិត្តដាក់ក្នុងសៀវភៅ ហើយយកវាមកអានរួចអនុត្តទៅ ទោះមិនបានទាំងអស់ក៏យើងបានសម្រេចកិច្ចការមួយដែរ។

ស្វែងរកអ្វីយើងមិនចូលចិត្ត

មនុស្សយើងរស់នៅដោយសារហេតុផលផ្សេងៗគ្នា។ គ្រប់គ្នាមានសិទ្ធិលើជីវិតខ្លួន គេរស់នៅរបៀបគេ យើងរស់នៅរបៀបយើង។ រឿងខ្លះដែលយើងមិនចូលចិត្ត មិនចាំបាច់ធ្វើដើម្បីផ្គាប់អ្នកដទៃទេ។  អ្វីដែលតែងនាំអារម្មណ៍មួរហ្មងក៏គ្រវាត់វាចោលទៅ ហើយអ្វីដែលធ្វើឲ្យយើងឈឺចាប់ក៏កប់វាទុកចុះ។

កែទម្លាប់អាក្រក់

វិធីងាយបំផុតមួយដើម្បីចាប់ផ្តើមរស់នៅក្នុងជីវិតដែលល្អបំផុត គឺត្រូវដឹងអ្វីដែលធ្វើឱ្យយើងសប្បាយចិត្ត និងចាប់ផ្តើមចោលទម្លាប់អាក្រក់។ ធ្វើអ្វីដែលនាំឱ្យខ្លួនឯងរីករាយកាន់តែញឹកញាប់ ហើយទុកចោលនូវភាពអវិជ្ជមានក៏ដូចជាបំបាត់ទម្លាប់ទុទិដ្ឋិនិយមចេញឲ្យអស់ពីបញ្ជីរជីវិតរីករាយ។

រក្សាទង្វើវិជ្ជមាន

កត្តាសំខាន់មួយនៃសុភមង្គលជីវិតរបស់មនុស្សគឺភាពវិជ្ជមាន។ ភាពវិជ្ជមានជួយឱ្យការគិតរបស់យើងកាន់តែប្រសើរនិងមានថាមពល។ ដើម្បីទទួលបានភាពរីករាយគឺសើចឲ្យញឹកញាប់។ ការស្រាវជ្រាវបានបង្ហាញថា ការសើចអាចជួយបន្ថយសម្ពាធឈាម កាត់បន្ថយអរម៉ូនស្ត្រេស បង្កើនមុខងារប្រព័ន្ធភាពស៊ាំតាមរយៈការបង្កើនកម្រិតកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លង ព្រមទាំងបង្កើតឲ្យមានអារម្មណ៍ល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CULTURALLYOURS

ចុចអាន៖ តានតឹងនិងការថប់បារម្ភយូរពេកអាចបំផ្លាញអនាគតទំាំងស្រុង! ការពារដោយវិធីនេះ

ចុចអាន៖​ ចង់​យក​ឈ្នះលើ​ភាពបរាជ័យបន្តជីវិតទៅមុខដោយ​​វិធីគិត ៥ យ៉ាង​នេះ​