សារព័ត៌មានថៃទម្លាយតម្លៃខ្លួន​កប់​ពពក​របស់ Lisa ពេល​បង្ហាញ​មុខ​ម្ដងៗ!

តារាចម្រៀង K-Pop មកពីក្រុម BLACKPINK កញ្ញា Lisa ជាតារាដែលល្បីល្បាញពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ ក្រៅពីចេញអាល់ប៊ុមចម្រៀង និងការសម្ដែងលើឆាកតន្ត្រីតារារូបនេះក៏ត្រូវប៉ាន់ផងដែរលើការផ្សាយផលិតផលម៉ាកល្បីៗ។ ថ្មីៗនេះនាងបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅលើអ៊ីនធឺណេត ដោយពួកគេបានឃើញតម្លៃខ្លួនដែល Lisa ស៊ីថ្លៃពេលចេញថតម្ដងៗ។

យោងតាមរបាយការណ៍របស់គេហទំព័រថៃឈ្មោះ 7MY THAIRATH បានចុះផ្សាយពីតម្លៃខ្លួនរបស់ Lisa ដូចខាងក្រោម៖

ការសម្ដែងកម្មវិធីរយៈពេល ២ ម៉ោងស៊ីថ្លៃ ៥ លានបាត ឬជាង១៦ ម៉ឺនដុល្លារ

ការសម្តែងរឿងភាគ ស៊ីថ្លៃ ១០ លានបាត ឬជាង ៣៣ ម៉ឺនដុល្លារ

ការសម្ដែងភាពយន្ត ស៊ីថ្លៃ ១៥ លានបាត ឬជាង ៤៩ ម៉ឺនដុល្លារ

ការផ្សាយផលិតផល ស៊ីថ្លៃ ២០ លានបាត ឬជាង ៦៦ ម៉ឺនដុល្លារ ៕

ចុចអាន៖  BLACKPINK ទទួល​បាន​ការ​ចូល​មើល​ ១ពាន់​លាន​ដង​នៅ​លើ Youtube

ប្រែសម្រួល៖ សន្យា