លោកជំទាវ​ម៉ែន សំអន បាន​នាំ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចែក​ជូន​ពលរដ្ឋ ទី​ទាល់​ក្រ​៣៥​គ្រួសារ​
BREAKING NEWS
Search

លោកជំទាវ​ម៉ែន សំអន បាន​នាំ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចែក​ជូន​ពលរដ្ឋ ទី​ទាល់​ក្រ​៣៥​គ្រួសារ​

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង និង​សហការី​បាន​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​កាកបាទ​ក្រហម​កម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្ត​ស្វាយរៀង សរុប​ចំនួន ៣៥​គ្រួសារ ដែល​ជា​ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការ កុមារ​កំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ស្ត្រី​មេម៉ាយ​កូន​ច្រើន នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០​។​

​ការ​ចុះ​សំណេះសំណាល​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន វ​បាន​ថ្លែង​ថា ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩ មានការ​រី​រាលដាល នៅ​លើ​ពិភពលោក យ៉ាង​ណា​ក៏​ដោយ​កាកបាទក្រហម​កម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្ដាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះ​ឡើយ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទ​ក្រហម​កម្ពុជា ដោយ​មិន​គិត​ភាព​លំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទ​ក្រហម​កម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន កោត​សរសើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្តស្វាយរៀង ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ការទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ការធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​បងប្អូន​ដែល​ធ្វើការ​ចំណាកស្រុក នៅ​ពេល​ដែល​ត្រលប់​ចូល​មក​ស្រុកកំណើត​វិញ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​មួយ​នេះ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការ​ដាំ​ដុះ ការ​ចិញ្ចឹម​សត្វ ជាដើម ចំណែក​ឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។ អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង​៣៥​គ្រួសារ រួមមាន ៖ អង្ករ​២៥​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង សាប៊ូ​២​ដុំ ក្រ​ម៉ា ១ អាវយឺត ២ ម៉ាស់ ១ និង​ថវិកា​ធ្វើដំណើរ​ចំនួន​៤​ម៉ឺន​រៀល​ផង​ដែរ៕
អត្ថបទ៖ វិមាន