លន បញ្ញា ចាញ់ ផល​សោ​ភ័​ណ្ឌ​ត្រឹម​ពិន្ទុ ខ​ណៈ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ​សន្លប់​ទឹក​២
BREAKING NEWS
Search

លន បញ្ញា ចាញ់ ផល​សោ​ភ័​ណ្ឌ​ត្រឹម​ពិន្ទុ ខ​ណៈ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ​សន្លប់​ទឹក​២

លន បញ្ញា អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៃ​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេមរភូមិន្ទ បាន​វាយ​ចាញ់ ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ជួប​គ្នា​លើកដំបូង នៅ​លើ​សង្វៀន​បិទទ្វារ​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​ទី​២៨​មិថុនា​២០២០។

​ការ​ជួប​គ្នា​រវាង​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ និង ជើង​ខ្លាំង លន បញ្ញា គឺ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ នៅ​ក្នុង​ជំនួប​ដ៏​កក្រើក​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ លន បញ្ញា បាន​សម្រុកចូល​វាយ​ផល សោ​ភ័​ណ្ឌ ខ្លាំងក្លា​ណាស់ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​សោ​ភ័​ណ្ឌ​បាន។ ​បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​កក្រើក​ប្រាំ​ទឹក​ពេញ​នោះ លន វាសនា​ចាញ់​ផល សោ​ភ័​ណ្ឌ​ដោយ​ពិន្ទុ​។​
​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លឹប​កុសល​កីឡា ដែល​ជួប ប្រកួត​សាក​កម្លាំង​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា​ឡុង​រ៉ា​មី ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​នោះ ត្រូវ​រ៉ា​មី​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ត្រូវ​ឡុង រ៉ា​មី ដាល់​ពោះ​ទឹក​មួយ​ដៃ​ពេញ ធ្វើ​ឲ្យ​រ៉ា​មី​ចុក​ដួល​លើ​រេញ​តែ​ម្តង បើ​ទោះ​ជា​អាជ្ញា​កណ្តាល​រាប់​ដល់​ដប់​ហើយ​ក្តី ក៏​គេ​មិន​អាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បាន​ដែរ។

​រីឯ រឿន សុខលី ក្លឹប​យុវជន​គុន​ខ្មែរ​ពន្លឺ​ព្រែក​ថ្មី បាន​ផ្តួល​ជើងចាស់ ជុន សាវុធ ក្លឹប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៥៤​គីឡូក្រាម​។ ជុន សាវុធ បោះបង់​ការប្រកួត បន្ទាប់ពី​ត្រូវ​ជង្គង់​របស់​សុខ​លី​អុក​ចូល​ចុងដង្ហើម​នោះ ។ ចំណែក សយ ស៊ី​ថេ​ង ក្លឹប​ឃ្លាំងមឿង​កីឡា ប្រកួត​ចាញ់​ឆាំ វាសនា ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៥១​គីឡូក្រាម។

​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ត្រូវ​អ្នក​ប្រដាល់​ជើងចាស់ វៀត ប៊ុន​ឌឿ​ន ក្លឹប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប វាយ​ឲ្យ​បោះបង់​ការប្រកួត​នៅ​ក្នុង​ទឹក​ទី​៤ ក្នុង​ការ​ជួប​ប្រកួត​គ្នា​កាលពី​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ទី​២៨​មិថុនា​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​ប៊ូ​ស្ត្រ​ង​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ណា​ម ម៉ូ​រ៉ា​ក់ គេ​ជា​ជើង​ខ្លាំង​ជើងចាស់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ប៉ុន្តែ​ពេល​មក​ជួប​ជាមួយ វៀត ប៊ុន​ឌឿ​ន ដែល​ជា​ជើង​ខ្លាំង​ជើងចាស់​ដែរ​នោះ គឺ​ពុំ​អាច​ទៅ​រួច​ឡើយ ដោយ​ចាញ់​ជង្គង់​និង​ជើង​ទាត់​របស់​ប៊ុន​ឌឿ​ន​ដាច់​តែ​ម្តង។ ម៉ូ​រ៉ា​ក់ ប្រើ​តែ​កណ្តាប់​ដៃ និង​ទាត់​ប៉ុណ្ណោះ តែ ពេល​ចូល​កៀក​គឺ​ចាញ់​ជង្គង់​ដាច់​តែ​ម្តង ដែល​ធ្វើ​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​នោះ​។

​មាស​សារ៉ាក់ អ្នក​ប្រដាល់​ក្លឹប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ឈ្នះ ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ​។ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ចំពោះ​ឫទ្ធិ ក្វាន់នាគ អ្នក​ប្រដាល់​ក្លឹប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀមរាប​វិញ ក៏​ត្រូវ​ឆ​ង ថង​សិទ្ធ អ្នក​ប្រដាល់​ក្លឹប​ព្រះ​ខែ​សែន​ជ័យ​ខេត្ត​បាត់ដំបង វាយ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយសារ​ខូច​ជើង​ក្រោម បន្ទាប់ពី​ថង​សិទ្ធ​ព្យាយាម​ទាត់​ជើង​របស់​គេ​រហូត​ទាល់តែ​ខូច​ដួល​ក្រោក​លែ​ងរួច ។ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។

​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ឈ្នះ​រឿ​ម វ​ណ្ណះ ដែល​ឡើង​ប្រកួត​ជំនួស​ឡុង ឡា មិត្ត​រួម​ក្លឹប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៨ មិថុនា​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​Cambo dia Beer បាយ័ន​ស្ទឹងមានជ័យ។

រឿ​ម វ​ណ្ណះ ប៉ិ​តែ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១​ទៅ​ហើយ ក្រោយពី​សុវណ្ណ​ដាល់​ចំពោះ​ទឹក​មួយ​ដៃ​ពេញ​នោះ ប៉ុន្តែ​បន្ទាប់ពី​អាជ្ញា​កណ្តាល​រាប់​ដល់​៨ វ​ណ្ណះ​ក៏​បន្ត​ការប្រកួត​បាន​វិញ ហើយ​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​សុខ​សុវណ្ណ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ សោម ពិសិដ្ឋ អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា ប្រកួត​ឈ្នះ​ផាន់ សុវណ្ណ អ្នក​ប្រដាល់​ក្លឹប​នាគរាជ​ចតុមុខ ដែល​បាន​បាត់​មុខ​ពី​ស​ង្វៀន​ប្រដាល់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពិន្ទុ​ប៉ុណ្ណោះ​។ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ចំណែក ប្រាក់ ឌី​ណា ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ប្រកួត​ចាញ់ ធា វាសនា ក្លឹប​រាជសីហ៍​ខេត្តរតន​គិរី​ក្នុង​ទឹក​ទី​២ ហើយ ជុន សារ៉ាន់ ក្លឹប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ចាញ់ ធី​ម ថេ​ន ក្លឹប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៤៕

អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ មាស សុជាតិ ផ្ដួល​ចៅ ផល​ឌឿ​ទឹក​ទី​១ ឯ ហ៊ា​ចាន់ថន ចាញ់​ពិន្ទុ លួ​ន សុខ​ខេង


​ ​