ជួប​ក្រាស់ (Crush)ម្តងៗ ចាញ់ច្រាប​រកនិយាយអ្វីមិនចេញ? កុំភ័យ​!
BREAKING NEWS
Search

ជួប​ក្រាស់ (Crush)ម្តងៗ ចាញ់ច្រាប​រកនិយាយអ្វីមិនចេញ? កុំភ័យ​!

នៅ​ពេល​លង់​ស្រលាញ់​អ្នកណា​​ម្នាក់ ​ដែល​គេ​និយម​ហៅ​ថា​ក្រាស់ (Crush) មនុស្ស​យើងភាគច្រើន​​ផ្ដោត​អារម្មណ៍​ខ្លាំង​ ទៅ​លើ​ស្នេហា​ដែលកំពុង​មាន​ចំពោះ​គេ រហូត​ដល់ពិបាកនិយាយគ្នា រកប្រធានបទមិនឃើញ។​ អ្នកខ្លះគេនិយាយអ្វីមក ក៏ដឹងតែពីញញឹម​សឹងស្ងួតអស់ឃើងធ្មេញ។

តោះកុំឱ្យចាញ់ច្រាបពេក មកអាន​គំនិត​ខាងក្រោម​នេះ ដែលបង្ហាញ​ប្រធាន​បទ​ល្អៗ​អាចឲ្យ​អ្នក​បាន​ជិតស្និទ្ធ​ នឹង​បង្កើត​ការ​សន្ទនា​ជាមួយ​ក្រាស់​យ៉ាង​រលូន។

១. ​និយាយ​ពី​គោលបំណង​ថ្ងៃ​អនាគត​ប្រាប់​គេ

តាម​ធម្មជាតិ​មនុស្ស ​គឺ​ចូលចិត្ត​និយាយ​ពី​ខ្លួនឯង​ ហើយ​រឿង​អនាគត​គឺ​ជា​ប្រធានបទ​ដ៏​ល្អ​មួយ​ដែល​ត្រូវ​និយាយ​ជាមួយ​នឹង​ក្រាស់ (Crush) របស់​អ្នក។ គួរ​សួរ​គេ​ដូចគ្នា​ថា​ តើ​គេ​ចង់​ធ្វើ​អី​ថ្ងៃ​អនាគត​ ជួនកាល​គោលដៅ​គេ​ អាច​ស្រប​នឹង​គោលដៅ​ផ្ទាល់ខ្លួន​របស់​អ្នក​ផង​មិន​ដឹង។

២. សួរ​សំណួរ​ផ្ទាល់ខ្លួន

សួរ​សំណួរ​ដែល​គេ​ចូលចិត្ត​ និង​អ្វី​ដែល​ពួកគេ​ចង់​បាន​ចេញ​ពី​ជីវិត។ ត្រូវ​ប្រាកដ​ថា​ រាល់​សំណួរ​របស់​អ្នក ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​គេ។

ព្យាយាម​និយាយ​ពី​ប្រធានបទ​ដែល​គេ​ចូលចិត្ត ​ឲ្យ​បាន​ច្រើន​ ហើយ​ក៏​កុំ​ប្រញាប់​សួរ​គេ​ញឹកញាប់​ពេក ព្រោះ​ក្រាស់​របស់​អ្នក​អាច​នឹង​ឆាប់​ធុញ​ក៏​ថា​បាន​ដែរ។

៣. ណែនាំ​ក្រាស់​ពី​ទិសដៅ​ទេសចរណ៍​សំខាន់ៗ

ទិសដៅ​ទេសចរណ៍ ​តែងតែ​ជា​ប្រធានបទ​រីករាយ​មួយ​ដែល​គួរ​សួរ​គេ​សាកល្បង។ ប្រសិន​បើ​ក្រាស់​របស់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ ពួកគេ​នឹង​មាន​រឿងរ៉ាវ​ជា​ច្រើន​ដើម្បី​ចែក​រំលែក​មិនខាន។ សួរ​គេ​ពី​ថ្ងៃ​វិស្សមកាល​ ដែល​ចូលចិត្ត​ ឬ​គោលដៅ​និង​បទ​ពិសោធន៍​ដែល​ពួកគេ​ធ្លាប់​ទៅ។

៤. ពិភាក្សា​អំពី​ចំណូលចិត្ត​របស់​គេ

ចំណង់​ចំណូល​ចិត្ត​តែងតែ​ជា​រឿង​ល្អ​ដែល​ត្រូវ​និយាយ ​ដើម្បី​ងាយស្រួល​ឆក់​យក​បេះដូង​ដ៏​ផ្អែមល្ហែម​របស់​គេ​មក​បាន។ អាច​ជា​សំណាង​ បើ​សិន​ក្រាស់​របស់​អ្នក​មាន​ចំណង់​ចំណូល​ចិត្ត​ដូចគ្នានឹងអ្នក។ តែ​អ្នក​ក៏​ត្រូវ​ចែក​រំលែក​នូវ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក​ ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍​រួមគ្នា​បាន​ដែរ។

៥. សួរ​គេ​ពី​កម្មវិធី​ផ្សេងៗ

បើ​អ្នក​ស្ទាក់ស្ទើរ​ដើម្បី​និយាយ​អំពី​ចំណង់​ចំណូល​ចិត្ត​ ឬ​ទិសដៅ​ធ្វើដំណើរ​ មក​សាកល្បង​ប្រើ​ព័ត៌មាន​ដែល​អ្នក​ស្គាល់ ​រួច​ហើយ​ដើម្បី​បង្កើត​សន្ទនា។ ដូចជា​និយាយ​អំពី​ព្រឹត្តិការណ៍​ សាលា ​ឬ​ពិធី​ជប់លៀង ​ដែល​អ្នក​ទាំងពីរ​បាន​ទៅ​ថ្មីៗ​នេះ​ ជាមួយ​គ្នា។

ប្រសិន​បើ​ធ្វើការ​ជាមួយ​គ្នា​ និយាយ​អំពី​គម្រោង​ដែល​នឹង​មក​ដល់​នៅ​កន្លែង​ធ្វើការ។ តែ​បើ​ក្រាស់​មិន​ពេញចិត្ត​នឹង​ប្រធាន​បទ​នេះ​ សូម​បន្ត​ទៅ​ប្រធានបទ​នៃ​ការ​សន្ទនា​ផ្សេង​វិញ។

៦. ខ្សែ​ភាពយន្ត​ដែល​ចូលចិត្ត​តន្ត្រី​និង​តួ​សម្ដែង

ក្រាស់​របស់​អ្នក​អាច​ជា​មនុស្ស​ដែល​ចូលចិត្ត​មើល​ភាពយន្ត​ និង​ស្ដាប់​ចម្រៀង។ ឈ្លេច​សួរ​គេ​ពី​ប្រធាន​បទ​នេះ ​ព្រោះ​វា​កំពុង​តែ​ពេញ​និយម​បំផុត។ អ្នក​អាច​សួរ​អំពី​ខ្សែ​ភាពយន្ត​ចុងក្រោយ​ដែល​ពួកគេ​បាន​ទស្សនា រួច​សួរ​ថា​ តើ​គេ​គិត​យ៉ាងណា​ចំពោះ​ភាពយន្ត​នេះ? ឬ​អាច​បង្វែរ​ជា​សំណួរ​ ណាត់​គេ​ទៅ​មើល​កុន​ម្ដង​ទៀត!

៧. និយាយ​អំពី​សៀវភៅ​គ្រប់​ប្រភេទ

សៀវភៅ​ក៏​ជា​ប្រធាន​បទ​ល្អ​មួយ​ទៀត​ នៃ​ការ​សន្ទនា​ ប្រសិន​បើ​ក្រាស់​របស់​អ្នក​គេ​ជា មនុស្ស​ងប់ងុល​នឹង​ការ​អាន។ និយាយ​អំពី​សៀវភៅ​និង​អ្នក​និពន្ធ​ដែល​ចូលចិត្ត​ អ្នក​អាច​ដឹង​យ៉ាង​ឆាប់​រហ័ស​ ថា​តើ​ក្រាស់​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​អាន ​និង​រៀន​ដូច​អ្នក​ដែរ​ឬ​ទេ។ ឬ​អាច​ប្រាប់​អំពី​មនុស្ស​ម្នាក់ ​តាម​ប្រភេទ​សៀវភៅ​ដែល​គេ​ចូលចិត្ត៕

ចុចអាន៖ ភាព​លេចធ្លោ​របស់​មនុស្ស​ស្រី​រឹងមាំ​​តែ​ទន់ភ្លន់​ ដែល​បុរស​ជា​ច្រើន​កំពុង​តែ​ស្វែងរក

ចុចអាន៖ កល្យាណមិត្តដែលកម្ររកបានមានសញ្ញាទំាង២០នេះ

ប្រែសម្រួល​៖ សាង ស្រីល័ក្ខ