រឿង​ដែលបុរសៗនឹង​ធ្វើក្នុងរដូវកាលកូរ៉ូណា​ប្រសិនគេ​ពិតជាស្រលាញ់អ្នក

អត្ថន័យនៃ​ស្នេហាពិត ជានិច្ចជាកាល គិតពីសុខទុក្ខជាជាងគំនិត​ផ្តោតតែ​អំពីការរួមភេទនិងការប៉ះពាល់គ្នា។
តើបុរសៗដែលអះអាងថាស្រឡាញ់នាង ធ្វើបែបណាជាមួយនាងក្នុងរដូវការកូរ៉ូណា?

សង្សាមួយចំនួន បាន​ធ្វើឱ្យនារីៗខូចចិត្តព្រោះ​ភាពអាត្មានិយមដែលស្រាប់តែបង្ហាញចេញមក​ននោលគោក​ក្នុងពេល​ផែនដីបានចលាចលស្មានមិនត្រូវ។

គូខ្លះមិនបាននិយាយថា បែកគ្នា​ទេ តែឧបសគ្គ បានធ្វើឱ្យម្នាក់ៗដឹងច្បាស់ឡើងៗ អំពីធាតុពិត​អំពី​ចរិតពិត នៃ​មនុស្ស​ដែលខ្លួនកំពុង​ស្រលញ់មើលចិត្តគ្នា​​។
កុំថប់បារម្ភ។ ចូរ​អានដើម្បី​ដឹងថា ស្នេហា​របស់យើង នឹងរីកចម្រើនទៅមុខទៀត​បានដែរទេ ហើយបុរសម្នាក់នោះ សមនឹង​ឱ្យ​យើងចង់បានជាមិត្ត​១០០ឆ្នាំដែរទេ?

១  ស្រឡាញ់បង្ហាញតាមទង្វើ ពុំមែន​សម្តីទេ ពិសេសពេលដែលគ្រប់គ្នា​កំពុងលំបាក
សកម្មភាពរបស់ពួកគេនិយាយជំនួស​សម្តីពួកគេ។ បុរសនិយាយផ្អែមល្ហែមតែអាចឱ្យនាង​ខកចិត្តនឹងសកម្មភាពរបស់គេបាន ពិសេស​ពេលដែលគេយករួចខ្លួន ក្នុងពិភពលោករញ៉េរញ៉ៃមួយនេះ នា​នៅពេលនេះ។ បើគេ​ផ្ញើសារមក​ហើយ​និយាយថា យកចិត្តទុកដាក់ចំពោះនាង ប៉ុន្តែសកម្មភាពគ្មាន​ ឧទាហរណ៍ គេមិនបានបញ្ជូនអាហារមក ខណៈគេមាន​ច្រើន​និងមានលទ្ធភាព។ ​គេមិនបានចង់ដឹងថា ផ្ទះនាង​មាន​អ្វីហូបដែរ? សុខភាពនាង​បែបណា? នាង​ធុញទ្រាន់ដែរទេ? នាងមានម៉ាសប្រើដែរអត់? នាងគេងលក់ដែរទេ? គេមិនជាសង្សាបែបណាហ្នឹង?

២ ការផ្ញើសារសួរសុ​ខទុក្ខគ្នា

មនុស្ស​មមាញឹកប៉ុណ្ណាគង់តែមានពេលជានិច្ចសម្រាប់មនុស្សដែលខ្លួនស្រលាញ់ ចំណែកពេលនេះ គ្រប់គ្នាទំនេរណាស់ រហូតដល់អុបផ្សុកនិងមានអារម្មណ៍​រូមែនទិកជាងមុន ព្រោះនៅឯកោច្រើន។

ប្រសិនបើទូរស័ព្ទឬសេវាកម្មផ្ញើសាររបស់នាង​ឃើញលេខគេរហូត​ វា​ជាការចង្អុលបង្ហាញដ៏រឹងមាំពីស្នេហា​នៃបុរសនោះចំពោះនាង។​ គេអាចមានអារម្មណ៍មិនស្រួលចិត្ត​ពេលដែលអ្នកនៅឆ្ងាយមិនអាចមើលឃើញ គេ​ឆ្ងល់ថាតើអ្នកកំពុងធ្វើអ្វី នៅពេលអវត្តមានគេ តើអ្នកមានពេលវេលាល្អឬលំបាក? សូម្បីតែអ្នកផ្តសាយឬអត់?​សំណួរទំាង​នេះ​មិនអាចឱ្យគាត់ទ្រាំបានក្នុងការអាក់ខានមិនទាក់ទងមកនោះទេ។ ទាំងនេះជាអារម្មណ៍ដែលបង្ហាញថាការ​ស្រលាញ់មានធំជាងតណ្ហា។ ការព្រួយបារម្ភអំពីមនុស្សដែលពួកគេស្រឡាញ់អាចប្រាប់យើង​ច្បាស់ទែង ក្នុងពេលវេលាដ៏លំបាកនេះ ។

៣ និយាយអំពីផែនការសម្រាប់អនាគតជាមួយគ្នា
នេះជាពេលអ្វី? ជាពេលដែលគ្រប់គ្នាមិនដឹងឡើយថា ស្អែកទៅជាយ៉ាងណា វាអាច​ល្អវិញ តែពេលណាទៅ? វាក៏អាចជា​វេលាចុងក្រោយនៃពិភពលោក ប្រសិន​បើគេមិនគិតអំពី​អ្នកណា​ដែលគេចង់សារភាពចិត្ត​ស្រលាញ់ ឬនិយាយអំពីគម្រោង​ស្រលាញ់គ្នាដែលមិនស្តាយក្រោយ តើ​គេចាំនិយាយជាមួយអ្នកណាវិញ?

ថ្ងៃស្អែក មានប៉ុន្មាន​ដងទៀត ? គ្មានអ្នកណាដឹងបាននោះទេ! ប្រសិនពេលនេះគេមិនហ៊ាន​ចាប់ផ្តើមនិយាយអំពី​បំណង​រួមជីវិត​ជាមួយនាង ប្រហែលគេកំពុងនិយាយវាជាមួយស្រីផ្សេងហើយ។ឈឮប់រង់ចាំគេទៅត្រូវថែទំាខ្លួនយើង និងផ្ញើសារទៅលើកទឹកចិត្ត​​អ្នកដែលស្រលាញ់យើងវិញល្អជាង។

Mr Tomorrow