ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

លិខិតប្រិយមិត្តកម្ពុជាថ្មី៖ ខ្ញុំឈ្មោះ សុខាណា​អាយុ៣២ឆ្នាំហើយ។ ខ្ញុំមានរឿងពិតនៃដំណើរជីវិតចាញ់បោកគេទំាង​ម្តាយទំាងកូនកាលពីជាង​១០ឆ្នាំមុន។ ខ្ញុំលើកមកចែករំលែកនៅទំព័រនេះសូមមិត្តៗអ្នកដែលកំពុងអានសំណេរខ្ញុំពិចារណាតាមការគួរ​ថា នេះទុកជាមេរៀនជីវិត​បានដែរទេ? កាលពីឆ្នាំ​២០០៦ខ្ញុំធ្វើការ​នៅគ្រឹះស្ថានឥណទាន​មួយ ស្គាល់គ្នាជាមួយ​មនុស្សប្រុសម្នាក់អាយុស្រករគ្នា (កើតឆ្នាំថោះដូចគ្នា)។ យើងបានជំពាក់ចិត្ត​នឹងគ្នា​រួច​ក៏ទាក់ទងជាសង្សារហូតមានចាស់ទុំដឹងឮ។​ គេមានតែម្តាយ ចំណែកខ្ញុំមានទំាងពីរ ប៉ុន្តែពុកម៉ែនៅខេត្ត គេវិញម្តាយមានផ្ទះនៅម្តុំបឹងទំពុនភ្នំពេញ។​ គេជាកូនប្រុសច្បង មាន​ប្អូនស្រីៗបីនាក់នៅរៀនទំាំងអស់។ គ្រួសារនេះ​ស្គាល់ដំបូង​ដូចល្អណាស់​ សម្តីពិរោះ​ណាស់ ម្តាយគេ​តែងតែនិយាយល្អៗមករកខ្ញុំហើយនិយាយអំពីអនាគតរវាងខ្ញុំនឹងកូនគាត់។ រយៈពេល៧ឆ្នាំ យើងសេពគប់គ្នា គាត់មិនដែលចូលស្តីដណ្តឹងឬឡើងទៅលេងផ្ទះស្គាល់ឳពុកម្តាយ​ខ្ញុំទេ ដោយលើកលេសថា ចាំទៅលើកជំនូនទៅដណ្ដឹងតែម្តងពេលយើងមាន​លុយរៀបការ​។ ខ្ញុំមិនដែលសង្ស័យទេព្រោះគាត់តែងតែ​និយាយល្អនឹង​ហៅពួកយើងញាំបាយផ្ទះគាត់។ ក្រោយមកគាត់បបួលខ្ញុំ(ម្តាយខាងប្រុស)ចូលលុយគ្នាទិញដី​មួយកន្លែងម្តុំផ្សារដីហុយ។​ ដីនោះ​ទំហំ​១៦ម៉ែត្រ​គុណនិង២២ នៅជ្រៅបន្តិច (ចូលបានតែម៉ូតូ)​តម្លៃ​ជាងពីរម៉ឺនដុល្លារ ទំាងចាក់បំពេញអីទៀតជិតបីម៉ឺន។ ​ព្រោះតែ​ទុកចិត្តគេ​និងស្រលាញ់កូនប្រុសគេ​ខ្លាំង​ផង​ ខ្ញុំ​ក៏បានទិញទំាំងសប្បាយចិត្តដោយ​យក​លុយផ្ទះ​ម​កខ្លះ សន្សំលេងតុងទីនខ្លះ ប្រាក់ខែមិនដែលបានចាយអ្វីគ្រប់គ្រាន់ខើចមុខខើច​ក្រោយ​(ប្រាក់ខែខ្ញុំច្រើនជាងគាត់២ដង)។ មិនយូរប៉ុន្មាន​នៅឆ្នាំ​២០១១ ​ក្រោយទិញយកមកទុកចោលបានជិតប្រាំឆ្នាំគាត់មកប្រាប់ថា ដីនោះមានបញ្ហា​ជាមួយម្ចាស់គេក្បែរខាងនោះ​ត្រូវរក៧ពាន់មករត់ការ ដោយយើងមិនមាន​លុយ​គាត់ក៏ទាមទារលក់វាចេញ បានត្រឹម​៤២០០០ដុល្លារ​គឺខ្ញុំបានចំណេញ​តិចតួចបំផុត​ចំណែក​ដីនោះក្រោយមក​គឺនៅជាកម្មសិទ្ធិគ្រួសារគាត់ដដែល​ គឺគ្រាន់តែបំភាន់ក្នែកខ្ញុំយកបងប្អូនគាត់មកស៊ីញ៉េទិញ​នៅនឹងមុខយើង។ មានគេលួចមកប្រាប់ខ្ញុំជារឿយៗថា ដីនោះមាន​ខាងសំណង់គេមកឱ្យថ្លៃជាង១០ម៉ឺន តែមីងនោះ(ម្តាយអតីតសង្សាខ្ញុំ)ទាមទារ​១៥ម៉ឺនដុល្លារដាច់ខាត ទើបព្រម។ ខ្ញុំមិនមាត់មិនកតែការសង្ស័យចេះតែមាន​។ ខ្ញុំមិននិយាយអ្វីព្រោះគិតថា មុនក្រោយគង់ជាគ្រួសារ​កូនប្រុសគាត់ក៏ជាកូនគាត់ម្តេចគាត់មកកេងបន្លំដូចអ្នកក្រៅកើតទៅ។ ​ប៉ុន្តែ​ហេតុការណ៍​កាន់តែច្បាស់នៅពេល​ដែល​គាត់មកប្រាប់ខ្ញុំថា ​ខ្ញុំនឹងកូនគាត់មិនអាចរៀបការបាននោះទេ ។គាតើថា ​ដូនតានឹង​កាច់ព្រោះអាយុដូចគ្នា រាប់គ្នាជាបងប្អូនទៅ។ ពេលខ្ញុំដឹងថាខ្លួនឯងចាញ់បោកគេភ្នែកស្រស់ពេក ខ្ញុំកើតឆ្អែតចិត្តណាស់​តែបេះដូងនៅសង្ឃឹមថា បុរសម្នាក់ដែលនៅដឹកខ្ញុំចុះឡើង … Continue reading ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ