ស្រលាញ់​កូន​មិន​ស្មើ​គ្នា ជា​ឫសគល់នៃការ​បំផ្លាញ​គ្រួសារ​ទាំង​មូល​

ឪពុកម្ដាយ ៧០​%​បាន​សារ​ភាព​ថា​មាន​សេចក្ដី​ស្រលាញ់​លំអៀង​ទៅ​លើ​កូន​ណា​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​អស់​ដែល​ខ្លួន​មាន។ រូបភាព​ទាំង​អស់​នេះ​អាច​កើត​មាន​ឡើង​តាំង​តែ​ពួក​គេ​នៅ​ក្មេង ហើយ​វា​បណ្ដាល​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​រវាង​បងប្អូន។
Bright Side បាន​សិក្សា​ពី​ផលវិបាក​មួយ​ចំនួន​នៃ​​ការ​ស្រលាញ់​កូន​មិន​ស្មើ​គ្នា ហើយ​ក៏​បាន​ចែក​រំលែក​ការយល់ដឹងនេះ ដើម្បី​ឪពុក​ម្ដាយ​ទាំង​អស់​អាច​ជៀសវាង​កំហុស​​​នេះដែលអាច​បង្ក​បញ្ហា​ធំ​ដល់​គ្រួសារ​​នា​ពេល​អនាគត។

១. កូន​និង​ឪពុកម្ដាយ​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស
អារម្មណ៍​ទាំង​អស់​នេះ​បាន​ធ្វើ​ទារុណ​កម្ម​សមាជិក​គ្រួសារ​របស់​អ្នក​គ្រប់​គ្នា។ ឪពុកម្ដាយ​មាន​អារម្មណ៍​ថា​មិន​ត្រឹម​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ព្រោះ​ថា​ខ្លួន​មិន​បាន​ផ្ដល់​ក្ដី​ស្រលាញ់​គ្រប់​គ្រាន់​ដល់​កូនៗ។ កូន​សំណព្វ​មាន​អារម្មណ៍​ថា​មាន​កំហុស​ដែល​បងប្អូន​ដ៏ទៃ​ទៀត​មិន​បាន​សេចក្ដី​ស្រលាញ់​គ្រប់​គ្រាន់​ដូច​ខ្លួន។ កូន​ដែល​មិន​សូវ​ទទួល​បាន​ក្ដី​ស្រលាញ់​ចាប់​ផ្ដើម​គិត​ថា​មក​ពី​ខ្លួន​ធ្វើ​អ្វី​មួយ​ដែល​ឪពុកម្ដាយ​មិន​ពេញ​ចិត្ត ទើប​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់។

២. កូន​ដែល​មិន​សូវ​ទទួល​បាន​ក្ដី​ស្រលាញ់​អាច​មាន​ការ​អាក់អន់ចិត្ត​និង​អាច​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង
កូន​តែងតែ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុកម្ដាយ​របស់​ខ្លួន។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​នៅ​ពេល​កូន​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​តែ​អ្នក​បែរ​ជា​រុញ​ចេញ​នូវ​ការ​ទាំង​អស់​នេះ ពួក​គេ​កំពុង​តែ​ទទួល​បាន​អារម្មណ៍​គ្មាន​តម្លៃ​ចំពោះ​ឪពុកម្ដាយ​ឬ​គេ​អាច​គិត​ថា​ខ្លួន​កំពុង​តែ​មាន​កំហុស​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ពេញ​ចិត្ត។ ទាំង​អស់​នេះ​ហើយ​អាច​ជា​ការ​ប៉ះ​ទង្គិច​ជា​មួយ​កូនៗ​របស់​អ្នក​អាច​បណ្ដាល​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​អាក់អន់ចិត្ត​ជា​ពិសេស​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ។

៣. ប្រហែល​ជា​មាន​កូន​ម្នាក់​មិន​សូវ​ទទួល​បាន​ភាព​ជោគជ័យ
ឪពុកម្ដាយ​មួយ​ចំនួន​យក​ចិត្ត​ទុក​ដាក់​ទៅ​កាន់​កូន​មួយ​ណា​ ដែល​មាន​សមត្ថភាព​ក្នុង​ពេល​ប្រលង​ដោយ​មិន​បាន​ជំរុញ​កូន​ដែល​មិន​សូវ​រៀន​ពូកែ​នោះ​ទេ។ ហើយ​ការ​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​កូន​ដែល​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ គ្មាន​ទឹក​ចិត្ត​ក្នុង​​ការ​ខិតខំ​សិក្សា​រៀន​សូត្រ​ឱ្យ​ពូកែ​ទៀត​ទេ គេ​លែង​មាន​អារម្មណ៍​ក្នុង​ការ​សិក្សា​ទៀត​ហើយ​ព្រោះ​គ្មាន​អ្នក​ជំរុញ​ចិត្ត។

៤. កូន​សំណព្វ​ក្លាយ​ជា​ក្មេង​ដែល​មាន​អារម្មណ៍​ងប់ងុល​ជា​មួយ​ខ្លួន​ឯង​ពេក
ក្មេង​ប្រភេទ​នេះ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង និង​នូវ​អ្វី​ខ្លួន​បាន​ធ្វើ​ហើយ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​របស់​គេ​ផ្ទាល់។ នេះ​ជា​សញ្ញា​ខ្លះៗ​របស់​ក្មេង​ប្រភេទ​នេះ បើ​យោង​តាម​ការ​ស្រាវជ្រាវ៖

កុមារ​ប្រភេទ​នេះ​តែងតែ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុកម្ដាយ តែ​គេ​មិន​បាន​គិត​ពី​ទង្វើ​ល្អ​របស់​ឪពុកម្ដាយ​របស់​គេ​បាន​ធ្វើ​ចំពោះ​គេ​ឡើយ។
កុមារ​ប្រភេទ​នេះ​ជឿជាក់​ថា​គេ​ប្រសើរ​ជាង​ក្មេង​ដទៃ​ទៀត។
កុមារ​ប្រភេទ​នេះ​រំពឹង​ខ្ពស់​ពី​អ្នក​ដ៏ទៃ។
កុមារ​ប្រភេទ​នេះ​មិន​អាច​រក្សា​មិត្តភាព​បាន​យូរ។

៥. កូន​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​មាន​តម្រូវ​ការ​ច្រើន
កូន​ដែល​មិន​សូវ​មាន​សេចក្ដី​ស្រលាញ់​ត្រូវ​ការ​ខិតខំ​គ្រប់​បែប​យ៉ាង។ ក្មេង​ប្រភេទ​នេះ​ពិត​ជា​ត្រូវ​ការ​ចំណាប់​អារម្មណ៍​ច្រើន​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ជា​ពិសេស​ឪពុកម្ដាយ។ កូន​ប្រភេទ​នេះ​ត្រូវ​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ ដោយ​ភ័យខ្លាច​ថា​ឪពុកម្ដាយ​របស់​ពួក​គេ​នឹង​លែង​ស្រលាញ់​ពួក​គេ​ជាង​នេះ​ត​ទៅ​ទៀត។

៦. បងប្អូន​មិន​មាន​សាមគ្គី​ភាព
ការ​ឈ្លោះ​ប្រកែក​គ្នា​វា​នឹង​កើត​មាន​ឡើង​នៅ​ពេល​ឪពុកម្ដាយ​ផ្ដល់​សេចក្ដី​ស្រលាញ់​មិន​ស្មើ​គ្នា​ចំពោះ​កូនៗ។ នេះ​ជា​មូលហេតុ​ដែល​កូនៗ​មិន​មាន​សាមគ្គី​ភាព​ដោយ​ការ​ស្រលាញ់​របស់​ឪពុកម្ដាយ​មាន​ភាព​លំអៀង​ទៅ​កូន​ណា​ម្នាក់​ដោយ​អយុត្តិធម៌​ចំពោះ​កូន​ណា​ម្នាក់។

៧. គេ​នឹង​តប​ស្នង​ទៅ​វិញ​នៅ​ពេល​គេ​ធំ​ដឹង​ក្ដី
ដោយ​សារ​តែ​ទង្វើ​របស់​ដែល​ឪពុកម្ដាយ​របស់​ពួក​គេ​បាន​ធ្វើ​មក​លើ​ពួក​គេ​តាំង​ពី​ក្មេង​មក វា​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​និង​ខួរ​ក្បាល​របស់​គេ។ គ្រប់​កាយវិការ​ទង្វើ​មិន​អើពើ មិន​យក​ចិត្ត​ទុក​ដាក់ ស្រលាញ់​កូន​លំអៀង ទាំង​អស់​នេះ​ពួក​គេ​ទទួល​បាន​តាំង​ពី​ក្មេង​ដូច្នេះ​ហើយ​វា​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​អារម្មណ៍​របស់​ពួក​គេ។
គេ​នឹង​ធ្វើ​ដូច​ជា​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ​ចំពោះ​គេ​ដូច​គ្នា​នៅ​ពេល​គេ​ពេញ​វ័យ។ នេះ​ជា​ជម្រើស​របស់​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​ចំពោះ​អ្វី​ដែល​គេ​បាន​ទទួល៕

ចុចអាន៖ កុមារស្ថិត​ក្នុង​គ្រួសារ​មាន​ឪពុកម្ដាយជា​មនុស្ស​ប្រមឹកនឹង​ប្រឈម​បញ្ហា​ជីវិត ៥យ៉ាងនេះ

ប្រែសម្រួល៖ សន ផានិត