BREAKING NEWS
Search

ចៅហ្វាយពេញចិត្ត​ការងារ​ ឬមានចិត្ត​ស្នេហា មើលម៉េចដឹង?

ពេល​ដែល​ចៅហ្វាយផ្តល់ការយកចិត្តទុកដាក់ពិសេសពេក នារីត្រឹមត្រូវជាច្រើន​លែងចង់ទៅកន្លែង​ធ្វើការតែម្តង។ សម្ពាធនេះ​ធំមិនធម្មតានោះទេ។ សូម្បីឆាតគាត់ ក៏ពិបាកនឹងទទួល ឆ្លើយឆ្លងដែរ។

តែកុំទាន់ប្រញាប់វិនិច្ឆ័យ​ពេក ចូ​រធ្វើការ​ពិនិត្យ​សិន ក្រែង​យើងស្មាន​ខុសម្នាក់ឯង​បណ្តាល​​ប៉ះពាល់ដល់វិជ្ជាជីវៈ មុខនាទី៖

១ រកលេសដើម្បីទាក់ទងជាមួយ

ប្រសិនគាត់មានចិត្ត​មិនស្មោះមែននិះ​ នឹង​តែងរកវិធីជួបយើង​ច្រើនជាងមុនឬ បើប្រៀបធៀបនឹងមិត្តរួមការងារផ្សេងទៀតមានអារម្មណ៍ថាចៅហ្វាយមកនិយាយជាមួយ​ច្រើនលើសមុនហើយ។

២ ឱ្យអំណោយ
បើយើង​ជា​មនុស្សតែម្នាក់គត់ដែលទទួលអំណោយពិសេសៗជានិច្ចពីចៅហ្វាយដូចជា ម៉ាស៊ីនព្រីនធ័រថ្មីឬគ្រឿងផ្គត់ផ្គង់សម្ភារៈ ការិយាល័យរហ័ស​ឱ្យ​តែ​ស្នើសុំ មកពីបរទេសមាន​ខោអាវ មាន​កាបូប តិញ​តែនិងនំដែលយើង​ចូលចិត្ត?

៣ អញ្ជើញញ៉ាំអាហារពេលល្ងាចឬកាហ្វេ
ថៅកែអញ្ជើញញ៉ាំអាហារពេលល្ងាច បន្ទាប់ពីម៉ោងធ្វើការ ចងចាំម្ហូបដែលយើង​ចូលចិត្តនិងផ្ព្យាយាមគិតពីជម្រើសនៃស្រាដែលយើង​ចង់ញាំ បង្ហាញ​ការ​បង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយយើង​នៅក្នុងបរិយាកាសដែលមិនពាក់ព័ន្ធនឹងការងារ?

 

៤ សរសើរញឹកញាប់
ចៅហ្វាយកោតសរសើរចំពោះការងារ នៅនឹងមុខ​ឬក្រោយខ្នង មិនថាជាមួយអ្នកណាឱ្យតែស្គាល់យើង?

៥ ទំនាក់ទំនងរាងកាយ
គាត់ឈរ អង្គុយ​នៅជិតយើង​ជាងតម្រូវការទេ? ច្រលំប៉ះឬចាប់ដៃឬឱបដែល​មិនចាំបាច់? នៅពីក្រោយខ្នងយើង​ញឹកញាប់ទេ?
៦ ព្យាយាមចំណាយពេល
ពេល​កំពុង​សម្រាកកាហ្វេគាត់លេចមុខមកចូលរួមជាមួយយើង?

៧ ចាប់បានពេល​ថៅកែសម្លឹង

ប្រសិនបើចៅហ្វាយត្រូវបានទាក់ទាញដោយចិត្ត​ស្នេហាប្រហែលជាញឹកញាប់​នាង​បានចាប់ទាន់ពេល​គាត់លួចមើល។ ទំនោរសម្លឹងមើលកាន់តែញឹកញាប់ជារឿងធម្មតាសម្រាប់មនុស្សកំពុង​ទាក់ទាញ​រឿង​ភេទ។

៨ ទូរស័ព្ទ / ផ្ញើសារដោយគ្មានហេតុផល
នៅពេលបុរស​ម្នាក់មានអារម្មណ៍ចំពោះអ្នកណាម្នាក់ពួកគេមានអារម្មណ៍ចង់និយាយជាមួយញឹកញាប់ទាំងមិនដឹងថា ត្រូវប្រាប់អ្វី និយាយ​ពីអ្វី​ទេ។ ដំបូងៗនឹងរកលេសច្រើនឡើងៗ ទាក់ទងនឹងការងារដើម្បីទូរស័ព្ទមក ហើយបន្ត​រកលេសផ្សេងទៀតដើម្បីនិយាយជាមួយរាល់ថ្ងៃ ។

នៅពេលមាន ចៅហ្វាយដែល​ចាប់អារម្មណ៍ចំពោះរឿងស្នេហា ​ដែលយើងមិនចង់បាន ​គ្រប់យ៉ាង​ក្លាយជារឿងលំបាក អាចធ្វើឱ្យអាម៉ាស់មុខ ហើយធ្វើឱ្យអ្នកខាតបង់ការងារឬកេរ៍ឈ្មោះ។

ដំណោះស្រាយ​គឺ បង្ហាញ​​អកប្បកិរិយាច្បាស់ៗថា យើងមិនត្រូវការ​មនោសញ្ចេតនា​បែបនេះ ឬនិយាយគ្នាត្រង់ៗ តែម្តង។ មនុស្សខ្លះមាន​ចិត្តមកដោយសារគិតថា ​យើងក៏ដូចគ្នា​ចំណុចនេះត្រូវពន្យល់ច្បាស់ៗ។ ប្រសិនជាមនុស្ស​មិនទទួលហេតុផល ក៏​គួរតែ​ចាកចេញ​មិនត្រូវ​បណ្តោយ​ឱ្យគ្រប់យ៉ាង​បំផ្លាញ​រូបភាព​អាជីពរបស់យើង​ឡើយ។

ដោយ សុភា​

ប្រភពbonobology

ចុចអាន ហេតុផល​ធំ ៥ ដែលគ្រប់គ្នាគួរ​បញ្ឈប់​ការ​ត្អូញត្អែរ​ទោមនស្ស​នឹង​ជីវិតរស់នៅ

ចុចអាន នៅពេលមនុស្សប្រុសបេះដូងដែកចាប់ផ្តើមលង់ស្នេហ៍លើស្រីម្នាក់