BREAKING NEWS
Search

លោក Kim Jong-un ដ៏ហុឺហារក្នុងខ្សែភ្នែក​សារព័ត៌មាន​អន្តរជាតិ

លោកគីម មានវិមានយ៉ាងហោចណាស់ ១៧ ទីតាំង ស្ថិតនៅពាសពេញប្រទេសកូរ៉េខាងជើងប៉ុន្តែ ភាគច្រើនគាត់ស្នាក់នៅក្នុងតំបន់រីយ៉ុងយ៉ុងនា​ទីក្រុងព្យុងយ៉ាង ដែលត្រូវបានជួសជុលដាក់ប្រព័ន្ធសុវត្ថិភាពនិងផាសុកភាពយ៉ាងពេញលេញនាពេលថ្មីៗនេះយោងតាម​Alux.com ។

ក្រៅ​ពីកាន់កាប់​លើ​ទីធ្លាសួនច្បារ ឧទ្យានឯកជន​ រួមមានផ្លូវសម្រាប់សម​រត់ប្រណាំង អាងទឹកធំទំនើប ទឹកជ្រោះសិប្បនិមិ្មត ធំ ៗ ក្រោលសេះ និងតំបន់ជិះបាញ់ប្រហារ លោក គីមថែមទំាង មានកោះប្រណីតផ្ទាល់ខ្លួន ដែលមិត្តរបស់គាត់ឈ្មោះដានីនរ៉ូម៉ាន ធ្លាប់បានពិពណ៌នាថា ដូចជា ហាវ៉ៃឬអ៊ីអ៊ីហ្សា ខុសបន្តិច​ត្រង់ថា  ឆ្នេរនេះ មាន​តែ​គីមនិងមនុស្សជិតដិត ដែលអាច​ចូល​លំហែរ​ទីនោះបាន។

សូម្បី តែ​នៅពេលដែល គីមចង់ផ្សងព្រេងឆ្ងាយពីផ្ទះ ក៏​គាត់មានជម្រើសធ្វើដំណើរដ៏ប្រណិតជាច្រើនមធ្យោបាយ​ដែរ។

អ្នកណា​ថាកូរ៉េខាងជើងក្រ?

សម្បត្តិរបស់គីម​​ផ្នែកយានជំនិះ​

របៀបដែលគីមធ្វើដំណើរ ទាក់ទង​នឹង​រឿងមួយដែលកុមារកូរ៉េខាងជើង ត្រូវបានបង្រៀននៅសាលារៀនដែរ គឺថាគីមបានរៀនពីរបៀបបើកបរនៅពេលគាត់មានអាយុទើប​តែ ៣ ឆ្នាំ។ ដូចជាមិនទំនងទេ វាត្រូវបានគេគិតថាគាត់បានចាប់ផ្តើមប្រមូលរថយន្តទំនើបតាំងពីវ័យក្មេងៗមក។ ឥឡូវគេបានប៉ាន់ប្រមាណថា គាត់មានរថយន្តប្រណីតជាង ១០០ គ្រឿងរួមមានម៉ាក Mercedes Benz ដែល​ជាម៉ាកគាត់ចូលចិត្តបំផុត។

ប្រហែលជារថយន្ដថ្លៃបំផុតរបស់គាត់គឺជារថយន្ដបេនហ្ស៊ុយ ១,៧ លានដុល្លារ។ដែលត្រូវបានបំពាក់ដោយគ្រឿងការពារនិងដែកថែម​ដ៏រឹងមាំសម្រាប់ការការពាររបស់គាត់នៅពេលធ្វើដំណើរ។

មិនត្រឹមប៉ុណ្ណឹង គាត់មានទូកទេសចរណ៍ ២០០ ហ្វីតដែលមានតម្លៃ ៨ លានដុល្លាររចនាតាមបែបផ្ទៃខាងក្នុងរបស់ហ្វីនឌី នេះមិនទាន់រាប់បញ្ចូល​ទូកតូច ៩៥ ហ្វីត និង​ជំនិះលើទឹកប្រភេទ​ប្រណីត​ផ្សេងៗផង​ផ្សេងទៀត។គីម ថែមទំាង​មានយន្តហោះឯកជនមួយ ដែលគាត់ដាក់ឈ្មោះថា កងទ័ពអាកាស។ ព័ត៌មានលម្អិតពិតប្រាកដនៃយន្ដហោះមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែវាមានពត៌មានលំអិតដូចជា គ្រែស្បែកពណ៌សនិងថាសផេះគ្រីស្តាល់។

អាហារ​និង​ភេសជ្ជៈ
ជាតិអាល់កុលដែលមានតំលៃថោកនៅក្នុងស្រុកមានច្រើនណាស់ ប៉ុន្តែប្រភព​និយាយថា គីមចូលចិត្តនាំចូលស្រាវីស្គីនិងស្រាកូញាក់ជា ចំណង់ចំណូលចិត្តមួយរបស់គាត់ ពិសេសគឺហេនេស៊ី​ដែល​​ចំណាយអស់ជាង ២.០០០ ដុល្លារក្នុងមួយដបក្នុងការ​នាំចូល។ ALuxប្រមាណ​ថា គីម ចំណាយប្រហែល ៨ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ តែ​ទៅលើការនាំចូលស្រា។

គាត់មានទម្លាប់បញ្ជាមុខម្ហូបនាំចូលមកពីជុំវិញពិភពលោករួមមានសាច់គោកូបមកពីប្រទេសជប៉ុន ពងត្រីអ៊ីរ៉ង់ឬមីចិនល។។ អ្វីក៏ដោយដែលមានរសជាតិសម្រាប់គាត់ មិនថាថ្លៃប៉ុន្មាន​ឡើយ  ការប៉ាន់ស្មាន ខ្ទង់​ចំណាយប្រចាំឆ្នាំគឺរាប់លានលើអាហារ​។

រូបថតនេះចេញផ្សាយដោយសារព័ត៌មានកណ្តាលកូរ៉េខាងជើង។ ទីភ្នាក់ងារ (ខេស៊ីអេអិន) នៅទីក្រុងព្យុងយ៉ាងនៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០១៤។

ជីវិតកម្សាន្ត

វាមិនត្រឹមត្រូវតាមច្បាប់ទេ ក្នុងការនាំចូលឌីវីឌីទៅកាន់ប្រទេសកូរ៉េខាងជើង ប៉ុន្តែការ​នាំចូលលើសពី ២០.០០០ ឌីវីឌីគឺ​សម្រាប់លោក គីមជុងអ៊ុនកើតមានរាល់ឆ្នាំ។ ខ្សែភាពយន្តដែលគាត់ចូលចិត្តជាងគេគឺ​បណ្តា​រឿងធំៗមកពីអាមេរិក តែ​នប្រភពក៏អះអាងថា គាត់ក៏ចូលចិត្តខ្សែភាពយន្ត Godzilla មកពីប្រទេសជប៉ុនផងដែរ។ ជាធម្មតាគាត់តែងតែមើលខ្សែភាពយន្តទាំងនេះ នៅក្នុងរោងកុនដែលមាន​កៅអីចំនួន ១០០០ របស់គាត់ ។ រោងនេះបានសាងសង់ក្នុងវិមានគីមផ្ទាល់ ដោយចំណាយអស់រាប់សែន​ដុល្លារ។

រាល់ពេលដែលលោកគីមត្រូវបានគេឃើញនៅទីសាធារណៈ គីមមិនដែល​ខកខានម៉ាក​នាឡិកាប្រណីតៗកំពូលតម្លៃខ្ពស់ នៅលើកដៃរបស់គាត់ឡើយ​។ បើ​ប្រមូលបូក​បណ្តា​នាឡិការប្រណីតរបស់គាត់ត្រូវបានគេរាយការណ៍ថា មានតម្លៃសរុប​​ប្រមាណ​ជាង ៨ លានដុល្លារ។ សូម្បីតែបារីរបស់គីមក៏រចនាដោយ​ជនជាតិបារាំង Yves Saint Laurent ក្នុងតម្លៃ ៤៤ ដុល្លារក្នុងមួយកញ្ចប់ ។

ប្រាក់ចំណូលប្រចាំខែ ជាមធ្យមសម្រាប់ប្រជាជនកូរ៉េខាងជើងគឺមានតែ ១៥០ ដុល្លារប៉ុណ្ណោះ។

 

ប្រែសម្រួល ដោយ ស្រស់