BREAKING NEWS
Search

វ៉ាក់សាំងកូវីដផលិតនៅវៀតណាមអាចចាប់ផ្តើមការសាកល្បងលើមនុស្សនៅដើមខែតុលានេះ

ការសាកល្បងដំណាក់កាលដំបូងលើមនុស្សរបស់វ៉ាក់សាំងកូវីដដែលផលិតក្នុងប្រទេសវៀតណាមអាចចាប់ផ្តើមនៅដើមខែតុលាខាងមុខនេះ។

វិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ (IVAC) ក្នុងទីក្រុង Nha Trang សហការជាមួយសាលាវេជ្ជសាស្ត្រ Icahn ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនិងអង្គការមិនស្វែងរកប្រាក់ចំណេញសុខភាពពិភពលោក PATH រំពឹងថានឹងធ្វើការសាកល្បងលើអ្នកស្ម័គ្រចិត្តក្រុមតូចៗក្នុងខែតុលាឬធ្នូឆ្នាំនេះ។

ដំណាក់កាលទី២ដែលសាកល្បងលើក្រុមមនុស្សធំៗនិងដំណាក់កាលទី៣ដែលសាកល្បងលើមនុស្សរាប់ពាន់នាក់នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០២១។

វិទ្យាស្ថានគ្រោងនេះនឹងបញ្ជូនឯកសារសម្រាប់ការអនុម័តទៅក្រសួងសុខាភិបាលនៅដើមខែមេសាឆ្នាំក្រោយហើយអះអាងថាមានសមត្ថភាពផលិតវ៉ាក់សាំងបាន៣០លានដូសក្នុងមួយឆ្នាំ។

ត្រឹមខែតុលាឆ្នាំ២០២១ វ៉ាក់សាំងអាចត្រូវបានចែកចាយដល់ប្រជាជនទូទៅ។

យោងតាមលោក Duong Huu Thai ប្រធានអង្គការ IVAC បានឲ្យដឹងថា ការផលិតវ៉ាក់សាំងកូវីដរបស់ខ្លួននេះនឹងស្រដៀងទៅនឹងការផលិតវ៉ាក់សាំងផ្តាសាយដែរ។

លោក Thai បាននិយាយថា វ៉ាក់សាំងសាកល្បងបានបង្ហាញលទ្ធផលវិជ្ជមានដំបូងចំពោះសត្វប៉ុន្តែវាលឿនពេកក្នុងការអះអាងអំពីជោគជ័យ៕

ចុចអាន៖ WHO កំពុងសួរនាំរុស្ស៊ីរកព័ត៌មានបន្ថែមអំពីវ៉ាក់សាំងកូវីដ

ចុចអាន៖ វៀតណាមកុម្ម៉ង់ទិញវ៉ាក់សាំងកូវីដរបស់រុស្ស៊ី

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Vietnam Insider