BREAKING NEWS
Search

Magnificent Splendour ទីក្រុង​ភ្នំពេញ​អបអរសាទរ​ចំពោះ​ការ​លក់​ចេញ​នូវ​កំណត់ត្រា​នៃ​គម្រោង​ប្លង់​ដំបូង​រាត្រី​វី​អាយ​ភី​រប​ស់មេ​ស៊ុ​ង​

​នៅក្នុង​រាជធានី​ភ្នំពេញ MESONG បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារតែ​កា​រលក់​ដាច់​អស់​ចំនួន​ឯក​តា​ក្នុង​គម្រោង​ប្លង់​ដំបូង ដែល​នាំ​ឲ្យ​មានការ​ជាវ​លើស​កំណត់​នៅ​ក្នុង​ព្រឹត្តិការណ៍ រាត្រី​VIP រយៈពេល ២ រាត្រី ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់ផ្តើម​លក់​សម្រាប់​ក្រុម​គម្រោង​ទី ២​របស់​ខ្លួន។ ភាព​លេច​ធ្លោ​នៃ​ការ​ច្នៃប្រឌិត​និង​គុណភាព​នេះ​ពិតជា​នឹង​នាំ​ឲ្យជីវិត​មាន​គោលដៅ ហើយ​វា​នឹង​ជា​ដង្ហើម​នៃ​ឱកាស ក៏ដូចជា​នាំមក​នូវ​សំណាងល្អ​ផង​ដែរ​។​

​ទន្ទឹម​នឹង​ការ​សម្តែង​តន្ត្រី​បន្ត​ផ្ទាល់​នៅ​ពេល​ទទួល​ភ្ញៀវ ពិធីជប់លៀង​ចាប់​ផ្តើម​នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​គុណប្រយោជន៍​នៅ​ការិយាល័យ​លក់​មេ​ស៊ុ​ង​ ហើយ​នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​។ ភ្ញៀវ VIP ដែល​មាន​កិត្យានុភាព​ជិត​ពីរ​រយ​នាក់​រួមមាន​ទាំង​មន្ត្រី​រដ្ឋាភិបាល តារា​ល្បីៗ និង​អ្នកជំនួញ​កម្រិត​ខ្ពស់​ពី​បរទេស​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​ជោគជ័យ ហើយ​បាន​ក្លាយជា​អ្នក​ដំបូង​គេ​ នៅ​ក្នុង​ទីក្រុង​ដែល​អាច​ជ្រើសរើស​បន្ទប់​មេ​ស៊ុ​ង​ដែល​ពួកគេ​ពេញចិត្ត​។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​រីករាយ​នឹង​ពេលវេលា​ដ៏​អស្ចារ្យ​របស់លោក​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ ហើយ​លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំ​សូម​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការ​រចនា​ដ៏​ប្រណិត​ហើយ​ជាពិសេស​លើ​គំនិត​របស់​ពួកគេ​អំពី Sky Clubhouse ដែល​បំពាក់​យ៉ាង​ល្អ​ដែលមាន​ទីតាំង​ស្ថិតនៅលើ​អាគារ​ជាន់​ទី​៧១​។ សម្រាប់​ខ្ញុំ​មេ​ស៊ុ​ង​គឺ ជា​កន្លែង​ប្រមូល​ផ្តុំ និង​ជា​កន្លែង​ជប់លៀង​ដ៏​ល្អ​មួយ​ជាមួយ​មិត្តភ័ក្ដិ​របស់ខ្ញុំ​”​។ មេ​ស៊ុ​ង ហ្គ្រេ​ន គឺជា Sky Clubhouse នៅ​ជាន់​ខាងលើ​នៃ​អាគារ​ដែល​ដំណើរការ​ដោយ​ផ្អែកលើ​អ្នក​ដែលមាន membership ហើយ​ការចូល​ដំណើរការ​នឹងត្រូវ​បានផ្តល់​ជូន​ដល់​ម្ចាស់​យូ​នី​ត​ ដែល​មាន​បន្ទប់​គេង ៤ តែប៉ុណ្ណោះ​។ គ្រឿង​បរិក្ខារ​ទាំងនេះ​ត្រូវ​បាន​រចនា​យ៉ាង​ល្អិតល្អន់​ដោយ​ក្រុម​អ្នក​រចនា​ដ៏​ល្បីល្បាញ​។ សមាជិក​និង​ភ្ញៀវ​ទទួល​បានការ​ទស្សនា​នូវ​ទិដ្ឋភាព​ពីលើ​អាកាស​ក្នុង​ទីក្រុង​ស្រប​ពេល​ដែល​រីករាយ​នឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​។​

​មេ​ស៊ុ​ង​ហ្គ្រេ​ន​ជា សាល​មូលដ្ឋាន​សម្រាប់​សមាជិក​ផ្តាច់មុខ ដែលមាន​ដូចជា Bar​ដ៏​មាន​កិត្យានុភាព ល្ខោន​ខ្នាតតូច​បន្ទប់ Snooker បន្ទប់​វាយ​កូន​ហ្គោល ទេសភាព​បែប Panoramic និង​កន្លែង​ទទួល​ភ្ញៀវ​អាជីវកម្ម​ផ្តាច់មុខ​។

​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​សូ​ហ្វី​តែ​ល​ភ្នំពេញ ​ជា​អ្នកផ្តល់​សេវាកម្ម​អាហារ​សម្រាប់​រាត្រី​វី​អាយ​ភី​ទាំងពីរ​រាត្រី​។ លោក Samson ជា​អ្នកទិញ MESONG មកពី​ហុងកុង​បាន​និយាយ​ថា​”​វា​ជាការ​ធ្វើដំណើរ​ដ៏​ល្អ​របស់​ភ្ញៀវ​ ហើយ​ការណែនាំ​អំពី​ការ​លក់​គឺ ​ស្ថិតនៅ​កម្រិត​ខ្ពស់​ជាង​ភ្ញៀវ​ដទៃ​ទៀត ហើយ​នេះ​ពិតជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ផ្ទះ​ថ្ងៃ​ឈប់សម្រាក​របស់ខ្ញុំ​នៅ​អាស៊ី​ហើយ​ខ្ញុំ​បាន​ទិញ​វា​ជា​អំណោយ​ដ៏​មានតម្លៃ​ដល់​ភរិយា​ខ្ញុំ​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​របស់​យើង​” ។ មេ​ស៊ុ​ង​ស្ថិត​នៅក្នុង​ទីតាំង​ ដែលមាន​កិត្យានុភាព​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​គឺ​កោះ​ពេជ្រ ដែល​កោះ​នេះ​មិន​ត្រឹមតែ​ផ្តល់ជូន​សហគមន៍​មួយ​ដែល​មាន​ផាសុកភាព​និង​ដង់ស៊ីតេ​ទាប​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សហគមន៍​អន្តរជាតិ​ដែល​នាំមក​នូវ​ការ​ប្រមូលផ្ដុំ និង​ឱកាស​ល្អៗ​នាពេល​អនាគត​ផងដែរ​។

លោក Samson ជា​អតិថិជន​ម្នាក់​ក្នុងចំណោម​អ្នកទិញ MESONG មកពី​ហុងកុង​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​លោក​បាន​ទិញ​ផ្ទះ​ថ្ងៃ​ឈប់សម្រាក​ជូន​ភរិយា​ដោយ​ជោគជ័យ​។ លោក Maverick Hui នាយក​គ្រប់គ្រង​ក្រុមហ៊ុន WONDER DEVELOPMENT បាន​បង្ហាញ​នូវ​វត្ថុ​អនុស្សាវរីយ៍​ពិសេស​សម្រាប់​គាត់​។​

​ក្នុង​ឱកាស​នោះ​លោក ច្រឡឹង សុមេធា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ក៏បាន​ សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ នៅ​ក្នុង​ស្ថានភាព​ថ្មីៗ​នេះ​ការធ្វើដំណើរ​ទៅ​បរទេស​អាច​ជា​កង្វល់រ​បស់​មនុស្ស​មួយ​ចំនួន​។ វា​ជា​ការ​លើកទឹកចិត្ត​សម្រាប់​ខ្ញុំ​ដែល​បាន​ឃើញ​អ្នកទិញ​ជាច្រើន នៅ​យប់​នេះ​ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​គឺជា​ជម្រើស​ទិសដៅ​ដ៏​ល្អ​សម្រាប់​ពួកគេ​។​

(​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ចំណែក​ដ៏​សំខាន់​នៃ​អ្នកទិញ​មកពី​បណ្តា​ប្រទេស​អាស៊ី​ផង​ដែរ​។ ពួកគេ​ទាំងអស់​រំភើប​ក្នុង​ការ​ជ្រើសរើស​បន្ទប់​ដែល​ពួកគេ​ចង់បាន​បំផុត​នៅ MESONG)។

(​បន្ទប់​ភាគច្រើន​នៃ MESONG មាន​យ៉រ ២៧០º ដែល​អាច​ចាប់យក​ទេសភាព​ទឹកទន្លេ​មុខ​បី​ដ៏​អស្ចារ្យ​)

​គារវកិច្ចពេលភ្ញៀវមកដល់

(តំណាងផ្នែកលក់កំពុងធ្វើការណែនាំអំពីលក្ខណៈរបស់ MESONG ទៅលោក ខៀវ     កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន។ )

រាត្រី​វី​អាយ​ភី បាន​បញ្ចប់​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ព្រោះ​យើង​បាន​ឃើញ​អ្នកទិញ​ជាច្រើន​ពេញចិត្ត​នឹង​ឱកាស​ជ្រើស​រើស​យក​បន្ទប់​ដែល​ខ្លួន​ពេញចិត្ត​បំផុត​នៅ MESONG​។ ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​បញ្ហា​បន្តិចបន្តួច​ក៏ដោយ​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​មាន​ស្ថេរ​ភាព​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​សកម្មភាព​ពាណិជ្ជកម្ម​ខ្លាំង ការ​កើន​ឡើង FDI និង​គោលនយោបាយ​រដ្ឋាភិបាល​ដែល​អំណោយផល​។​
“MESONG ផ្តល់​ជូន​នូវ​បន្ទប់​ជាច្រើន​ប្រភេទ​ដើម្បី​បំពេញ​តម្រូវការ​របស់​ក្រុម​អតិថិជន​ផ្សេងៗ​គ្នា​។ ជា​មួយ​នឹង​ការផ្តល់ជូន​នូវ​គុណភាព​កម្រិត​និង​រចនាបថ​ដែល​ល្អ​បំផុត យើង​ឃើញ​ថា​តម្រូវការ​ខុន​ដូ​ប្រណីត​លំដាប់​ខ្ពស់​កំពុង​កើន​ឡើង​នៅ​ក្នុង​ទីផ្សារ ហើយ​យើង​រំពឹង​ថា​នឹង​តម្លើង​ថ្លៃ​នៃ​យូ​នី​ត​បន្ទាប់​ទៀត​។​” លោក Maverick Hui នាយក​គ្រប់គ្រង​ក្រុមហ៊ុន WONDER DEVELOPMENT បាន​និយាយ​ក្នុង​ការ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​៕