BREAKING NEWS
Search

វិធី​ថែរក្សា​អាង​ហែលទឹក​ក្នុង​រដូវ​វស្សា​ឲ្យ​នៅ​តែ​មាន​សោភ័ណភាព

មិន​ថា​រដូវ​ភ្លៀង​ឬ​រដូវ​ស្លឹកឈើ​ជ្រុះ​ សុទ្ធតែ​អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​សម្រាប់​អាង​​ហែល​ទឹក​របស់​យើង​ ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​តែថែ​រក្សា​អាង​ហែលទឹក​ឱ្យ​បាន​ត្រឹមត្រូវ។ ណាមួយ​​ជៀសវាង​នូវ​ជំងឺ​ផ្សេងៗ ​ដែល​ករ​កើត​ក្នុង​អាង​ទឹកជាដើម។

១. ប្រើ​ម៉ាស៊ីន​បូម​និង​ត្រង​សំរាម​ចេញ

បើ​សិន​ទឹក​ចាប់ផ្ដើម​ល្អក់​ ត្រូវ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​មិន​ស្អាត​នោះ​ចេញ​ ហើយ​ដាក់​ទឹក​ថ្មី​ចូល​មក​វិញ។​ ឬ​អាច​ប្រើ​កន្ត្រក​ត្រង​សំរាម​ដែល​ហូរ​ចូល​អាង​ទឹក ​ឬ​កម្ទេចកំទី​ផ្សេងៗ​ដែល​ធ្លាក់​ចូល​អាង​ក្នុង​រដូវ​វស្សា។ នេះ​ជា​វិធី​ដែល​អាច​ឲ្យ​ទឹក​ច្រោះ​បាន​ត្រឹមត្រូវ​ និង​មាន​អនាម័យ​ក្នុង​អាង។

២. ធ្វើ​អនាម័យ​ទឹក​ជា​ប្រចាំ

បើ​យើង​តែងតែ​ឧស្សាហ៍​ងូតទឹក​ក្នុង​អាង​ហែលទឹក​របស់​យើង​ក្នុង​រដូវ​កាល​នេះ​ គួរ​តែ​ព្យាយាម​ថែរក្សា​គីមី​សាស្ត្រ​ ឬ​ដាក់​សារជាតិ​ប៉ារត​ចូល​ទៅ​ក្នុង​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។

​ត្រូវ​ចេះ​ជ្រើសរើស​ប្រើ​ផលិតផល​ដែលមានគុណភាពនិងស្ដងដារ​ ដើម្បី​សម្លាប់​បាក់តេរី​ដែល​ប្រមូលផ្ដុំ​ក្នុង​អាង។

៣. ដុស​ជញ្ជាំង​អាង​និង​ជណ្ដើរ​ឲ្យ​ញឹកញាប់

បើ​យើង​ឧស្សាហ៍​សំអាត​តាម​កន្លុកកន្លៀត​អាង​ ពពួក​សត្វ​បាក់តេរី​ប្រាកដ​ជា​គ្មាន​ឱកាស​តោង​ជាប់​ផ្ទៃ​ទាំង​នោះ​បាន​ឡើយ។ ចំណែក​ស្លែ​កាន់​ជាប់​អាង​ និង​បញ្ហា​ផ្សេង​ទៀត​កកកុញ​នៅ​លើ​ជញ្ជាំង ​ក៏​មិន​សូវ​ជា​មាន​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ​ដែរ។

៤. ធ្វើ​គម្រប​បិទជិត

គម្រប​គឺ​ជា​រឿង​មួយ​ដែល​យើង​គួរ​ធ្វើ​ ដើម្បី​ថែរក្សា​អាង​ទឹក​ឲ្យ​នៅ​តែ​មាន​សភាព​ស្រស់​ស្អាត​ដដែល។ ចំណែក​សំណល់​ទាំងអស់​ក៏​មិន​អាច​ហូរ​ចូរ​អាង​បាន ​ដោយសារ​មាន​គម្រប​ជួយ​ទប់។

៥. ដាក់​សារធាតុ​ក្លរីន​ក្នុង​អាងហែលទឹក​រៀង​រាល់​សប្ដាហ៍

នេះ​គឺ​ជា​គំនិត​ដ៏​ល្អ​មួយ ​ប្រសិន​បើ​យើង​ចង់​ប្រាកដ​ថា​ ពពួក​សត្វ​ល្អិត​បាក់តេរី បាន​ចេញ​ពី​អាង​ទឹក​អស់​ពិតមែន។ ប៉ុន្តែ​ក៏​ត្រូវ​ប្រើ​តាម​លំ​ណែនាំ​របស់​ផលិតផល​ ជៀសវាង​កើត​បញ្ហា​រមាស់ ​បើសិន​យើង​ដាក់​ចូល​ច្រើន​ពេក។

៦. បន្ថែម​ថ្នាំ​កម្ចាត់​ស្លែ​និង​ក្អែល​កាន់​អាងទឹក

ថ្នាំ​កម្ចាត់​ស្លែ​ត្រូវ​បាន​រចនា​ឡើង​ក្នុង​គោលបំណង​ទាញ​ពពួក​ស្លែ​កាន់​ជាប់​អាង​ទឹក។ នេះ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ ​ឱ្យ​អាង​​នៅ​តែ​រក្សា​សោភ័ណភាព​ស្អាត​ដដែល។

ទោះ​យ៉ាងណា​ មិនថា​ប្រើ​វិធី​អ្វី​ដើម្បី​សំអាត​អាងទឹក​ឡើយ​ យើង​ក៏​គួរ​ធ្វើ​តាម ​អ្នក​ជំនាញ​បាន​ណែនាំ​ដែរ។ អាងទឹក​គឺ​ជាទី​កន្លែង​ដែល​យើង​ឧស្សាហ៍​ប្រើប្រាស់​ជាង​គេ ​ដូច្នេះ​ត្រូវ​ពូកែ​ចំពោះ​តិចនិក​ទាំងនេះ​ឲ្យ​បាន​ច្បាស់លាស់ ​ជាពិសេស​គឺ​ស្ថិត​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ជោកជាំ៕

ចុចអាន៖គន្លឹះ៥ យ៉ាង ថែរក្សារថយន្ត​ក្នុង​រដូវ​វស្សានេះបានយ៉ាងល្អ

ចុចអាន៖ចង់​ឲ្យ​រូបថតផុសចេញ​មាន​អ្នកចុចLike​ច្រើន ​ប្រើ​វិធីនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ