BREAKING NEWS
Search

តោះៗ ចូលលេងផ្ទះតម្លៃ៨០លានដុល្លារ​ ​នៅក្រុងឆ្នេរ Malibuនៅអាមេរិក

តោះ! ទៅជាមួយKPT plus ពិនិត្យ​មើល រូបភាពមិនគួរឱ្យជឿ នៃលំនៅដ្ឋាន​ដ៏ប្រណីត បំបែកឯតទគ្គកម្មនៅឆ្នេរ ម៉ាលីប៊ូ បន្ទាប់ពីចុះបញ្ជីលក់ក្នុងតម្លៃ ៨០ លានដុល្លារ លើទីផ្សារ​អចលនៈ សម្ងាត់នៃសេដ្ឋីៗ។

ម៉ាលីប៊ូ Malibu ដែលភាសា​អេស្ប៉ាញហៅថា ម៉ាលីលីប គឺសម្គាល់ដល់ ទីក្រុងឆ្នេរសមុទ្រមួយ មានចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ​ ភាគខាងលិចនៃទីក្រុង Downtown Los Angeles ។

ក្រុងនេះ ជាបណ្តុំនៃ​ការចូលមករស់នៅបែបអភិជនពីមហាសេដ្ឋីគ្រប់កន្លែង ព្រោះ វាត្រូវបានគេស្គាល់និងពេញនិយម​ ដោយ​សារតែ​អាកាសធាតុមាន​ពណ៌ខៀវស្រឡះ ជានិច្ច បែរជាមិនចេះក្តៅស្អុះសោះ  បែប​គេហៅថា អាកាសធាតុលក្ខណៈ មេឌីទែរ៉ាណេ។

ក្រុងនេះមាន​ឆ្នេរដ៏​ប្រផូ ប្រវែង ជាង៣៤ គម ហើយ​ត្រូវបានស្វយ័តជាក្រុង​តូច​នៅឆ្នាំ ១៩៩១ ។ បណ្តា​តារាភាពយន្តហូលីវូដ មនុស្សល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្ត និងអ្នកមានទ្រព្យផ្សេងទៀតត្រូវបានគេឃើញរើទៅនៅជុំគ្នា​នាតំបន់នោះ។

ប្រជាជន Malibu មានចំនួន ១២ ៦៤៥ នាក់ត្រឹមជំរឿន​២០១៩ លើផ្ទៃដីដែល​ផ្តល់ជូននូវទេសភាពគួរឱ្យភ្ញាក់ផ្អើលដូចក្នុងភាពយន្តដែលSet Up ។

នេះគឺជាវិមាន​ដែល​ថ្លៃ​បំផុត​ នៅ ម៉ាលីប៊ូ សូមពិនិត្យមើល!

តើមានបន្ទប់ប៉ុន្មាន?
អចលនៈទ្រព្យដ៏អស្ចារ្យនេះមានបន្ទប់គេងសរុបតែ​ ៥ បន្ទប់ទឹក ៦ ព្រមទាំងទីលានម៉ូតូនិងកន្លែងអង្គុយលេង​ស្រូបខ្យល់អាកាស​។ ទំហំបន្ទប់ធំនិងរចនាបថ ដ៏អស្ចារ្យដែលពិបាកក្នុងការធ្វើត្រាប់តាម សូមពិនិត្យ​។

កោះម៉ាលីប៊ូ គឺជាតំបន់មួយក្នុងចំណោមតំបន់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក ក៏ជាមជ្ឈមណ្ឌល​ឯកជនដ៏ពេញនិយមសម្រាប់កំពូលៗអ្នកមានទ្រព្យស្តុកស្តម្ភរហូត​ដល់ពេលនេះ ក្រុងMalibu គឺជាសហគមន៍ដែលមានតម្លៃ​ដីធ្លី​អចលនៈទ្រព្យ រាប់ពាន់លានដុល្លារ លើដីបរិវេណ​តូចៗតែគ្រប់ជ្រុង​ចាំងជៈដោយ ទេសភាពមាស​នៃមហាសមុទ្រប៉ាស៊ីហ្វិក  ។

ប្រភព៖ nycurved

ប្រែសម្រួលដោយៈ ឡាហ្សូលី