BREAKING NEWS
Search

បុរស​ម្នាក់​វាយ​ប្រពន្ធ​ ដោយសារ​តែ​ចូលរួម​ពិធី​ខួប​កំណើត​របស់​បង​ប្អូន​ជីដូន​មួយ

ស្ត្រី​ម្នាក់ត្រូវប្ដី​របស់នាងវាយ​ធ្វើ​បាប​ដោយសារ​តែ​នាង​បាន​ទៅ​ចូលរួម​ពិធី​ខួប​កំណើត​របស់​បងប្អូនជីដូនមួយ​របស់​នាង​ ដោយ​មិនបាន​ជូន​ដំណឹង​ទៅ​កាន់​ស្វាមី។ បន្ទាប់​ពី​ពិធី​ជប់លៀង​បាន​បញ្ចប់​​​ស្ត្រី​ដែល​ជា​ម្ដាយ​អាយុ ៣៤ ឆ្នាំ​ដែល​មាន​កូន ៣ នាក់​បាន​ទៅ​ត្រលប់​ទៅ​ផ្ទះ​ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្ដី​មុន​ពេល​គាត់​វាយ​ធ្វើ​បាប​នាង។

វីដេអូ​នៃ​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​មាន​ការ​ខឹង​យ៉ាង​ខ្លាំង។

ជន​សង្ស័យ​ជា​ប្ដី​អាយុ ៣៥ ឆ្នាំ​ជា​មនុស្ស​​គ្មាន​ការងារ​ធ្វើ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឯ​ផ្ទះ​មួយ​កន្លែង​ក្នុង​រដ្ឋ Penampang នៅ​ម៉ោង​ប្រហែល ៩ ព្រឹក​ថ្ងៃ​សុក្រ (៣១ មករា) បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ប៉ូលិស​នៅ​ម៉ោង ១១ និង ១៦ នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ (៣០ មករា) ។

លោក Supt Haris Ibrahim អនុ​ប្រធាន Penampang OCPD បាន​និយាយ​ថា ​ការ​ស៊ើបអង្កេត​ជំហ៊ាន​ដំបូង​បាន​​រក​ឃើញ​ថា​ប្ដី​ប្រពន្ធ​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន។ លោក​មាន​ប្រសាសន៍​ថា“ នៅ​ពេល​ដែល​បុរស​នោះ​ដឹង​ថា​ប្រពន្ធ​របស់​គាត់​បាន​ទៅ​ចូលរួម​ពិធី​ខួបកំណើត​របស់​បង​ប្អូន​ជីដូន​មួយ​របស់​នាង​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​គាត់​ ហើយ​គាត់​បាន​ខឹង ​នឹង​បង្ខំ​នាង​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ” ។

នៅ​ក្នុង​វីដេអូ​ បុរស​ជា​ប្ដី​នោះ​បាន​វាយ​ទាត់​ធាក់​ប្រពន្ធ​របស់​គាត់​និង​ចាប់​នាង​បោច​សក់​ហើយ​ទះ​ក្បាល​របស់​នាង​បោក​នឹង​កម្រាលឥដ្ឋ។

DSP Haris បាន​និយាយ​ថា​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៕

 

ចុចអាន៖ ក្មេង​ប្រុស​អាយុ ១៦ ឆ្នាំ​ត្រូវ​​គេ​ចាក់​សម្លាប់​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ឡុងដ៍

ចុចអាន៖ស្លាប់​ក្រោយ​សម្រាល​កូន​ទី​៤ ស្ត្រី​ម្នាក់​អាច​បំពេញ​បំណង​ចុង​ក្រោយដោយ​បរិច្ចាគ​សរីរាង្គ​របស់​ខ្លួន​ស្ទើរ​ទាំង​អស់​ដើម្បីទុក​សង្គ្រោះ​ជីវិត​មនុស្ស

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ